ផ្លូវវែងឆ្ងាយ តែជីវិតមនុស្សខ្លីណាស់ រឿងខ្លះ កុំចាំដល់ហួសពេលទើបនឹកស្ដាយ កុំចាំដល់ឆ្ងាយលែងត្រឡប់!!!

Knongsrok 1
ការផ្សាយពាណិជ្ជកម្ម

ផ្លូវវែងឆ្ងាយ តែជីវិតមនុស្សខ្លីណាស់ រឿងខ្លះ កុំចាំដល់ហួសពេលទើបនឹកស្ដាយ កុំចាំដល់ឆ្ងាយលែងត្រឡប់ ទើបចេះនឹកនាស្រណោះ មនុស្សនិងមនុស្សចំពោះគ្នា ត្រូវចេះធ្វើល្អនឹងគ្នាឱ្យបានច្រើន យើងមិនដឹងទេថា គេទៅមុន ឬយើងទៅមុនទេ …

ធ្លាប់មានមនុស្សម្នាក់ប្រាប់ខ្ញុំថា កុំធ្វើល្អនឹងគេខ្លាំងពេក គេខ្លាចពេលបែកគ្នា គេបំភ្លេចខ្ញុំមិនបាន … តែសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់ធ្វើល្អនឹងមនុស្សក្បែរខ្លួន ឱ្យអស់ពីលទ្ធភាពដែលមានតែប៉ុណ្ណោះ មិនចង់ឱ្យខ្លួនឯងស្ដាយក្រោយទេ …!

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំធ្លាប់ប្រាប់មនុស្សដែលខ្ញុំស្រឡាញ់ថា « ចំពោះខ្ញុំ ខ្ញុំគ្រាន់តែចង់ធ្វើអ្វីៗ ដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ ទៅតាមលទ្ធភាព ហើយទាន់ខ្ញុំនៅមានពេល មានឱកាស ខ្ញុំចង់ធ្វើវាឱ្យពីចិត្ត ដើម្បីគាត់តែប៉ុណ្ណោះ » « ខ្ញុំមិនគិតចង់បានអ្វី ក៏មិនសុំឱ្យគាតតបស្នងដែរ សុំត្រឹមតែឱ្យខ្ញុំមានឱកាស បានធ្វើអ្វីៗដើម្បីគាត់ ផ្ដល់ពេលវេលាឱ្យខ្ញុំបានធ្វើល្អសម្រាប់គាត់ ទាន់ខ្ញុំនៅ ប៉ុណ្ណឹង គ្រប់គ្រាប់ហើយ …»

ធ្វើល្អចំពោះគ្នា បើទោះបីជាបែកគ្នា មិនថាបែកទៅបែបណា យ៉ាងហោច យើ៏បានសាងការចងចាំល្អៗឱ្យគ្នា យើងបានធ្វើល្អចំពោះគ្នា បែកទៅក៏សល់ការចងចាំដ៏មានន័យដែរ បែកទៅ ក៏បានអស់ចិត្តដែរ …!!!

ការផ្សាយពាណិជ្ជកម្ម

#មនុស្សចុងក្រោយ

ការផ្សាយពាណិជ្ជកម្ម