តើឧបសគ្គអ្វី ដែលតែងតែរាំងស្ទះដំណើរជីវិតរបស់អ្នក?

T43
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​រូបភាព​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​រូបភាព​​មួយ​ដែល​អ្នក​ពេញ​ចិត្ត ព្រោះ​វា​មាន​បង្កប់​អត្ថន័យ​ឆ្លើយតប​មក​វិញ ថា​តើ​ក្នុង​ជីវិត​អ្នក រាល់​ដំណើរការ​ភាគច្រើន រមែង​ជួប​ការ​រាំងស្ទះ​នៃ​ឧបសគ្គ​អ្វី​ធំ​បំផុត?

រូបភាព​ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វី​ដែល​រារាំង​អ្នក រាំងស្ទះ​ដំណើរ​របស់​អ្នក ភាគច្រើន​គឺ​យោបល់​របស់​អ្នកដទៃ។ រឿង​ខ្លះ​អ្នក​បម្រុង​នឹង​ធ្វើ ហៀប​នឹង​សម្រេច​ទៅ​ហើយ ដល់​តែ​ត្រចៀក​លឺ​យោបល់​អ្នក​ដទៃ​បែប​នេះ បែប​នោះ ក៏​ធ្វើ​ឲ្យ​អ្នក​រារេ​ចិត្ត​ភ្លាម។

ម្តងម្កាល​ក៏​សឹង​តែ​ឲ្យ​អ្នក​បោះបង់​វា​ក៏​មាន។ ដូច្នេះ​គួរ​បន្ថែម​ការ​ជឿជាក់​លើ​ខ្លួន​ឯង គួរ​ព្យាយាម​ដើរ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន មិន​ថា​ជួប​បញ្ហា​អ្វី​ក៏​ដោយ។ មួយ​ផ្សេង​ទៀត​គឺ​ចិត្ត​សប្បុរស​ដែល​ចេញ​ពី​បេះដូង រឿង​នេះ​វា​គួរ​ដើរ​តាម​កាលៈទេសៈ​ពេលវេលា ជួន​ខ្លះ គួរ​តែ​ឲ្យ​ដំណើរការ​សម្រេច​នៃ​ខួរក្បាល មាន​ប្រៀប​ជាង​បេះដូង ទើប​អាច​សម្រេច​ជោគជ័យ​ធំ​បាន។

ការផ្សាយពាណិជ្ជកម្ម

រូបភាព​ទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រប់​ពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​ធ្វើ​អ្វី​មួយ ជា​ពិសេស​ដំណើរ​ថ្មី​ក្នុង​ជីវិត គឺ​ភាព​ភ័យ​ខ្លាច​តែងតែ​បិទ​ផ្លូវ​អ្នក។

ការផ្សាយពាណិជ្ជកម្ម

មាន​ពាក្យ​ក្នុង​ចិត្ត​រំលេច​មក​ថា “តិច​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​ទៅ” , “តិច​ខ្ញុំ​សម្រេច​វា​មិន​បាន ហើយ​ត្រូវ​ខ្មាស​គេ​ទៅ”។ ពាក្យ​បន្លាច​ចិត្ត​ទាំង​អស់​នេះ​ហើយ ទើប​នាំ​ឲ្យ​អ្នក​មិន​អាច​ចាកចេញ​ពី​កន្លែង​សុខស្រួល ពី​កន្លែង​ដែល​មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន។

រូបភាព​ទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ខ្លាច​ការ​ផ្លាស់ប្តូរ នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​សមល្មម​ណា​មួយ​ហើយ អ្នក​គិត​ថា​ជំហាន​បន្ទាប់ ពិត​ជា​ពិបាក​នឹង​សម្រេច​ទៅ​បាន​ណាស់។ តាម​ពិត បើ​អ្នក​ហ៊ាន​តែ​បន្តិច ខំ​តែ​បន្តិច គឺ​ពិបាក​ត្រឹម​រយៈ​ពេល​ខ្លី​ទេ ហើយ​បង្វែរ​មើល​ថយ​ក្រោយ​ទៅ​វិញ អ្នក​ប្រាកដ​ជា​ដឹង​ពី​ប្រយោជន៍​នៃ​ការ​បោះ​ជំហាន​បន្ទាប់​នេះ។

ដូច្នេះ​ពេល​ខ្លះ គួរ​តែ​សាកល្បង​ផ្លាស់ប្តូរ ពី​តូច​ទៅ​ធំ មិន​លោត​ខ្ពស់​ពេក តែ​មួយ​ជំហានៗ គឺ​មើល​ល្អិតល្អន់ និង​សម្រេច​ចិត្ត​យ៉ាង​ច្បាស់៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុ

ការផ្សាយពាណិជ្ជកម្ម