ហោរាសាស្ត្របាននិយាយថា ក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ មានលាភធំ ផ្កាយទ្រព្យរះចំរាសីរបស់ពួកគេ ដែលជួយឱ្យពួកគេធ្វើអ្វីក៏ដោយ ងាយនឹងជោគជ័យ ថែមទាំងទទួលបានលាភសំណាងធំថែមទៀតផង។
១. ឆ្នាំមមែ
ហោរាសាស្ត្រសម្រាប់ ១០០ ថ្ងៃខាងមុខនេះ អ្នកកើតឆ្នាំពពែនឹងមានលាភសំណាង និងការប្រកបរបររកទទួលទានមានភាពរីកចម្រើន។ រាសីចក្រជម្រុញការច្នៃប្រឌិតយ៉ាងឆាប់រហ័ស ដោយមានគំនិតថ្មីៗជាច្រើនដើម្បីដោះស្រាយការលំបាកភ្លាមៗ។
ជាមួយគ្នានេះ ជាពេលវេលាមាសសម្រាប់អ្នកកើតក្នុងឆ្នាំពពែ ក្នុងការលើកកម្ពស់ បង្កើនប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ ដូច្នេះសូមព្យាយាមឱ្យអស់ពីសមត្ថភាព។
ដោយសារទេវតាទ្រព្យដើរតាមអ្នកឆ្នាំពពែ នឹងមានសំណាងល្អ។ ដូច្នេះហើយ ចំណូលពីប្រភពជាច្រើនផ្តល់ឱ្យពួកគេមានជីវិតសម្បូរបែប។ អ្វីដែលឆ្នាំពពែមានគឺស័ក្តិសមទាំងស្រុងដែលពួកគេសមនឹងទទួលបាន។
ក្នុងពេលខាងមុខនេះ ឆ្នាំពពែមិនត្រឹមតែមានសំណាងក្នុងកេរ្តិ៍ឈ្មោះ និងសំណាងប៉ុណ្ណោះទេ ប៉ុន្តែក៏មានសំណាងខ្លាំងក្នុងរឿងស្នេហាផងដែរ។ ប្រសិនបើនៅតែនៅលីវ ពពែនៅតែត្រូវបានមនុស្សជាច្រើនតាមស្រលាញ់ និងងាយមានគូគាប់ភ្ជាប់និស្ស័យផងដែរ។

២. ឆ្នាំច
ក្នុងលក្ខណៈរបស់អ្នកកើតឆ្នាំច ក្នុងរយៈពេល១០០ថ្ងៃខាងមុខ នឹងទទួលបានលាភសំណាងច្រើន។ មានអ្នកមានបុណ្យតាមជួយពួកគេឱ្យកាន់តែល្អប្រសើរ។ ដំបូន្មានសម្រាប់អ្នកឆ្នាំច គឺត្រូវចាប់ផ្តើមអនុវត្តផែនការដោយក្លាហាន ជាជាងគ្រាន់តែនិយាយចោល។ សំណាងលុយបានមកដល់ហើយ ពួកគេអាចរកប្រាក់បានច្រើន ប្រមូលដើមទុនច្រើនទៅថ្ងៃអនាគត។
រឿងស្នេហាក៏ល្អល្អូកល្អើន។ ឆ្នាំឆ្កែនេះ និងដៃគូមានរយៈពេលយូរជាមួយគ្នា។ សុភមង្គលកាន់តែផ្អែមល្អែមរបស់គូស្នេហ៍ធ្វើឱ្យមនុស្សជាច្រើនច្រណែន។ សម្រាប់អ្នកកើតឆ្នាំឆ្កែធ្វើជំនួញ ងាយរកលុយរាប់ពាន់លាន។ សម្រាប់អ្នកដែលមានប្រាក់ខែត្រូវបានដំឡើងឋានៈយ៉ាងឆាប់។

៣. ឆ្នាំថោះ
អ្នកកើតឆ្នាំទន្សាយក្នុងរយៈពេល ១០០ ថ្ងៃ ទទួលបានដំណឹងល្អពីខាងលើ។ រាសីចក្រពោរពេញដោយថាមពល ដូច្នេះអ្វីក៏ដោយអ្នកអាចបំពេញវាបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះ វាសនាអាចទាញយកប្រយោជន៍ពីឱកាសដែលនឹងមកដល់ ដើម្បីបោះជំហានបន្ថែមទៀតក្នុងអាជីពរបស់ពួកគេ។
គេអាចមើលឃើញថា មនុស្សឆ្នាំថោះ រាសីឡើងខ្ពស់ត្រដែត អ្នកមានសំណាងច្រើនក្នុងរឿងហិរញ្ញវត្ថុ ជាពិសេសពេលមាននរណាម្នាក់តាមជួយអ្នកគ្រប់ពេល។ ហោរាសាស្ត្រ និយាយថា នាពេលខាងមុខ ទន្សាយក៏នឹងមានឱកាសរកស៊ី រកទទួលទានមានបាន លុយកាក់ កាន់តែសម្បូរហូរហៀរ និងពេញមួយជីវិត។
ទន្ទឹមនឹងនោះ លុយកាក់ក៏រីកចម្រើន អ្នកឆ្នាំទន្សាយ ក្រៅពីមើលថែជីវិតក៏មិនភ្លេចជួយអ្នកជុំវិញខ្លួនដែរ។ ចូរចាំថា អ្នកឱ្យកាន់តែច្រើន នោះសំណាងកាន់តែច្រើនអ្នកនឹងទទួលបានមកវិញ៕
*អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok

