មើលតែ ៥ ចំណុចនេះ ក៏អាចដឹងហើយថា បុរសនោះមាន ឬក្រ

មើលតែ ៥ ចំណុចនេះ ក៏អាចដឹងហើយថា បុរសនោះមាន ឬក្រ
ការផ្សាយពាណិជ្ជកម្ម

មិនពិបាកទេ បើចង់ដឹងថា បុរសនោះមាន ឬក្រ ជីវិតជោគជ័យ ឬក៏អត់ មើលតែលើ ៥ ចំណុចនេះ ដែលនៅជុំវិញខ្លួនគាត់ ក៏បញ្ជាក់ឱ្យដឹងបានយ៉ាងច្បាស់។

១. មើលចំណង់ចំណូលចិត្តរបស់គាត់

ការផ្សាយពាណិជ្ជកម្ម

បុរស​ដែល​គិត​គូររឿងរកស៊ី ​អាជីពការងារ ​​ដាច់ខាត​មិន​បណ្ដោយ​ខ្លួន​នឹង​ការ​លេង​ល្បែង​ស៊ីសង ថ្នាំជក់ និង​គ្រឿង​ស្រវឹង​ឡើយ ប៉ុន្តែ​នឹង​មាន​ចំណូលចិត្ត​សម្រាប់​សុខភាព ឬ​ពីរ​យ៉ាង​ដូច​ជា រត់​ហាត់ប្រាណ លេងអុក លេង​បាល់ អាន​សៀវភៅ មិនត្រឹមតែអាចបណ្តុះរាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបុរសកាន់តែមានភាពទាក់ទាញ បង្កើតមិត្តល្អថែមទៀត។

តាមការពិត ចំណង់ចំណូលចិត្តកំណត់រង្វង់មិត្តភក្តិប្រុសៗ នៅជិតទឹកថ្នាំ គឺខ្មៅ នៅជិតពន្លឺគឺភ្លឺ បុគ្គលចេះតែស៊ីផឹកស្ទើរតែរាល់ថ្ងៃ មនុស្សប្រុសនៅក្បែរមនុស្សបែបណា គេក៏នឹងក្លាយជាមនុស្សបែបនោះ មនុស្សប្រុសគិតតែស៊ីផឹក ប្រព្រឹត្តិខ្លួនមិនល្អ ក៏គ្មាននារីណាចង់រួមរស់ជាមួយដែរ។

ការផ្សាយពាណិជ្ជកម្ម
១
រូបភាពដំណាង

២. មើលបន្ទប់របស់គាត់

ទោះបីជានៅក្នុងគំនិតប្រពៃណីរបស់ប្រជាជនបូព៌ា ការសម្អាតបន្ទប់ និងផ្ទះជាការងាររបស់ស្ត្រីក៏ដោយ ប៉ុន្តែសម្រាប់បុរស វាជាកន្លែងដ៏ល្អសម្រាប់សាកល្បង “សេចក្តីថ្លៃថ្នូរ” ឬ “ក្លិន” របស់បុរស។ យោងតាមការសិក្សាមួយរបស់សាលា Harvard Business School បានឱ្យដឹងថា សម្រាប់មនុស្សដែលជោគជ័យ និងសប្បាយរីករាយ បន្ទប់របស់ពួកគេតែងតែមានអនាម័យ និងផាសុកភាព ដែលនាំមកនូវភាពសុខស្រួលដល់អ្នកស្នាក់នៅ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​មិន​សប្បាយ​ចិត្ត​ក្នុង​ជីវិត​ ច្រើន​តែ​ជា​អ្នក​ដែល​រស់​នៅ​ក្នុង​បរិយាកាស​រញ៉េរញ៉ៃ គ្មាន​អនាម័យ។ តាមពិតទៅ បន្ទប់របស់អ្នកជាកញ្ចក់ដែលឆ្លុះបញ្ចាំងថា អ្នកជានរណា អ្នកជាមនុស្សបែបណានឹងរស់នៅក្នុងបន្ទប់បែបនេះ។ ជាងនេះទៅទៀត ទេវតាទ្រព្យសំណាង ក៏ចូលចិត្តរស់នៅក្នុងផ្ទះស្អាតបាតដែរ។

៣. មើលប្រវត្តិរូបរបស់គាត់

ការផ្សាយពាណិជ្ជកម្ម

បុរសដែលជោគជ័យ តាមពិតគឺជាមនុស្សមានភាពឯកជន មិនចូលចិត្តបញ្ចេញអ្វីច្រើនឡើយ។ ប្រសិនបើបុរសតែងតែបង្ហោះបង្ហាញសូម្បីតែញុំាអីក៏បង្ហោះ ដើរហាត់ប្រាណក៏បង្ហោះ ទៅណាក៏បង្ហោះ ធ្វើអ្វីក៏បង្ហោះ មួយថ្ងៃៗគាត់រវល់តែបង្ហោះលើ បណ្ដាញសង្គម បុរសបែបនេះមិនធ្វើការរកស៊ីអ្វី ក៏មិនសូវរកលុយបានដែរ។

មនុស្សជោគជ័យពិតប្រាកដ គឺជាមនុស្សដែលមិនចេះរញ៉េរញ៉ៃនឹងបណ្ដាញសង្គមច្រើនឡើយ មិនថាគាត់បានធ្វើរឿងដ៏អស្ចារ្យច្រើនយ៉ាងណា ក៏គាត់មិនអួត ឬនិយាយអំពីវាដោយខ្លួនឯងដែរ គឺទុកឱ្យអ្នកដទៃជាអ្នកនិយាយជំនួសគាត់។ បុរសបែបនេះ ជាបុរសជោគជ័យ និងថ្លៃថ្នូរខ្ពង់ខ្ពស់ណាស់។

ការផ្សាយពាណិជ្ជកម្ម
២
រូបភាពដំណាង

៤. មើលទម្រង់របស់គាត់

វាក៏មានពិតមែន ប្រភេទមនុស្សប្រុសដែលចូលចិត្តហើបមាត់ ស្រែកឡូឡា ហើយក៏មានមនុស្សប្រុសមិននិយាយស្ដីអ្វីសោះ។ មានបុរសនៅលើឡានក្រុងដែលមិនបោះបង់កៅអី ក៏មានមនុស្សដែលតែងតែយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ស្ត្រី និងកុមារ។ មាន​មនុស្ស​ប្រុស​ដែល​ធ្វើ​ខុស ប៉ុន្តែ​ច្បាស់​ជា​មិន​ដឹងកំហុស ហើយ​ក៏​មាន​មនុស្ស​ដែល​ច្បាស់​ថា​មិន​ខុស​ តែហ៊ាន​ក្រោក​ឈរ​សារភាព​កំហុស​ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសខ្លះ មិនខ្លាចនឹងយួរកាបូបដៃមនុស្សស្រី តែសម្រាប់មនុស្សប្រុសខ្លះវិញ មិនកាន់ទេ ខ្មាសគេណាស់។ បុរសម្នាក់ដែលមានចរិតល្អ ប្រាកដជារស់នៅបានល្អ នឹងបើកមុខមាត់ក្នុងសង្គមកាន់តែច្រើន ព្រោះអាកប្បកិរិយា និស្ស័យ និងវិធីដោះស្រាយជាមួយមនុស្សជុំវិញខ្លួន គឺជាកាតមាសរបស់ពួកគេ។

៥. មើលស្ត្រីរបស់គាត់

ការផ្សាយពាណិជ្ជកម្ម

មនុស្ស​ជា​ច្រើន​និយាយ​ថា ជោគជ័យ​ដ៏​ធំ​បំផុត​របស់​បុរស ​គឺ​ប្រពន្ធ​របស់​គាត់។ ការរស់នៅរបស់ប្រពន្ធបែបណា គឺឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អ្នកដែលជាស្វាមី។ មនុស្សស្រីដែលចូលចិត្តតែការផឹកស៊ីសប្បាយ មិនថាអ្នកជាស្វាមីស្ដុកស្ដម្ភ រកបានច្រើនប៉ុនណា មុន និងក្រោយ គង់តែខ្ទេចខ្ទី។ មនុស្សស្រីដែលតែងតែប្រច័ណ្ឌ ឆេវឆាវ គ្មានហេតុផល មនុស្សប្រុស ទោះស្មោះត្រង់យ៉ាងណា ក៏គង់កើតចិត្តធុញទ្រាន់ លែងចង់ចូលផ្ទះដែរ។

គ្រាន់តែក្រឡេកមើលមនុស្សស្រីនៅក្បែរបុរសជោគជ័យម្នាក់ ជាមនុស្សស្លូតបូត ស្មោះត្រង់ ចេះយោគយល់ និងជាភរិយាមានការស្តាប់ដ៏ល្អ។ នៅពេលដែលបុរសរបស់ពួកគេធ្លាក់ក្នុងស្ថានភាពលំបាក ពួកគេមិនបន្ទោសស្ដីថា ក៏មិនចាកចេញដែរ ផ្ទុយទៅវិញ នាងនឹងនៅស្ងៀមស្ងាត់ក្បែរគ្នាដើម្បីលួងលោម និងលើកទឹកចិត្តបុរសឱ្យចាប់ផ្តើមឡើងវិញ។ នៅពេលដែលបុរសរបស់គេពេញចិត្ត គេនឹងនៅទីនោះញញឹម ដាស់តឿនបុរសនោះថា មិនចង់ចាញ់ឈ្នះ ត្រូវរក្សាចិត្តរបស់ខ្លួន ដែលជាឧត្តមភរិយា ជាមនុស្សដែលយល់ពីចិត្តស្វាមី គិតគូរ ខ្វាយខ្វល់ មានស្ត្រីល្អបែបនេះនៅក្បែរ ច្បាស់ណាស់ថា បុរសនោះ គឺពិតជាជោគជ័យ មានបានមិនខានឡើយ។

មួយវិញទៀត នៅពេលដែលបុរសម្នាក់ជោគជ័យស្ដុកស្ដម្ភ ក្រឡេកមើលភរិយារបស់គាត់ ក៏ជាឧត្តមស្ត្រីដែលថ្លៃថ្នូរទាំងការស្លៀកពាក់ ការតុបតែងខ្លួន ការនិយាយស្ដី និងការប្រព្រឹត្តិខ្លួនរបស់នាង ស្អាតបាត ល្អប្រពៃ សក្តិសមនឹងស្វាមីផងដែរ៕

ប្រភព ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម