តើអ្នកដឹងទេ ការដាក់រុក្ខជាតិទាំង ៤ ប្រភេទនេះនៅលើតុ មិនត្រឹមតែជួយបន្ថែមភាពរស់រវើកប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលទាក់ទាញសំណាង និងលុយកាក់ផងដែរ។
ដើម jade៖ Jade ត្រូវបានគេស្គាល់ថាជា witch hazel ដែលជារុក្ខជាតិមានលក្ខណៈសមរម្យសម្រាប់ដាក់នៅលើតុ។ យោងតាមអ្នកជំនាញ Feng Shui បង្ហាញថា រុក្ខជាតិនេះគឺជា “មេដែកនាំប្រាក់”។ ម្យ៉ាងទៀត ដើមរុក្ខជាតិនេះ មិនត្រូវការថែទាំច្រើនទេ ហើយអាចរស់នៅក្នុងបរិយាកាសក្នុងផ្ទះបានដោយងាយ។ អ្នកគ្រាន់តែស្រោចទឹកឲ្យបានទៀងទាត់ និងជៀសវាងការទុករុក្ខជាតិឱ្យត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់។
ដើមកាក់៖ រុក្ខជាតិនេះ មានឥទ្ធិពលទាក់ទាញសំណាងដូចឈ្មោះដែលបានបង្ហាញ។ ស្លឹករបស់វាមានរាងមូលដូចកាក់តំណាងឱ្យទ្រព្យសម្បត្តិបរិបូរណ៍ ជីវិតរុងរឿង។ រុក្ខជាតិនេះមិនត្រូវការទឹកច្រើនទេ ហើយក៏មិនតម្រូវឱ្យរស់នៅក្នុងពន្លឺធម្មជាតិដែរ។ ដូច្នេះ អ្នកអាចដាក់រុក្ខជាតិនេះនៅលើតុ ក៏នៅតែមានពណ៌បៃតងដដែល។
ដើមឬស្សី៖ យោងតាមហុងស៊ុយ រុក្ខជាតិនេះនាំមកនូវប្រផ្នូលល្អជាច្រើន តំណាងឱ្យទ្រព្យសម្បត្តិ និងការមានកូន។
ដើម Honeysuckle៖ ដើមនេះគេដាំច្រើនក្នុងផ្ទះដើម្បីបួងសួងសុំលាភសំណាង។ បើតាមគោលគំនិតហុងស៊ុយ រុក្ខជាតិនេះមានឥទ្ធិពលទាក់ទាញលុយកាក់ បង្កើនឱកាសរកស៊ីដល់ម្ចាស់។
ប្រភព៖ បរទេស

