តាមការទស្សន៍ទាយ ចាប់ពីខែឧសភា ដល់ខែកក្កដា សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ បន្ទាប់ពីដំណើរការនៃសេចក្តីព្យាយាម ទេពកោសល្យ បូករួមទាំងសំណាង ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះចូលមក ប្រមូលបានលុយរាប់មិនអស់។
១. ឆ្នាំម្សាញ់
ចាប់ពីខែ ឧសភា ឆ្នាំ ២០២២ សម្រាប់អ្នកឆ្នាំ ម្សាញ់ នឹងជួបតែសេចក្តីសុខក្នុងការងារ។ រីកចម្រើនភ្លាមៗ ដែលអាចជួយឱ្យឆ្នាំម្សាញ់ រម្ងាប់ស្ថានការណ៍បានយ៉ាងងាយ។ អ្នកដែលកើតឆ្នាំម្សាញ់ ចេះឆ្លៀតឱកាស និងលើកតម្កើងគុណសម្បត្តិរបស់ខ្លួនទាន់ពេលវេលា ដូច្នេះហើយក្នុងសប្តាហ៍ថ្មីនេះ នឹងក្លាយជាពេលវេលាអំណោយផលសម្រាប់ពួកគេ ដើម្បីជួយឱ្យពួកគេទទួលបានមកវិញនូវអ្វីដែលខ្លួនបានបាត់បង់។
ជាពិសេស ក្នុងអំឡុងពេលនេះ ឆ្នាំម្សាញ់នឹងមានសំណាងនឹងត្រូវបានអ្នកមើលថែ បង្កើតឱកាសបង្កើនប្រាក់ចំណូលដោយមិននឹកស្មានដល់។

២. ឆ្នាំកុរ
តាមការទស្សន៍ទាយសម្រាប់ឆ្នាំទាំង ១២ នេះ ក្នុងខែមុន ឆ្នាំជ្រូកអាចធ្វើសមតុល្យចំណូល និងចំណាយដោយភាពប៉ិនប្រសប់ និងភាពឧស្សាហ៍ព្យាយាម។ លុះដល់ពេលខ្សាច់ភ្លឺទើបឆ្នាំជ្រូកមានលាភ មានសំណាង ទទួលបានផលច្រើន ។
ក្នុងសប្ដាហ៍ទីមួយនៃខែឧសភា ជ្រូកនឹងមានរាសីឡើងខ្ពស់ត្រដែត។ សំណាងបូកកម្លាំងដែលអ្នកមានស្រាប់ លាភចូលមកដល់ឆ្នាំជ្រូក ជីវិតធូរធារមិនខ្វល់រឿងលុយកាក់ឡើយ។

៣. ឆ្នាំរោង
រាសីឆ្នាំរោងឡើងខ្ពស់ត្រដែត ឧស្សាហ៍ព្យាយាម ចាប់ពីខែឧសភា ដល់ចុងឆ្នាំមានលាភ មានជ័យ មានអ្នកជួយជ្រោមជ្រែង រាសីមានលាភ សំណាងចូលមកដល់ ទ្រព្យសម្បត្តិមិនឈប់ឈរ ។ ឆ្នាំរោង មិនត្រឹមតែទទួលបានលាភសំណាងរាប់មិនអស់ពីការងារប៉ុណ្ណោះទេ ថែមទាំងមានសំណាងក្នុងជីវិតទៀតផង។
មានពេលខ្លះដែលរាសីម្សាញ់ជួបប្រទះនឹងភាពច្របូកច្របល់ ប៉ុន្តែចាប់តាំងពីពេលនោះមក ការរួមចំណែកពីអតីតកាលអាចប្រែទៅជាប្រាក់ចំណេញជាក់ស្តែង គ្រប់ទិដ្ឋភាពទាំងអស់អាចមានភាពរលូន ហើយនឹងមានភាពសម្បូរបែប៕
* អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok

