ចង់ក្លាយជាកំពូលស្រីស្អាត ស្បែកសរលោង កាន់តែក្មេងជាងវ័យ គួរងាកមកផឹកទឹក ៣ ប្រភេទនេះឲ្យបានញឹកញាប់!!

ចង់ក្លាយជាកំពូលស្រីស្អាត ស្បែកសរលោង កាន់តែក្មេងជាងវ័យ គួរងាកមកផឹកទឹក ៣ ប្រភេទនេះឲ្យបានញឹកញាប់!!
ការផ្សាយពាណិជ្ជកម្ម

សូមមើលឲ្យបានច្បាស់ តើទឹកបីប្រភេទនេះ មានសារប្រយោជន៍យ៉ាងណាចំពោះសុខភាព និងសម្រស់?

ក្រូច៖ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជួយបំពេញសារធាតុចិញ្ចឹមដល់រាងកាយ កាត់បន្ថយការរលាក កាត់បន្ថយការកើតមុន កាត់បន្ថយខ្លាញ់ជាដើម។ លើសពីនេះ ការទទួលទានទឹកក្រូចឆ្មាជារៀងរាល់ថ្ងៃ ជួយការពារការកើតមុន ព្យាបាលមុន ប្រឆាំងបាក់តេរី និងពង្រឹងប្រព័ន្ធការពាររាងកាយ។ ម្យ៉ាងទៀត ក្រូចឆ្មាមានផ្ទុកនូវវីតាមីន C ដែលជាសារធាតុដ៏សំខាន់បំផុតក្នុងការបង្កើនកូឡាជែន កាត់បន្ថយភាពជ្រីវជ្រួញលើស្បែក និងការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ។

ការផ្សាយពាណិជ្ជកម្ម

តែ៖ តែបៃតងមានផ្ទុកសារធាតុ catechins  ជាសមាសធាតុផ្សំពីរុក្ខជាតិដែលមានអង់ទីប៊ីយ៉ូទិក ប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ Epigallocatechin gallate (EGCG) គឺជាសារធាតុមួយក្នុងចំណោមសារធាតុ catechins នៃតែបៃតង ជួយប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម ការកើតមុនយ៉ាងមានប្រសិទ្ធភាព។ សារធាតុ polyphenols ក្នុងតែបៃតងអាចទ្រទ្រង់សុខភាពស្បែក បញ្ឈប់ក្រពេញ sebaceous ពីការផលិតប្រេងលើស ដោយហេតុនេះជួយកាត់បន្ថយលទ្ធភាពនៃការកើតមុននៅលើស្បែក។

ការផ្សាយពាណិជ្ជកម្ម

ទឹកដូង៖ ទឹកដូងមានសមត្ថភាពជួយព្យាបាលមុន ដោយសារវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ ទឹកដូងមានរសជាតិផ្អែម មានប្រសិទ្ធិភាពធ្វើឲ្យរាងកាយត្រជាក់ បំបាត់ភាពស្រេកទឹក និងជួយបន្សាបជាតិពុល៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម