​មនុស្សស្រីមានលក្ខណៈទាំង ៦ យ៉ាងនេះ ជីវិតពោរពេញដោយលាភសំណាង

​មនុស្សស្រីមានលក្ខណៈទាំង ៦ យ៉ាងនេះ ជីវិតពោរពេញដោយលាភសំណាង
ការផ្សាយពាណិជ្ជកម្ម

សម្រាប់មនុស្សស្រីដែលមានលក្ខណៈទាំង ៦ យ៉ាងខាងក្រោមនេះ ជីវិតនាងពិតជាមានសំណាងខ្លាំង ទាំងរឿយលុយកាក់ សុភមង្គល គ្រួសារ ការងារ និយាយជារួមទៅ គឺបានទាំងព្រម។ តោះ! ទៅមើលទាំងអស់គ្នា បើមានតែមួយចំណុច ក៏រាប់ថាលាភមង្គលផងដែរ។

១. ស្ត្រីមានថ្ងាសខ្ពស់ និងធំទូលាយ

ការផ្សាយពាណិជ្ជកម្ម

មិន​ថា​ប្រុស​ ឬ​ស្រី​ទេ បើ​មាន​ថ្ងាស​ខ្ពស់ ​គឺ​ជា​មនុស្ស​ឆ្លាត មាន​ការ​អប់រំ​ខ្ពស់ និង​មាន​ទស្សនៈ​វែងឆ្ងាយ។ ដូច្នេះហើយ ពួកគេ​ងាយ​ជោគជ័យ​ក្នុង​អាជីព ហើយក៏​សម្បូរ​លុយកាក់​ផងដែរ។ សម្រាប់ស្ត្រី​ដែលមាន​ថ្ងាស​ខ្ពស់ និង​ធំទូលាយ ឆ្អឹង​ក្បាល​រឹង មាន​ខួរក្បាល​លូតលាស់​ល្អ គឺជា​មេទ័ព​ដ៏​ឆ្លាត​វៃ និង​អនាគតមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។

លើសពីនេះ ពួកគេមានចិត្តសាស្ត្រ និងការគិតវែងឆ្ងាយ ឧស្សាហ៍ព្យាយាម និងល្អិតល្អន់ ដូច្នេះហើយទើបពួកគេទទួលបានការទុកចិត្តពីមនុស្សគ្រប់គ្នា ងាយឆាប់ជោគជ័យ និងមានការអភិវឌ្ឍខ្លួនឯងបានច្រើន។ ស្វាមី ​និង​កូន​ក៏​ទទួល​បាន​លាភ​សំណាង​ពី​ស្ត្រី​ដែលមាន​ថ្ងាស​បែបនេះដែរ ទើប​គ្រួសារ​មាន​ភាព​សុខសាន្ត និង​សុខដុមរមនា។

ការផ្សាយពាណិជ្ជកម្ម

Image_2021 12 14_192718

២. ស្ត្រីដែលមានចិញ្ចើមស្អាត

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងហោរាសាស្ត្រ ស្ត្រីដែលមានចិញ្ចើមស្រស់ រលោង រោមខ្មៅវែងៗ ភ្លឺចែងចាំង ត្រូវបានចាត់ទុកថាជាបុគ្គលជោគជ័យមួយផ្នែកហើយ។ ចិញ្ចើម​មុត​ស្រួច​តែង​មាន​ភាព​រុងរឿង​ក្នុង​សំណាង។ ប្រសិនបើស្ត្រីនេះត្រូវបានគេណែនាំ និងជួយ នោះអាជីពរបស់នាងនឹងត្រូវបានលើកកម្ពស់។

ជាពិសេស បើអ្នកណាម្នាក់មានទម្រង់ចិញ្ចើមរលោង រោមតម្រឹមគ្នាយ៉ាងស្អាត ជាពិសេសមានប្រជ្រុយនៅក្នុងរោមចិញ្ចើមទៀតនោះ បុគ្គលនោះមានឧត្តមគតិជាអ្នកដឹកនាំ ឆ្លាតវៃ និងសប្បុរសថែមទៀតផង។ រោមចិញ្ចើមដុះតាមជួររៀបរយ គឺជាអ្នកការទូតដ៏ល្អ តែងតែប្រែគំនិតទៅជាសកម្មភាព ដូច្នេះហើយពួកគេងាយនឹងសម្រេចបាន។ ផ្ទុយទៅវិញ ស្ត្រីដែលមានរោមចិញ្ចើមរញ៉េរញ៉ៃ ស្ថិតក្នុងទម្រង់នៃការខ្វះគំនិតផ្តួចផ្តើម ចូលចិត្តពឹងផ្អែកលើអ្នកដទៃ និងនិស្ស័យខុសគ្នាដាច់ស្រឡះ។

ការផ្សាយពាណិជ្ជកម្ម

៣. ស្ត្រីដែលមានថ្ពាល់ពេញ មត់រលោង

នៅក្នុងហោរាសាស្រ្ត នៅពេលដែលអ្នកក្រឡេកមើលឆ្អឹងថ្ពាល់របស់ស្ត្រី អ្នកអាចទស្សន៍ទាយបានមួយផ្នែកថា តើនេះគឺជាមនុស្សដែលមានសំណាងជាអ្នកមាន ឬក៏អត់។ នៅក្នុងសរីរវិទ្យា ឆ្អឹងថ្ពាល់តំណាងឱ្យមហិច្ឆតា ឆន្ទៈ និងសមត្ថភាពគ្រប់គ្រងរបស់មនុស្ស។ បើមនុស្សស្រីមានឆ្អឹងថ្ពាល់ពេញ ជាប្រភេទមនុស្សដែលមានឆន្ទៈមុតមាំ សមត្ថភាពដឹកនាំក្រុម មិនយូរមិនឆាប់អាចសម្រេចបាន សមិទ្ធិផលដ៏អស្ចារ្យផ្នែកលុយកាក់។

ការផ្សាយពាណិជ្ជកម្ម

៤. ស្ត្រីដែលមានស្លាបច្រមុះក្រាស់ ខ្ទង់ច្រមុះត្រង់

ស្ត្រី​ដែលមាន​ខ្ទង់ច្រមុះ​ត្រង់​ខ្ពស់ ច្រមុះ​បិទជិត ចុង​ច្រមុះ​មូល​ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​ពិសេស និង​ស្លាប​ច្រមុះ​រាងធំបន្តិច នោះ​គឺជា​ប្រភេទ​មនុស្ស​ដែល​ទទួលបាន​ពរជ័យ​ក្នុង​ជីវិត​ច្រើនជាង ហើយ​មាន​ទ្រព្យសម្បត្តិ​ច្រើនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

Image_2021 12 14_192723

ស្ត្រី​ដែលមាន​លក្ខណៈញា​ច្រមុះប្រភេទ​នេះ មាន​ចរិត​ទៀងត្រង់ ឧស្សាហ៍​ព្យាយាម និង​មានការប្រយ័ត្នប្រយែងខ្ពស់ លើសពីនេះ មនុស្សទាំងនេះក៏មាន​បញ្ញា​ខ្ពស់​ជាង​អ្នកដទៃ រហ័សរហួន សកម្ម មាន​ទេពកោសល្យ​ជា​អ្នកដឹកនាំ មាន​ចិត្ត​ទូលាយ​ជាមួយ​មិត្តភ័ក្តិ តែងតែ​ស្មោះត្រង់ និង​គួរឱ្យ​ទុកចិត្ត​។ ដូច្នេះ ពួកគេក៏មានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ងាយស្រួលក្នុងការជោគជ័យក្នុងអ្វីដែលអ្នកធ្វើ។

ការផ្សាយពាណិជ្ជកម្ម

៥. ស្ត្រីដែលមានបបូរមាត់ក្រហម

នៅក្នុងផ្នែកនរវិទ្យា ស្ត្រីដែលមានបបូរមាត់តូច ឬមធ្យម បបូរមាត់ពណ៌ផ្កាឈូកភ្លឺដូចផ្កា cherry blossom ធ្មេញគឺស្មើ និងរឹងមាំ ហើយជ្រុងនៃមាត់គឺកោងឡើងលើបន្តិច។ នៅក្នុងបុគ្គលិកលក្ខណៈ មនុស្សដែលមានសញ្ញាមាត់នេះ គឺមានភាពស្មោះត្រង់ ឆ្លាតវៃ ឧស្សាហ៍ព្យាយាម យល់ពីអ្នកដទៃ។ មាត់​ប្រភេទនេះ ​គឺស្ដី​អំពី​ទ្រព្យ​សម្បត្តិ​ថ្នាក់​កណ្តាល ដែល​ជា​ញឹក​ញាប់​ត្រូវ​បាន​គាំទ្រ​ដោយ​ពួក​អភិជន។

៦. ស្ត្រីដែលមានចង្កាមូល

ស្ត្រីដែលមានមុខមាត់ធំក្នុសង្គម ភាគច្រើនមានរាងចង្កាមូល ចង្កាពេញ បុគ្គលនេះមានភាពស្ងប់ស្ងាត់ ចិត្តល្អ មានចិត្តទូលាយ ពូកែគ្រប់រឿង ចេះស្រូបយោបល់អ្នកដទៃ មានការងារអំណោយផល ជោគជ័យ។ មនុស្សទាំងនេះ ឈានដល់វ័យកណ្តាល នោះជីវិតកាន់តែសម្បូរបែប ទ្រព្យកើនឡើងជាលំដាប់៕

(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម