ចេះតែគេងមិនលក់រាល់យប់ ស្បែកកាន់តែចាស់ជាងវ័យ តាមពិតមកពីអ្នកផឹកភេសជ្ជៈ​ ៥ នេះរាល់ល្ងាចដោយមិនដឹងខ្លួនសោះ

ចេះតែគេងមិនលក់រាល់យប់ ស្បែកកាន់តែចាស់ជាងវ័យ តាមពិតមកពីអ្នកផឹកភេសជ្ជៈ​ ៥ នេះរាល់ល្ងាចដោយមិនដឹងខ្លួនសោះ
ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ ជាភេសជ្ជៈ ៥ ប្រភេទ ដែលអ្នកទាំងអស់គ្នាមិនគួរទទួលទាន នៅអំឡុងពេលល្ងាចទេ ព្រោះអាចបណ្ដាលឲ្យអ្នកគេងមិនលក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេស ធ្វើឲ្យស្បែកចាស់ជាងអាយុទៀតផង៖

កាហ្វេលាយជាមួយក្រែម៖ កាហ្វេមួយពែងជាមួយក្រែមអាចធ្វើឱ្យអ្នកមានអារម្មណ៍សុខស្រួល និងសម្រាកនៅពេលល្ងាច។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភេសជ្ជៈនេះមិនល្អសម្រាប់ការគេងនោះទេ ដោយសារវាមានជាតិកាហ្វេអ៊ីនអាចធ្វើឱ្យអ្នកគេងមិនលក់ជាដើម។ ទន្ទឹមនឹងនេះ ក្រែម ទឹកដោះគោ និងស្ករបន្ថែម នៅក្នុងកាហ្វេក៏អាចធ្វើឱ្យអ្នកឡើងទម្ងន់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

សូដា៖ ភេសជ្ជៈមួយប្រភេទនេះ អ្នកគួរជៀសវាងដាច់ខាតនៅពេលយប់ ព្រោះវាមានផ្ទុកជាតិស្ករច្រើនពេក។ មិនត្រឹមតែប៉ុណ្ណឹងទេ វាជាភេសជ្ជៈដែលមានជាតិកាបូអ៊ីដ្រាតងាយធ្វើឱ្យអ្នកកើតជាតិហ្គាស ធ្វើឱ្យពិបាកក្នុងការគេង។ លើសពីនេះ ក៏អាចបណ្តាលឱ្យមានបញ្ហាក្រពះ ឡើងទម្ងន់លឿន និងឆាប់ចាស់ផងដែរ។ ដូច្នេះ អ្នក​ដែល​មាន​បញ្ហា​ទល់លាមក និង​ច្រាល​អាស៊ីត​ គួរ​ចៀសវាង​​។

ការផ្សាយពាណិជ្ជកម្ម

ភេសជ្ជៈមានជាតិអាល់កុល៖ ជាតិអាល់កុល ស្រាបៀរ មានប្រសិទ្ធិភាព ជួយឱ្យអ្នកឆាប់ងងុយគេង ប៉ុន្តែនឹងធ្វើឱ្យអ្នកភ្ញាក់ញឹកញាប់ គេងមិនលក់ ឈឺក្បាល សុបិន្តអាក្រក់ជាក់ជាមិនខាន។ ប្រសិនបើអ្នកផឹកស្រានៅពេលល្ងាច អ្នកអាចបន្ថយឥទ្ធិពលរបស់វាដោយការផឹកទឹកក៏បាន។

ការផ្សាយពាណិជ្ជកម្ម

ទឹកដូង៖ ទឹកដូងសម្បូរដោយប្រូតេអ៊ីន ខ្លាញ់ ស្ករ សារធាតុរ៉ែដូចជា៖ Ca, Na, K, .. វីតាមីន C, PP ល្អសម្រាប់សុខភាព។ ទឹកដូងមានរសជាតិផ្អែម មានប្រសិទ្ធភាពបំបាត់ឃ្លង់ បន្សាបជាតិពុល ព្យាបាលជំងឺរាគរូស។ យ៉ាងណាក៏ដោយ អ្នកមិនគួរណាប្រើហួសហេតុពេកទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ម្យ៉ាងទៀត ទឹកដូងក៏អាចបណ្តាលឱ្យកើតជំងឺជាច្រើនដូចជា៖ ឈឺក្បាលរ៉ាំរ៉ៃ បេះដូងរីក បេះដូងលោតញាប់ ហូរឈាមខាងក្នុង ឈាមស្តើង សរសៃប្រសាទជាដើម។

ការផ្សាយពាណិជ្ជកម្ម

ទឹកខ្ញី៖ មនុស្សជាច្រើនផឹកទឹកខ្ញីដើម្បីព្យាបាលបញ្ហានៃការគេងមិនលក់ ប៉ុន្តែនៅពេលដែលអ្នកផឹកវាកាន់តែច្រើន នឹងបណ្ដាលឲ្យការគេងមិនលក់កាន់តែមានសភាពធ្ងន់ធ្ងរ។  ហេតុនេះ អំឡុងពេលល្ងាច ហាមទទួលទានដាច់ខាត។ ប៉ុន្តែផ្ទុយទៅវិញ ទឹកខ្ញីមានប្រសិទ្ធភាពតែនៅពេលអ្នកផឹកវានៅពេលព្រឹក ឬពេលរសៀលប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម