តេស្តផ្លូវចិត្ត! តើអ្នកជាមនុស្សរឹងមាំ ឬទន់ជ្រាយកម្រិតណា?

New
ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីផ្លូវចិត្តរបស់អ្នក តើអ្នកជាមនុស្សរឹងមាំ ឬទន់ជ្រាយ?

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

1. សន្លឹកបៀរទី 1

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សដែលមានភាពវិជ្ជមាន រឹងមាំ និងមានមហិច្ឆតាធំ។ អ្នកតែងតែទន្ទឹងរង់ចាំ និងដឹងពីរបៀបបង្កើតផែនការលម្អិតសម្រាប់ជីវិតរបស់អ្នក។ បើ​អ្នក​ព្យាយាម​​អនុវត្ត​ផែនការ​ដែល​បាន​ដាក់​ចេញ ហើយ​មិន​បោះបង់​ចោល​ពាក់​កណ្តាល​ផ្លូវ នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។

2. សន្លឹកបៀរទី 2

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សស្លូតបូត ស្មោះត្រង់ តែខ្វះហេតុផល ខ្វះឯករាជ្យ ងាយរងឥទ្ធិពលពីអារម្មណ៍។ មនុស្សដូចអ្នកខ្លាចការប្រមាថអ្នកដទៃ ឬយកចិត្តទុកដាក់លើការនិយាយដើមគេ ហើយងាយរងការឈឺចាប់ដោយសារទង្វើ និងពាក្យសម្ដីរបស់អ្នកដទៃខ្លាំងណាស់។

អ្នក​ក៏​ត្រូវ​បាន​អ្នក​ដទៃបញ្ជា​បាន​យ៉ាង​ងាយ​ដែរ។ ល្អបំផុត អ្នកត្រូវរៀនប្រុងប្រយ័ត្នក្នុងការជ្រើសរើសមិត្តភក្តិដើម្បីលេងជាមួយ និងបង្ហាញពីបុគ្គលិកលក្ខណៈរឹងមាំជាងមុន។

ការផ្សាយពាណិជ្ជកម្ម

3. សន្លឹកបៀរទី 3

អ្នក​មិន​ខ្វល់ខ្វាយ តែងតែ​រស់នៅក្នុង​ស្ថានភាព​មិន​ខ្វល់ពីអ្វីទាំងអស់ មាន​ជំនឿ​យ៉ាង​មុតមាំ និង​អាកប្បកិរិយា​វិជ្ជមាន​ចំពោះ​ជីវិត។ អ្នក​មាន​សុទិដ្ឋិនិយម ស្រឡាញ់​ជីវិត និង​អាច​ក្រោក​ឈរ​ឡើង​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ដួល។

ការផ្សាយពាណិជ្ជកម្ម

អ្នក​មិន​ផ្តោត​ខ្លាំង​ពេក​លើ​ការ​ទទួល​បាន​ជោគជ័យ​ ឬ​ការ​ពេញ​ចិត្ត​អ្នក​ដទៃ​ឡើយ។ សម្រាប់​អ្នក​ការ​ធ្វើ​ខ្លួន​ឯង​ ហើយ​អាច​ដេញ​តាម​តណ្ហា​របស់​អ្នក​ដោយ​សេរី​ និង​ធ្វើ​អ្វី​ដែល​អ្នក​ចូលចិត្ត​គឺ​ជា​សុភមង្គល​ពិត៕

ប្រភព ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម