មនុស្សស្រីកុំល្ងង់ ជ្រើសរើសបុរស៣ប្រភេទនេះ ជាគូឱ្យសោះ បើមិនចង់រងទុក្ខវេទនាមួយជីវិត

មនុស្សស្រីកុំល្ងង់ ជ្រើសរើសបុរស៣ប្រភេទនេះ ជាគូឱ្យសោះ បើមិនចង់រងទុក្ខវេទនាមួយជីវិត
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីណា ដែលហ៊ានតែរៀបការជាមួយនឹងបុរស៣ប្រភេទនេះ ច្បាស់ណាស់ថា ជីវិតនាង នឹងត្រូវរស់នៅរងទុក្ខវេទនា ទឹកភ្នែកមួយជីវិតមិនខានឡើយ។

១. មនុស្សប្រុសអាត្មានិយម

ការផ្សាយពាណិជ្ជកម្ម

9f930ea08b060d53ddd40169a8ade72b

បុរសដែលមានភាពអាត្មានិយម ច្បាស់ណាស់ថា ចរិតមួយនេះ គឺមិនងាយនឹងកែប្រែនោះឡើយ មនុស្សបែបនេះ គឺចិត្តចង្អៀតចង្អល់ មើលឃើញតែលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ មនុស្សប្រុសប្រភេទនេះ គឺងាយនឹងចាប់កំហុស មើលឃើញតែអ្វីដែលអ្នកបានធ្វើខុស សូម្បីតែពេលខ្លះ ទោះគេធ្វើខុសយ៉ាងណា ក៏មិនដែលបន្ទោសខ្លួនឯងដែរ មានតែបង្វែរកំហុសនោះ មកឱ្យអ្នករ៉ាបរងទៅវិញ។

មនុស្សប្រុសបែបនេះ មិនដែលមើលឃើញពីទុក្ខលំបាករបស់ប្រពន្ធឡើយ ចរិតក្អេងក្អាង អំនួត តែងតែធ្វើបាបចិត្តអ្នក ព្រោះតែភាពចង្អៀតចង្អល់ មិនខ្វល់កិច្ចការងារ ឬបញ្ហាក្នុងគ្រួសារទេ។

ការផ្សាយពាណិជ្ជកម្ម

២. មនុស្សប្រុសកាន់លុយ ចរិតដូចស្រី

629ac46a655a7f8cf10e8b851c4d191f

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសកាន់លុយ គឺមានពីរប្រភេទ។ មនុស្សប្រុសខ្លះ កាន់តែមែន តែជាក់ស្ដែង គាត់តែងតែផ្ដល់ឱ្យប្រពន្ធចាយវាយគ្រប់គ្រាន់ ជាពិសេសគឺការចំណាយផ្សេងៗនៅក្នុងផ្ទះ។ ប៉ុន្តែសម្រាប់មនុស្សប្រុសខ្លះ គឺមិនចាយចំពោះប្រពន្ធកូនទេ ផ្ទុយទៅវិញ គេកាន់លុយ ចរិតដូចមនុស្សស្រីអ៊ីចឹង សាំញុំា ទិញអីបន្តិចបន្តួច ក៏គេគិតគូរដែរ មនុស្សបែបនេះ ពិបាករស់នៅជាមួយណាស់។

លើសពីនេះ មនុស្សបែបហ្នឹង សូម្បីតែដើរផ្សារ ក៏គេសុខចិត្តទៅទិញម្ហូបដោយខ្លួនឯងដែរ ព្រោះតែគេខ្លាចប្រពន្ធនេះមិនចេះទិញ មិនចេះចាយលុយ គេតែងតែទៅតថ្លៃអីវ៉ាន់ បេះមិនដាច់ទេ។

ការផ្សាយពាណិជ្ជកម្ម

ព្រោះតែចរិតនេះហើយ កុំថាឡើយទិញរបស់ ឬសម្ភារ ម្ហូបអាហារ សូម្បីតែការចាយវាយចំពោះប្រពន្ធកូន ក៏មនុស្សនេះមិនងាយរបូតដែរ។ ដូច្នេះហើយ បើនារីណារៀបការជាមួយនឹងមនុស្សប្រុសប្រភេទនេះ ពិតជាគ្រាំចិត្តព្រោះតែរឿងលុយនេះហើយ។

៣. បុរសរស់ក្រោមសំពត់ម្ដាយ

ការផ្សាយពាណិជ្ជកម្ម

1221fe0b5a7b98fe8375981538c9aff4

ស្ដាប់មើលទៅ ក៏ដឹងថា មនុស្សប្រុសនេះកំសាកញីកម្រិតណាដែរ ដូច្នេះ ប្រសិនបើគេមានប្រពន្ធ ច្បាស់ជារស់នៅមិនចុះសម្រុងគ្នាឡើយ ព្រោះតែចរិតកំសាកញី រស់នៅក្រោមសំពត់ម្ដាយ គេច្បាស់ជាធ្វើតាមសម្ដីម្ដាយគេគ្រប់រឿង សូម្បីតែរឿងក្នុងគ្រួសារខ្លួនឯង ជាមួយនឹងប្រពន្ធកូន ក៏ម្ដាយគេសម្រេចចិត្តជំនួសគេដែរ។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ មនុស្សប្រុសបែបហ្នឹង ជីវិតគ្រួសារគេមិនអាចមានលំនឹង សុខសាន្តឡើយ បើទោះបីជាបានប្រពន្ធល្អប៉ុនណាក៏ដោយ ក៏គេអាចនឹងបោះបង់ប្រពន្ធគេបានដែរ ព្រោះតែមនុស្សស្រីល្អៗ តែបានប្ដីបែបនេះ ច្រើនតែមិនចុះសម្រុងនឹងម្ដាយក្មេកឡើយ។

ហើយចំពោះបញ្ហានេះ ជាហេតុនាំឱ្យគេត្រូវរស់នៅមិនចុះសម្រុងគ្នា ជីវិតប្ដីប្រពន្ធនឹងត្រូវបែកបាក់នៅពេលណាមួយ ប្រសិនបើគេនៅតែបន្តធ្វើជាមនុស្សកំសាកញី ចាំតែធ្វើតាមការបញ្ជារបស់ម្ដាយ និយាយឱ្យខ្លី បុរសបែបហ្នឹង គេច្រើនតែនិយាយថា “ប្រុសខួរម្ដាយ” គឺម្ដាយគេជាអ្នកគិត និងសម្រេចចិត្ត គូសផ្លូវឱ្យគេដើរតាំងពីតូចរហូតដល់ចាស់៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម