មេរៀនទាំង ៣២ ចំណុច សម្រាប់ជីវិតប្ដីប្រពន្ធ ដែលគួរតែដឹងឱ្យបានច្រើន

២
ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ ជាឃ្លាខ្លះៗសម្រាប់ជីវិតប្ដីប្រពន្ធ ដែលអ្នកគួរតែដឹង និងពិចារណាឱ្យបានត្រឹមត្រូវ។ មិនច្បាស់ថា ឃ្លាទាំងនេះ សុទ្ធតែត្រឹមត្រូវទាំងស្រុងនោះឡើយ តែយ៉ាងណាក៏ដោយ យើងក៏គួរតែដឹង និងត្រិះរិះឱ្យឱ្យបានច្បាស់ សម្រាប់ប្រើប្រាស់ក្នុងជីវិតប្ដីប្រពន្ធរបស់អ្នក។

១. ទោះបីអ្នកដទៃ ស្រឡាញ់រាប់អានអ្នកប៉ុនណា ក៏មិនប្រាកដថា គេអាចស្រឡាញ់ លះបង់ដើម្បីអ្នក ដូចប្ដីប្រពន្ធអ្នកនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

២. ប្រពន្ធ គឺប្រពន្ធ មិនសំខាន់ទេថាអ្នកជាអ្នកណា យសសក្តិប៉ុនណា សំខាន់អ្នកគឺជាប្ដី ជាមេគ្រួសារ អ្នកត្រូវថែរក្សា មើលការខុសត្រូវ នឹងផ្ដល់សុភមង្គលដល់គ្រួសារមួយនេះ។

៣. កុំយកប្ដីប្រពន្ធយើង ទៅប្រៀបជាមួយអ្នកនេះ ឬអ្នកនោះ ព្រោះមនុស្សមិនដូចគ្នាទេ គេល្អបែបគេ ប្ដីប្រពន្ធយើងល្អបែបប្ដីប្រពន្ធយើង។

ការផ្សាយពាណិជ្ជកម្ម

៤. ប្ដីពូកែរកស៊ី ប្រពន្ធពូកែរកសុខ ប្ដីប្រពន្ធចេះជួយគ្នារៀបចំដាក់ទុក តទៅថ្ងៃមុខប្រាកដរីកចម្រើន។

៥. ការសាងគ្រួសារមួយមិនពិបាកទេ សំខាន់ឱ្យតែអ្នកចេះជឿជាក់គ្នា មានពេលវេលាឱ្យគ្នា ចេះគោរពគ្នា និងស្មោះត្រង់ លះបង់ចំពោះគ្នា។

ការផ្សាយពាណិជ្ជកម្ម

169961760_298983218250173_4185050441481416682_n

៦. ភរិយាគ្រប់រូប តែងចង់បានការយកចិត្តទុកដាក់ពីស្វាមី ចំណែកឯប្ដី តែងចង់បានការគោរព និងភក្ដីពីប្រពន្ធ។

ការផ្សាយពាណិជ្ជកម្ម

៧. ខុសត្រូវ ក៏នៅតែជាប្ដីប្រពន្ធ សំខាន់ចេះអត់ឱន និងចេះកែប្រែគ្នាទៅវិញទៅមក។

៨. ជីវិតប្ដីប្រពន្ធ ពេលមានបញ្ហាកុំអាងតែឈ្លោះទាស់ទែង ការខ្វែងគំនិតគ្នាមិនមែនជាបញ្ហាទេ តែបញ្ហានៅត្រង់ថា យើងមិនព្រមស្ដាប់ មិនព្រមសម្របតាមគ្នា។

ការផ្សាយពាណិជ្ជកម្ម

៩. ប្ដីប្រពន្ធមួយថ្ងៃ ប្ដីប្រពន្ធមួយជីវិត រួមគំនិត រួមការគិត រួមចិត្តតែមួយ ជួយគ្នា​ មើលថែគ្នា ទើបជីវិតអាពាហ៍ពិពាហ៍ មានក្ដីសុខ​ និងសុភមង្គល។

១០. ជាប្ដីប្រពន្ធ ចង់ចាញ់ឈ្នះគ្នាទៅណា គ្រួសារតែមួយ ក្រោមដំបូលផ្ទះតែមួយ ចាញ់ឈ្នះហើយក៏មិនបានចំណេញលុយអីដែរ។

ការផ្សាយពាណិជ្ជកម្ម

172157912_298983421583486_2776128254436849631_n

១១. ខ្ជិលទាំង៣ ដែលនាំឱ្យជីវិតប្រពន្ធប្ដី មានក្ដីសុខ សុភមង្គល គឺ ខ្ជិលឈ្លោះប្រកែក ខ្ជិលប្រកែប្រកាន់ ខ្ជិលប្រចណ្ឌហួសហេតុ។

ការផ្សាយពាណិជ្ជកម្ម

១២. ប្ដីប្រពន្ធយើង ខិតខំ ប្រឹងប្រែង ជ្រោមជ្រែងក្នុងគ្រួសារយើង កុំខ្វល់ពីសម្ដីរបស់អ្នកដទៃច្រើនពេក ពេលខ្លះពាក្យគេ បានត្រឹមតែធ្វើឱ្យយើងមានបញ្ហាក្នុងគ្រួសារប៉ុណ្ណោះ។

១៣. ក្នុងនាមជាស្វាមី អ្នកត្រូវប្រព្រឹត្តខ្លួនចំពោះភរិយា ឱ្យដូចដែលអ្នកមាន ម្ដាយជាស្រី មានបង មានប្អូន មានកូនជាស្រី ទើបគប្បី និងថ្លៃថ្នូរ។

១៤. ស្វាមីទាំងឡាយ កុំសប្បាយ ឬរវល់តែជាមួយការងារ រហូតធ្វើឱ្យកូន និងភរិយា មានអារម្មណ៍ថា ឯកា។

១៥. ទូកពឹងច្រវា ស្វាមីអស្ចារ្យពឹងភរិយា គ្រួសារសុខសាន្តធូរធារ ព្រោះមានភរិយា ចេះចាត់ចែង រៀបចំទុកដាក់ គ្រួសារផុតទុក្ខលំបាក ព្រោះអ្នកទាំងពីរនាក់ ចេះសាមគ្គីគ្នា។

172453465_299540511527777_128123752296772322_n

១៦. ប្រពន្ធស្ងៀមស្ងាត់ ទើបប្ដីចេះខ្លាចរអា តែបើប្រពន្ធគិតតែពីរករឿង ស្រែកឡូឡា មនុស្សប្រុសណាក៏គេធុញ គេសាវាដែរ។

១៧. បានជួបមនុស្សល្អៗ នោះជាភ័ព្វសំណាងរបស់អ្នក តែបានជួបដៃគូជីវិតល្អ នោះជាកុសលបុណ្យ ព្រេងសំណាងពីជាតិមុន។

១៨. មិនមែននៅសុខៗក៏បានជួបគ្នា ក្លាយជាប្ដីប្រពន្ធនឹងគ្នាឡើយ ទាល់តែមាននិស្ស័យ មានបុណ្យរួមគ្នា ទើបមនុស្សពីរនាក់អាចមកជួបគ្នាបាន។

១៩. ជីវិតប្ដីប្រពន្ធ គឺជាប់ចំណង៥ប្រការ មិនមែនដូចសង្សារ ចង់បែកក៏បែក រករឿងឈ្លោះគ្មានហេតុផលនោះឡើយ ក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ គឺត្រូវទ្រាំ អត់ធ្មត់ សង្កត់ចិត្ត​ចេះគិតពីគ្នា។

២០. ចិត្តប្រពន្ធទាំងឡាយ មិនដែលចង់បានអ្វីពីប្ដីលើសលប់នោះឡើយ នាំសុំត្រឹមតែអ្នកឱ្យតម្លៃនាង និងចងចាំថ្ងៃពិសេសៗក្នុងជីវិតនាង និងហ៊ានលហបង់ដើម្បីគ្រួសារ។

172661138_299540584861103_1475873202322871303_n

២១. ស្វាមី ត្រូវស្រឡាញ់ប្រពន្ធ្ឱ្យច្រើនៗ មានតែប្រពន្ធយើងទេ ដែលនៅក្បែរ មើលថែយើងរហូតដល់ចាស់រៀងខ្លួន។

២២. ទម្លាប់មនុស្សស្រី តែងតែរអ៊ូរទាំដាក់ប្ដីមិនឈប់ តែមិនថាថ្ងៃ ឬយប់ នាងមិនដែលឈប់បារម្ភពីប្ដីឡើយ។

២៣. ជីវិតប្ដីប្រពន្ធ ក្រលំបាក អត់ធ្មត់តស៊ូជាមួយគ្នា ពេលមានបានធូរធារ កុំភ្លើតភ្លើនជ្រើមជ្រួលប៉បង់គ្នាឱ្យសោះ។

២៤. មិនថាប្ដី ឬប្រពន្ធ កុំយកបញ្ហាខាងក្រៅ ចូលមកក្នុងផ្ទះ កុំចេះតែជះកំហឹងដាក់មនុស្សក្នុងផ្ទះ តែរឿងខាងក្រៅ អាចយកមកពិភាក្សាជាមួយប្ដីយើង ប្រពន្ធយើងបាន។

២៥. ភ្លើងក្រៅកុំយកចូលក្នុងផ្ទះ បញ្ហានៅក្នុងផ្ទះកុំចេះតែយកប្រាប់អ្នកក្រៅ ប្ដីប្រពន្ធនៅជាមួយគ្នា ត្រូវចេះពិភាក្សាគ្នាថាគួរធ្វើបែបណា មិនមែនអាងអីប្រាប់គេ ខឹងអីបញ្ចេញផុសក្នុងហ្វេសប៊ុគឡើយ។

173619091_301499414665220_6319356875816615457_n

២៦. មតិយោបល់អ្នកក្រៅផ្ទះ ១០០ម៉ាត់ ក៏មិនស្មើនឹងយើងចេះបើកចិត្តស្ដាប់ហេតុផល ប្ដីយើង ប្រពន្ធយើងនោះដែរ។

២៧. អ្នកខាងក្រៅគេបានតែនិយាយ តែអ្វីដែលសំខាន់ គឺប្ដីប្រពន្ធយើងជាអ្នកសម្រេច បញ្ហាច្រើន ឬតិច មិនត្រូវគេចវេះយករួចខ្លួនទេ។

២៨. ជីវិតប្ដីប្រពន្ធ អាចមិនផ្អែមល្អែមគ្រប់ពេលទេ តែជាជីវិតដៃគូ ដែលតែងតែនឹកនា ខ្វល់បាម្ភពីគ្នាគ្រប់វេលា នេះហើយជាជីវិតដែលកក់ក្ដៅ។

២៩. សំខាន់ប្ដីប្រពន្ធយើងបានសុខ កុំខ្វល់ពាក្យចាក់រុកពីអ្នកណា។

៣០. ប្ដីក៏ខំ ប្រពន្ធក៏ប្រឹង ឱ្យតែចេះជួយគ្នាបែបហ្នឹង ជីវិតគូមួយនេះមិនលំបាកវេទនាឡើយ។

151954701_10157543802320124_8499953043099089850_n

៣១. មិនថារៀបការនៅអាយុណា មិនថានៅលីវ ឬមានគូទេ គឺដូចតែគ្នា សុខ និងទុក្ខលាយឡំគ្នា តែសំខាន់គឺ ការចេះប្រើជីវិតរបស់យើង។

៣២. មនុស្សចាំនិន្ទាមានច្រើនណាស់ មនុស្សឆ្លៀតឱកាសក៏មិនខ្វះដែរ មនុស្សពូកែតែមើលបំណាំ ចាំសើចចំអកគ្រួសារយើងក៏ច្រើន តែសំខាន់ យើងកុំខ្វល់ យើងត្រូវចេះខិតខំប្រឹងប្រែងដើម្បីគ្រួសារយើង៕

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម