តើព្រេងវាសនាបាននឹងកំពុងរៀបចំអ្វីសម្រាប់អ្នកនៅពេលដ៏ខ្លីខាងមុខនេះ? តាមរយៈការធ្វើតេស្តដោយឲ្យអ្នកជ្រើសរើសដួងខែមួយ ក៏នឹងអាចលាតត្រដាងបានខ្លះដែរ អំពីរឿងរ៉ាវជីវិតនៅអនាគតកាល។
ចូរជ្រើសរើសសន្លឹកដួងខែ ដែលមានបង្កប់រូបទន្សាយនៅខាងក្នុង ហើយផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖
ដួងខែទី ១

អ្នកដែលជ្រើសរើសរូបភាពនេះ គឺបង្ហាញឲ្យឃើញថា នៅពេលឆាប់ៗខាងមុខអ្នកនឹងជួបរឿងភ្ញាក់ផ្អើលដ៏ល្អមួយ ហើយគ្មានបញ្ហារាំងស្ទះឬការលំបាកណាមួយឡើយ។
ជាងនេះការប្រាថ្នាអ្វី ក៏នឹងលេចចេញជាផ្លែផ្កានៅពេលខាងមុខដូចគ្នា តែត្រូវចាំចូរបន្តរក្សាឥរិយាបថវិជ្ជមាន និងបន្តជឿជាក់លើខ្លួនឯង ហើយរឿងល្អៗនឹងមកជាបន្តបន្ទាប់។
ដួងខែទី ២

ដួងខែនេះគឺចង់ប្រាប់មកអ្នកថា នៅពេលដ៏ខ្លីខាងមុខ អ្នកនឹងមានអារម្មណ៍ដូចជាកំពុងស្ថិតនៅកំពូលនៃចំណុចដ៏ខ្ពស់ត្រដែតមួយអ៊ីចឹង។
គ្រប់យ៉ាងនឹងមានភាពល្អប្រសើរ ហើយមិនសូវមានរឿងខ្វាយខ្វល់ចូលមកលោងបន្លាចចិត្តអ្នកតទៅទៀតឡើយ។ ជាងនេះអ្នកក៏នឹងទទួលបានពេលវេលាសម្រាក ដើម្បីរីករាយទទួលយកនូវភាពវិជ្ជមានមួយចំនួនមកក្នុងជីវិត។
ដួងខែទី ៣

ប្រសិនអ្នកជ្រើសរើសដួងខែនេះ អ្នកត្រូវចាំថា រឿងរ៉ាវនៅក្នុងឆ្នាំ ២០២២ នេះ អ្នកត្រូវតែពឹងផ្អែកលើខ្លួនឯង ដោយមិនអាចរង់ចាំជំនួយពីភាគីទី ២ ឬ ទី ៣ បាននោះទេ។
សុំកុំល្បួងខ្លួនឯងឲ្យចាំមើលជំនួយពីគេ នោះការងារលំបាកក្តី មិនលំបាកក្តី គឺអ្នកមិនអាចសម្រេចបានឡើយនៅពេលខាងមុខ។ បែបនេះអ្នកត្រូវផ្លាស់ប្តូរខ្លួនឯង តាមរយៈការគិត ខ្លួនឯងជួយខ្លួនឯង ខ្លួនឯងលើកខ្លួនឯង ដោយមិនរង់ចាំជំនួយពីនរណាឡើយ នោះទើបអ្នកអាចជួបរឿងល្អនៅពេលអនាគត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

