ហោរាសាស្ត្របានឱ្យដឹងថា នៅក្នុងរយៈពេល ២ ឆ្នាំនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនឹងមានលាភសំណាងខ្លាំង រាសីឡើងខ្ពស់ត្រដែត ឱ្យតែអ្នកចេះក្ដោបក្ដាប់ឱកាសនេះបាន ត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ អ្នកអាចរកលុយទិញបានឡានបានផ្ទះ សល់ទ្រព្យពេញឃ្លាំងមិនខាន។
១. អ្នកកើតក្នុងឆ្នាំច
ហោរាសាស្ត្រ បង្ហាញថា អ្នកដែលកើតក្នុងឆ្នាំច ជាឆ្នាំដែលមានសំណាងបំផុត តែងជួបមនុស្សខ្ពង់ខ្ពស់ និងអ្នកមានបុណ្យតាមជួយជ្រោមជ្រែងគ្រប់ពេល។ លើសពីនេះ មនុស្សដែលកើតឆ្នាំច គឺជាមនុស្សដែលមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ តែងតែព្យាយាមកែលម្អខ្លួន និងស្វែងរកឱកាសអភិវឌ្ឍទាំងស្នេហា និងលុយកាក់។
ពីរឆ្នាំខាងមុខនេះ អាចជារយៈពេលដ៏អស្ចារ្យសម្រាប់ឆ្នាំឆ្កែ ដោយសារហេតុផលជាច្រើន។ ឆ្នាំ ២០២២ ជីវិតរបស់អ្នកឆ្នាំឆ្កែនឹងមានការវិវឌ្ឍជាវិជ្ជមានជាច្រើន ដែលនឹងធ្វើឱ្យអ្នកកើតឆ្នាំច មានជីវិតរឹតតែពេញលេញ។
ឆ្នាំ២០២៣ អ្នកកើតឆ្នាំច រាសីឡើងខ្ពស់ត្រដែត និងសម្រេចបានទាំងកេរ្តិ៍ឈ្មោះ និងសំណាង។ មិនត្រឹមតែមានផ្ទះមានឡាន មានដំឡើងប្រាក់ខែទេ ថែមទាំងអាចរៀបការ និងមានកូនទៀតផង។

២. អ្នកកើតឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំពពែ មានភាពវៃឆ្លាត ឧស្សាហ៍ព្យាយាម ចេះឆក់យកឱកាសជុំវិញខ្លួន ដើម្បីកសាងជីវិតបំពេញការងារ។ អ្នកកើតឆ្នាំពពែ តែងមានជំនឿថា ការខំប្រឹងទាំងអស់នឹងបានផល។ ដូច្នេះហើយ ទោះបីជីវិតមានការឡើងចុះ ប៉ុន្តែពួកគេក៏យកឈ្នះវាដោយខ្លួនឯង យកភាពបរាជ័យជាមេរៀន បណ្តុះ និងអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរឹងមាំ និងរឹងមាំ។
ហោរាសាស្ត្រឆ្នាំ ២០២២ ឆ្នាំពពែនឹងមានលាភនាំសំណាងធំ ទាំងរឿងលុយកាក់ និងការងារ។ ប៉ុន្តែបើគេចេះវិនិយោគក្នុងជំនួញ នោះគេនឹងកាន់តែសម្បូរហូរហៀរ ហើយលុយក៏ចូលមកដូចទឹកដែរ។ ឆ្នាំ២០២៣ រាសីមនុស្សនឹងកើនឡើងកាន់តែច្រើន ធ្វើឱ្យអ្នកកើតឆ្នាំពពែ ក្លាយជាអ្នកមាន និងជោគជ័យ ដែលគ្រប់គ្នាស្ញើចសរសើរ។

៣. អ្នកកើតឆ្នាំរកា
អ្នកកើតឆ្នាំរកា តែងតែដាក់ទំនួលខុសត្រូវរបស់ខ្លួនជាមុន ដោយធ្វើអ្វីគ្រប់យ៉ាងឱ្យបានល្អ និងគិតពិចារណាយ៉ាងមត់ចត់។ មនុស្សឆ្នាំរកា មិនថាគេកើតក្នុងគ្រួសារអ្នកមាន ឬក្រនោះទេ តែជីវិតគេមិនដែលខ្វះខាតរឿងហូបចុក និងការស្លៀកពាក់នោះឡើយ។
ហោរាសាស្ត្របានឱ្យដឹងថា នៅឆ្នាំ ២០២២ នឹងបើកឱកាសថ្មីសម្រាប់មនុស្សកើតឆ្នាំរកា អំពីការងារនៅពេលដែលមានការផ្លាស់ប្តូរដ៏ធំមួយ ដែលសម្គាល់ទំព័រមួយទៀតនៃជីវិត។ ដូច្នេះពេលមានឱកាសផ្លាស់ប្តូរការងារ រាសីល្អ អ្នកកើតឆ្នាំរកាគួរចាប់យកទៅ ព្រោះនឹងក្លាយជាទីមានសុភមង្គលនៅពេលក្រោយ ។
អ្នកកើតឆ្នាំរកា មិនមែនមានសំណាងតែរឿងកេរ្តិ៍ឈ្មោះ និងការងារប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនៃស្នេហាក៏នឹងមានភាពជោគជ័យខ្លាំងដែរ។ ជាពិសេសនៅពេលចូលដល់ឆ្នាំ២០២៣ មនុស្សឆ្នាំរកាកាន់តែមានសភាពមុះមុត រាល់ការលំបាកទាំងឡាយអាចជម្នះបានយ៉ាងងាយ ធ្វើឱ្យជីវិតមនុស្សឆ្នាំរកាកាន់តែមានភាពត្រចះត្រចង់។ អ្នកដែលកើតក្នុងឆ្នាំរកា គួរតែឆ្លៀតឱកាសនេះម្តងក្នុងមួយជីវិត ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍន៍ខ្លួននាពេលអនាគត៕
ប្រភព ៖ Phunutoday / Knongsrok

