លាភ​ក្នុង​គ្រោះ អ្នក​កើត​ឆ្នាំ ៣ ​ត្រៀម​ទទួល​ផ្កាយ​លើក​យីអ៊ុន​នៅ​ ១ សប្ដាហ៍​ចុង​ក្រោយ​ខែ​មិនា

Trt
ការផ្សាយពាណិជ្ជកម្ម

កំឡុង​មួយ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​មិនា រាប់​ពី​ថ្ងៃ​ទី ២៥ រហូត​ដល់​ដំណាច់​ខែ ៣១ មិនា ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​ ៣ នឹង​ឡើង​ខ្ពស់​ត្រដែត ដោយ​សម្រាប់​បុគ្គល​ខ្លះ បរាជ័យ​សុខៗ ក៏​ប្រែ​មក​ជា​ជ័យជម្នះ មិន​ថា​តែ​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី​នានា។ ទៅ​ផ្ទៀងផ្ទាត់​មើល តើ​មាន​ឆ្នាំ​របស់​អ្នក ឬ​អ្នក​ដែល​អ្នក​ស្គាល់​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220418 103425
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ​ពី​កំណើត ចូលចិត្ត​ភាព​ស្ងប់ស្ងាត់ និង​ចេះ​គិត​សម​ហេតុ​សម​ផល។ ក្នុង​ជីវិត​ការងារ​ក៏​ដូច​គ្នា មនុស្ស​នេះ ចេះ​ឆក់​យក​ឱកាស​បាន​ឆាប់​រហ័ស ទើប​នាំ​ឲ្យ​ជីវិត​មិន​សូវ​ជួប​ការ​លំបាក ឬ​ខ្សត់​ទ្រព្យ​យូរ​ឡើយ។

តែ​យ៉ាង​ណា​តាម​ហោរាសាស្រ្ត ទស្សន៍ទាយ​ពី​ថ្ងៃ ២៥ ដល់ ៣១ មិនា ពោល​រយៈ​ពេល ១ សប្តាហ៍​ចុង​ក្រោយ​នៃ​ទំព័រ​ធំ ទី ៣ ប្រចាំ ឆ្នាំ ២០២៣ គឺ​លាភ​សំណាង​នឹង​ហូរ​ចូល​ដូច​ទឹក​ទន្លេ ហើយ​គ្រប់​យ៉ាង​ដែល​កំពុង​ធ្វើ នឹង​ដំណើរការ​ទៅ​រលូន រី​ឯ​ចំណូល​ក៏​ចូល​ដោយ​គ្មាន​ការ​ទាក់ ពោល​ឧបសគ្គ​មក​ពី​ណា​ក៏​នឹង​រសាត់​បាត់​អស់​ចំពោះ​មុខ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​វក – ស្វា

Ice_screenshot_20220418 103421
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២០២៣ មិន​មែន​ជា​ពេលវេលា​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​អ្នក​កើត​ឆ្នាំ​វក ព្រោះ​ខាល ឆុង​នឹង​វក តែ​យ៉ាង​ណា​ក្នុង​ពេលវេលា​នៃ​គ្រោះ ក៏​មាន​បង្កប់​លាភ​ជា​បន្តបន្ទាប់​ផង​ដែរ។ ដ្បិត​ឆ្លង​កាត់​ការ​លំបាក​ច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​មុន ក៏​ប៉ុន្តែ​ដោយសារ​មនុស្ស​នេះ​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន នោះ​ក៏​ដូច​ជា​ឲ្យ​គេ​នាំ​លាភ​មក​ជូន​ដល់​ផ្ទះ។

ការផ្សាយពាណិជ្ជកម្ម

ពេល​ខាង​មុខ បើ​អ្នក​ជា​អ្នក​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ នឹង​មាន​ឱកាស​ឡើង​បុណ្យ ឡើង​ងារ រី​ឯ​អ្នក​រក​ស៊ី​នឹង​ផ្ទុះ​ទ្រព្យ ដូច​ត្រូវ​ឆ្នោត​រង្វាន់​ធំ នាំ​ឲ្យ​កើត​មាន​លុយ​កាក់​ចូល​ផ្ទះ​យ៉ាង​សន្ធឹក​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​មមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220418 103417
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​ហាក់​ដូច​មាន​អ្វី​មួយ​មក​ប្រាប់ ពោល​អាច​មើល​ឃើញ​ផ្លូវ​ឆ្ងាយ​ទៅ​មុខ​ដឹង​មុន ពេល​ខ្លះ​ដូច​មាន​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ថា គ្រោះ​នៅ​នឹង​មុខ។ តែ​យ៉ាង​ណា​ពេល​ទៅ​មុខ អ្នក​មាន​ដឹង​ទេ លាភ​សំណាង​ក៏​កៀក​នឹង​ចូល​មក​ដល់​ដែរ សម្រាប់​ជីវិត​អ្នក​កើត​ឆ្នាំមមី។

ហោរាសាស្រ្ត​នៅ​រយៈ​ពេល ១ សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​មិនា ម្ចាស់​ឆ្នាំ​សេះ នឹង​បាន​អំណោយ​ផល កើត​ប្រាក់​ចំណេញ ចេញ​ពី​ការ​វិនិយោគ​នានា ហើយ​អាច​មាន​ឱកាស​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់​តែ​ធំ​ជាង​មុន​ទៀត​ផង។ នេះ​អាច​ចាត់​ទុក​ជា​រយៈ​ពេល​សម្រាប់​ឆ្នាំ​សេះ ដែល​ប្រាថ្នា​ចង់​បាន​យូរ​ណាស់​មក​ហើយ។

ការផ្សាយពាណិជ្ជកម្ម

ទោះ​ជា​យ៉ាង​ណា​អ្នក​កើត​ឆ្នាំ​សេះ ហាម​ពឹង​លើ​សំណាង​ទាំង​ស្រុង ព្រោះ​ជោគវាសនា​ពួក​គេ ខំ​ខ្លាំង ទើប​បាន​សំណាង​ខ្លាំង។ ក្នុង​គ្រោះ​ដែល​ឆ្លង​កាត់​មួយ​រយៈ​មុន ឥឡូវ​មក​បង្កប់​លាភ ចូរ​ទទួល​យក​វា​ឲ្យ​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម