មនុស្សស្រីត្រូវធ្វើឱ្យខ្លួនឯង ក្លាយជានារីដែលមានសំណាង មិនមែនជាមនុស្សស្រី ដែលមានត្រឹមតែមន្តស្នេហ៍នោះឡើយ

3
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី កាលណាចូលដល់ពេញវ័យ ច្បាស់ណាស់ថានឹងមានមនុស្សដែលចាប់អារម្មណ៍ចង់បាននាងជាគូ ច្បាស់ណាស់ថានឹងមានចាស់ៗចង់សួរនាំនាងឱ្យកូនៗរបស់គាត់ នេះក៏អាចបញ្ជាក់បានថា នាងពេញវ័យ នាងដល់ពេលដែលមើលគូស្រករហើយ ហើយក៏ជាសញ្ញាមួយបង្ហាញថា នាងជានារីដែលមានមន្តស្នេហ៍ដែរ។

តែយ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា នៅពេលដែលមានមនុស្សជាច្រើនដែលតែងតែចាប់អារម្មណ៍នឹងអ្នក ចង់បានអ្នកជាគូ តាមស្រឡាញ់អ្នក តាមចែចង់អ្នក វាជាសញ្ញាបង្ហាញថា អ្នកជានារីមានមន្តស្នេហ៍ម្នាក់ គួរឱ្យស្រឡាញ់ មានភាពទាក់ទាញ ប៉ុន្តែ សូមកុំមោទកភាពនឹងរូបសម្រស់ ឬភាពមានមន្តស្នេហ៍របស់ខ្លួនឯងអី ព្រោះថា អ្វីដែលអ្នកត្រូវដឹង និងគួរតែចង់បាននោះគឺ គួរតែធ្វើជានារីដែលមានសំណាង និងមានបុណ្យល្អ តាមរយៈការដែលអ្នកជ្រើសរើសគូស្រករ ឬដៃគូជីវិត ដោយការគិតពិចារណារ និងការសម្រេចចិត្តរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

2d0815b80408ccf25f3989ddf6c15de4

កុំសប្បាយនឹងសម្រស់ កុំព្រោះតែភាពស្រស់ស្អាតនៃរូបឆោមខាងក្រៅ បែរជាធ្វើឱ្យខ្លួនឯងនេះ ក្លាយជាមនុស្សស្រីដែលបានត្រឹមទទួលស្នេហាមិនច្បាស់លាស់ ពីមនុស្សដែលគ្រាន់តែស្រឡាញ់អ្នកមួយពេលៗឱ្យសោះ។ មនុស្សប្រុសដែលតាមស្រឡាញ់អ្នកទាំងនោះ មិនមែនមានន័យថា គេសុទ្ធតែស្រឡាញ់យើងជារៀងរហូតនោះឡើយ ហើយក៏មិនមែនមានន័យថា គេសុទ្ធតែច្បាស់លាស់នឹងយើងនោះដែរ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះចូលមក ព្រោះតែអារម្មណ៍ស្រឡាញ់មួយពេល មនុស្សខ្លះចូលមក ព្រោះតែឃើញយើងមានរូបសម្រស់មួយផ្នែក មនុស្សខ្លះចូលមក ព្រោះតែយើងបង្ហាញភាពទាក់ទាញឱ្យគេបានឃើញមួយភ្លែត តែមានមនុស្សតិចបំផុត ដែលស្រឡាញ់យើងជាយើង និងសម្លឹងឃើញពីចំណុចពិតប្រាកដខាងក្នុងរបស់យើង ហើយចង់រួមដំណើរជីវិតជាមួយនឹងយើង។ តែកុំភ្លេចថា មនុស្សខ្លះ ចង់រួមដំណើរជីវិតជាមួយយើងមែន តែមិនមែនមានន័យថា គេអាចធ្វើឱ្យយើង ក្លាយជានារីដែលមានសំណាងនោះឡើយ។

189ce9fd593e93eebf8cb54ad30ab72a

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីត្រូវដឹងថា ការដែលអ្នកមានមនុស្សច្រើនតាមស្រឡាញ់ មានអ្នកចង់បានយើងច្រើន នោះក៏មានន័យថា គេកំពុងតែចូលខ្លួនមកឱ្យយើងសម្លឹងមើល និងជ្រើសរើសហើយ ដូច្នេះ សុខ ឬទុក្ខ ល្អ ឬអាក្រក់ សំណាង ផលបុណ្យ ឬទារុណកម្ម គឺស្ថិតលើការសម្រេចចិត្ត និងការប្រព្រឹត្តខ្លួនរបស់យើង ថាតើយើងនឹងធ្វើការសម្រេចចិត្តក្នុងរឿងគូជីវិតឱ្យខ្លួនឯងបែបណា យើងជាអ្នកកំណត់ព្រេងសំណាងនៃពាក់កណ្ដាលជីវិតខ្លួនឯងទៅមុខ នឹងត្រូវរស់នៅជាមួយមនុស្សបែបណា ជីវិតគូនឹងប្រែទៅជាយ៉ាងណា។

ត្រូវសម្រេចិត្ត និងប្រព្រឹត្តខ្លួន ឱ្យខ្លួនឯងក្លាយជានារីដែលមានសំណាង មានបុណ្យវាសនាល្អ កុំធ្វើខ្លួនត្រឹមជាមនុស្សស្រីដែលមានមន្តស្នេហ៍តែម្យ៉ាង ដែលអ្នកណាក៏អាចញ៉ែបាន ប៉ះបាន តាមតែអំពើចិត្តឱ្យសោះ ព្រោះយើងមិនមែនជារបស់លេង ឬកន្លែងកម្សាន្តសម្រាប់អ្នកណានោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

795c78ac89c2c3760a438e412247018d

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម