សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី!! ខ្ញុំសង្កេតឃើញថា ប្រជាជននៅក្នុងសង្គមខ្លះ មិនងាយមាន

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

[…] ខ្ញុំសង្កេតឃើញថា ប្រជាជននៅក្នុងសង្គមខ្លះ មិនងាយមាន និងមិនងាយលូតលាស់ ព្រោះតែពួកគេចូលចិត្តច្បាមច្រើនមុខ ដោយពុំផ្តោតច្បាស់លាស់លើមួយមុខៗទេ។ ពោល ពួកគេធ្វើកិច្ចការអ្វីមួយ ពុំទាន់ផ្តោតលើកិច្ចការនោះចប់ចុងចប់ដើមផង ស្រាប់តែហក់ទៅចាប់មួយឬពីរទៀត។ កម្រឃើញណាស់ថា ពួកគេធ្វើអ្វីមួយឱ្យច្បាស់លាស់ រហូតក្លាយទៅជាស្ថាបនិកលើអ្វីមួយដែលគេបានធ្វើនោះ។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំក៏ចាប់អារម្មណ៍លើយុវជនខ្មែរយើងមួយចំនួនផងដែរ។ ពួកគេហាក់ខ្វះខាតនូវគំនិតបែបស្ថាបនិក។ ភាគច្រើនគឺចូលចិត្តធ្វើអីតាមៗគ្នា ហើយនិងធ្វើច្រើនមុខ។ ដូច្នេះហើយ គេកម្រមានបានណាស់។ បើបើករកស៊ីគឺឆាប់រលំ ឆាប់ឈ្លោះគ្នា ឆាប់បាក់បែក និងឆាប់ក្ស័យធន។ ចំណុចនេះសំខាន់ណាស់ បើសិនកូនខ្មែរនៅតែខ្វះខាតគំនិតច្នៃប្រតិដ្ឋ ហើយខ្វះនូវឯករាជ្យភាពក្នុងការស្ថាបនាអ្វីមួយខ្លួនឯង នោះយើងមិនអាចរីកចម្រើនទាន់គេបានឡើយ។ ម៉្លោះហើយ អ្វីដែលយើងត្រូវគិតគឺ ប្រសិនបើយើងមានសមត្ថភាពនិងលទ្ធភាពហើយនោះ យើងត្រូវតែបណ្តុះសហគ្រិនភាពក្នុងខ្លួន ត្រូវមានផ្នត់គំនិតប្រកបដោយនវានុវត្តន៍ ពោលត្រូវតែផ្តួចផ្តើមថ្មីប្រកបដោយស្ថាបនិកភាព បង្កើតថ្មី ឬបង្កើតដាច់មុខ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនជាអាច យើងត្រូវធ្វើអ្វីៗឱ្យចំចំណុចនិងអាចជួយបង្កើតការងារបន្ថែមទៀតដល់ជនជាតិយើង។ បើយើងសង្កេតមើលឃើញថាវិស័យណាមួយនៅខ្វះចន្លោះ យើងត្រូវបង្កើតអាជីវកម្មលើវិស័យនោះ ដើម្បីបំពេញនូវភាពខ្វះចន្លោះនោះ។

ឧទាហរណ៍ បើកសិករយើងផលិតបាននូវផលិតផលក្នុងស្រុក រួមបន្លែផ្លៃឈើ តែពុំមានលទ្ធភាពនាំចេញ ឬ ត្រូវឈ្មួញឆ្លៀតឱកាសទម្លាក់តម្លៃ នោះយើងអាចច្នៃបង្កើតរោងចក្រសហគ្រាស ចម្រាញ់ផលិតផលទាំងនោះ ដើម្បីនាំចេញ និងជួយដល់ប្រជាកសិករយើង។ បើសិនដល់រដូវអ្វីមួយ ដូចរដូវប៉េងប៉ោះ យើងអាចចម្រាញ់ប៉េងប៉ោះ រាប់ចាប់តាំងពីទឹកប៉េងប៉ោះ Souza តំណាប់ប៉េងប៉ោះ ប៉េងប៉ោះស្ងួត ប៉េងប៉ោះទុំ ។ល។

ការផ្សាយពាណិជ្ជកម្ម

វេចខ្ចប់ផលិតប៉េងប៉ោះខ្មែរ នាំចេញទៅបរទេស។ បើសិនដល់រដូវដំឡូងមី យើងបង្កើតរោចក្រច្នៃដំឡូងមី ម្សៅមី ដំឡូងស្ងួត ជាដើម នាំចេញដូចគ្នា ពោលគឺយើងធ្វើក្នុងនាមស្ថាបនិកផ្ដាច់មុខតែម្តង។ បើស្ថាបនិកស្វាយ គឺនាំស្វាយចេញ ហើយច្នៃឱ្យបានច្រើនមុខលើផលិតផលដើមរបស់យើង។ បើអ្នកចិញ្ចឹមគោ ចិញ្ចឹមឱ្យបានរាប់រយរាប់ពាន់ក្បាល ផ្គត់ផ្គង់មួយប្រទេស ឈាលដល់លក់ទៅក្រៅប្រទេស។ ធ្វើបែបនេះទើបយើងអាចក្លាយជាស្ថាបនិក និងអាចជួយដល់សង្គមបានច្រើនថែមទៀតផង។

ប៉ុន្តែពេលខ្លះ យើងពុំទាន់មានអ្នកផ្តួចផ្តើម ឬមានខ្លះដែរ តែមិនទាន់បានគិតដល់ចំណុចនេះ។ ពេលខ្លះ បើមានគឺមានតែអ្នកចូលចិត្តច្បាមច្រើនមុខ តែឥតទាន់ច្បាស់លាស់ត្រង់ណាមួយ។ យើងចូលចិត្តចូលហ៊ុនគ្នា បន្ទាប់មកឈ្លោះគ្នា ហើយក៏ក្ស័យធន ដ្បិតខ្វះទុន ខ្វះសម្ភារៈ និងខ្វះសាមគ្គីភាព។ ដូច្នេះហើយគឺមិនងាយមានទេ ដោយសារកង្វះខាតនូវផ្នត់គំនិតស្ថាបនិកនិយមនៅក្នុងអាជីពណាមួយ បូករួមពុំសូវយល់ដឹងលើកិច្ចការហិរញ្ញវត្ថុ ពោលពុំចេះរៀបចំបែងចែកប្រភពដើមទុន។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងវិញទៀត មានបញ្ហាមួយសឹងតែក្លាយជាវប្បធម៌ផ្តល់ឱ្យកូនខ្មែរមួយចំនួនទៅហើយ គឺមានអ្នកបង្រៀនថ្មីៗខ្លះ ដែលចាប់ផ្តើមឡើង បង្រៀនកូនខ្មែរឱ្យរកស៊ីចូលហ៊ុនគ្នា ដោយបង្រៀនសើរៗ ហើយបណ្តុះគំនិតឱ្យដើរផ្លូវកាត់។ ទ្រឹស្ដីខ្លះ គាត់កាត់យល់ខ្លួនឯង ដោយពុំមានច្បាស់លាស់នៅក្នុងសៀវភៅណាមួយ។ ពេលខ្លះ ចេះតែទ្រឹស្តី តែពុំមានការអនុវត្ត ពុំមានការពិសោធ ហើយក៏មិនដឹងថាច្បិចមេរៀនពីប្រភពណាមកបង្រៀន។ ការណ៍នេះ គឺបណ្តាលឱ្យក្មេងៗជំនាន់ក្រោយ យល់ច្រឡំ និងខ្វារករកស៊ីដោយពុំមានចំណេះដឹង ជំនាញ និងបទពិសោធអ្វីនៅក្នុងខ្លួនទាល់តែសោះ។ […]

#សម្រង់ប្រសាសន៍អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី
#MJQUP

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម