សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី… ពិតណាស់ បើប្អូនៗក្មួយៗរៀនពុំបានចប់វិទ្យាល័យ យើងមិនអាចរកការងារល្អបានទេ។

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ពិតណាស់ បើប្អូនៗក្មួយៗរៀនពុំបានចប់វិទ្យាល័យ យើងមិនអាចរកការងារល្អបានទេ។ ប្អូនៗក្មួយៗខ្លះអាចនឹងជ្រើសទៅធ្វើការនៅស្រុកគេក្នុងនាមពលករចំណាកស្រុក ដូចជាទៅធ្វើកម្មករសំណង់នៅប្រទេសថៃ ឬធ្វើជាកម្មករនៅប្រទេសកូរ៉េ ជាដើម ហើយមួយថ្ងៃៗខំធ្វើការងារយ៉ាងលំបាកវេទនាដើម្បីចិញ្ចឹមជីវិត។

នៅពេលខ្លះខ្ញុំយល់ឃើញថា ពុំមែនក្មួយៗប្អូនៗគ្មានឱកាសរៀនឱ្យបានខ្ពង់ខ្ពស់នោះទេ ប៉ុន្តែបរិយាកាសនៅក្នុងសង្គមខ្លះបានរុញច្រានប្អូនឱ្យដើរឆ្ងាយបន្តិចពីថ្នាលអប់រំ ក្នុងរូបភាពផ្សេងៗដែលប្អូនៗក្មួយៗជួបប្រទះរួចទៅហើយ។ ខ្ញុំអាចនិយាយបានថា មកពីតម្រូវការជាក់ស្តែងរបស់យើង អាចថាពុំមានអ្នកតម្រង់ទិស ឬថាប្អូនៗក្មួយៗស្ថិតក្នុងស្ថានភាពមួយ ដែលហាក់បិទភ្នែកយើងមិនឱ្យមើលឃើញអនាគតដ៏វែងឆ្ងាយ។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលខ្លះ ឱកាសរៀនបន្តហាក់ត្រូវបានកាត់ផ្តាច់ដោយសារតែប្អូនៗក្មួយៗប្រឡងធ្លាក់ទី១២។ ប៉ុន្តែចូរចាំថា នោះពុំមែនជាកំហុសប្អូនទៀតទេ ហើយក៏ពុំមែនជាទីបញ្ចប់នៃការសិក្សារៀនសូត្រនោះដែរ។ បើក្រោយលទ្ធផលប្រឡងធ្លាក់ នៅមានវិធីរៀនបន្តជាច្រើនទៀត ដែលប្អូនៗក្មួយៗជ្រើសរើសធ្វើបាន ដូចជាបន្តទៅរៀននៅថ្នាក់បរិញ្ញាប័ត្ររងពីរឆ្នាំ រួចបន្តទៅបរិញ្ញាបត្រដូចអ្នកប្រឡងជាប់ដែរ។

បើពុំដូច្នោះទេ ប្អូនៗអាចជ្រើសរៀនជំនាញបច្ចេកទេសអ្វីមួយ ដូចជាជំនាញអេឡិចត្រូវនិក ឬអគ្គិសនីយ៍ជាដើម ពីសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហៅកាត់ថា TVET School ។ ត្រង់នេះ ខ្ញុំចង់បានន័យថា កុំប្រលែងខ្លួនឯងចោល ដោយសារតែធ្លាក់បាក់ឌុប។ ធ្លាក់ឌុបមិនគួរឱ្យខ្លាចទេ អ្វីដែលគួរឱ្យខ្លាច គឺធ្លាក់ទឹកទឹកចិត្ត គ្មានអ្នកប្រឹក្សាយោបល់ និងលង់ក្នុងស្ថានភាពមួយដែលត្រូវគេផ្តាច់ឱកាស។

ការផ្សាយពាណិជ្ជកម្ម

ក្មួយៗប្អូនៗ ប្រទេសយើងកំពុងខ្វះខាតខ្លាំងនៅកម្លាំងកម្មករជំនាញបច្ចេកទេសទាំងអស់នោះ។ តែខ្ញុំក៏ដឹងដែរថា ប្អូនៗក្មួយៗខ្លះ ក្រោយចប់វិទ្យាល័យ នៅមិនទាន់ស្គាល់អ្វីទៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ TVET នេះផងទេ។

ហើយក៏មិនដឹងថាត្រូវបន្តរៀនបរិញ្ញាប័ត្ររងនិងបរិញ្ញាប័ត្របែបណានោះដែរ ព្រោះពុំមានអ្នកជួយតម្រង់ផ្លូវ ពុំមានអ្នកប្រឹក្សាយោបល់ ។ល។ មកដល់ត្រឹមនេះ ធ្វើឱ្យខ្ញុំមើលឃើញថា អ្នកមានលទ្ធភាព និងមានសមត្ថកិច្ចលើរឿងនេះ ហាក់បរិច្ចាគពេលវេលាជាមួយយុវជនយើងនៅក្នុងកម្រិតមួយនៅឡើយ។

ការផ្សាយពាណិជ្ជកម្ម

ពោលសង្គមខ្លះហាក់មិនសូវចង់វិនិយោគជាមួយយុវជនប៉ុន្មានទេ ប៉ុន្តែបែរជាមានតម្រូវការពីយុវជនច្រើនលើលលុបទៅវិញ។ […]

#សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី
#MJQUP #youth #education

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម