អាកាសធាតុកំពុងតែកើនឡើងកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។ ហើយបញ្ហាដែលពិភពលោកយើងគួរព្រួយបារម្ភនោះគឺ “កំណើនសីតុណ្ហភាព” នៃពិភពលោកដែលកាន់តែក្តៅ។

កំដៅប៉ះពាល់ដល់បរិស្ថាននិងសារពាង្គកាយផ្សេងៗ។ ថ្ងៃនេះយើងនឹងនាំអ្នកទៅមើលកន្លែងដែលក្តៅបំផុតទាំង 13 កន្លែង ។

ដំបូងយើងសាកល្បងស្រមៃពីរដូវក្តៅនៃប្រទេសកម្ពុជាយើង។ នៅរដូវក្តៅសីតុណ្ហភាពនឹងនៅជុំវិញ 34-38 អង្សាសេ (ជាមួយកំដៅនេះយើងនៅតែទ្រាំមិនចង់បាន) ចុះបើនៅកន្លែងខ្លះកំដៅឡើងដល់ទៅ 70 អង្សាសេវិញនោះ តើភាវៈរស់នឹងមានជីវិតរស់កើតទេ។

#13
Dallol, អេត្យូពី 36 អង្សាសេ
វាមានទីតាំងនៅប្រទេសអេត្យូពី។ តំបន់នេះធ្លាប់ជាអណ្តូងរ៉ែកាលពីឆ្នាំ 1960 ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកវាត្រូវបានគេបោះបង់ចោល។ សីតុណ្ហភាពទីនេះឡើងដល់ 36 អង្សាសេ។


#12
Coober Pedy ប្រទេសអូស្ត្រាលី 45 អង្សាសេ
វាជាទីក្រុងចម្លែកមួយនៃពិភពលោក។ មានទីតាំងនៅប្រទេសអូស្ត្រាលី។ ជាមួយនឹងអាកាសធាតុក្តៅប្រជាជននៅទីក្រុងកំពុងរៀបចំទីក្រុងនិងរស់នៅក្រោមដី។ សីតុណ្ហាភាពក្នុងផ្ទះគឺរហូតដល់ 45 ដឺក្រេ។


#11
El Azizia, លីប៊ី 48.8 អង្សាសេ
Ken គឺជាកន្លែងក្តៅទី 2 នៅលើពិភពលោក។ បច្ចុប្បន្ននេះសីតុណ្ហភាពគឺ 48,8 អង្សាសេ។

#10
Wadi Halfa ប្រទេសស៊ូដង់ 52,7 អង្សាសេ
មានទីតាំងស្ថិតនៅចន្លោះព្រំដែនអេហ្ស៊ីបនិងស៊ូដង់។ ក្រៅពីសីតុណ្ហភាពខ្ពស់ 52,7 ដឺក្រេប្រជាពលរដ្ឋនៅក្នុងទីក្រុងក៏ប្រឈមមុខនឹងព្យុះខ្សាច់បក់ផងដែរ។


#9
Tirat Zvi, ប្រទេសអ៊ីស្រាអែល 53.8 អង្សាសេ
វាមានកម្ពស់តិចជាង 722 ហ្វីតពីលើនីវ៉ូទឹកសមុទ្រនៅជ្រលងប៊េតសៀនដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ 53 អង្សាសេ។

#8
Timbuktu, ប្រទេសម៉ាលី 54,4 អង្សាសេ
មានទីតាំងស្ថិតនៅចំកណ្តាលផ្លូវពាណិជ្ជកម្មនៅវាលខ្សាច់សាហារ៉ា។ មានវាលខ្សាច់និងគ្រោះរាំងស្ងួត។ សីតុណ្ហភាព 54.4 អង្សាសេ។


#7
Ghadames, ប្រទេសលីប៊ី 55 អង្សាសេ
ទីក្រុងនៅកណ្តាលវាលខ្សាច់។ សីតុណ្ហភាពឡើងដល់ 55 អង្សាសេជាមួយខ្យល់ក្តៅខ្លាំងដូច្នេះប្រជាជនក្នុងទីក្រុងត្រូវសង់ផ្ទះពីភក់ក្រាស់។

#6
Kebili, Tunisia 55 អង្សាសេ
Kebili គឺជាវាលខ្សាច់មួយនៅក្នុងប្រទេសទុយណេស៊ីហើយវាត្រូវបានគេបោះបង់ចោលអស់រយៈពេលជាង 200.000 ឆ្នាំមកហើយដោយសារតែអាកាសធាតុក្តៅខ្លាំងរហូតដល់ 55 អង្សារសេ។

#5
Rubulal Khali ឧបទ្វីបអារ៉ាប់ 56 អង្សាសេ
វាគឺជាវាលខ្សាច់ដ៏វែងបំផុតនៅលើពិភពលោក។ គ្របដណ្តប់បីភាគបួននៃឧបទ្វីបអារ៉ាប់ វាពោរពេញដោយកំដៅនិងគ្រោះរាំងស្ងួត។ សីតុណ្ហភាពឡើងដល់ 56 អង្សាសេ។


#4
ជ្រលងភ្នំ Death Valley សហរដ្ឋអាមេរិក 56,6 អង្សាសេ
វាជាកន្លែងក្ដៅខ្លាំងបំផុតនិងក្តៅបំផុតនៅអាមេរិក។ សីតុណ្ហភាពគឺ 56,6 ដឺក្រេ។


#3
The Flaming ប្រទេសចិន 66.7 អង្សាសេ
វាមានទីតាំងស្ថិតនៅជួរភ្នំវាលខ្សាច់ Taklimakan និងភ្នំធានអានមេន។ ហើយវាគឺជាកន្លែងក្តៅបំផុតនៅក្នុងប្រទេសចិន។ បានកត់ត្រាសីតុណ្ហភាពឡើងដល់ 66.7 ដឺក្រេ។


#2
Badlands, ប្រទេសអូស្ត្រាលី 69,2 អង្សាសេ
វាគឺជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ល្បីបំផុតរបស់អូស្ត្រាលី។ ផ្កាយរណបបានកត់ត្រាកំដៅនៃកន្លែងនេះឡើងដល់ 69.2 អង្សាសេ។


#1
Dasht-e Lut Desert, ប្រទេសអ៊ីរ៉ង់
វាលខ្សាច់វែងជាង 321 គីឡូម៉ែត្រហើយវាជាកន្លែងដែលគ្មានសារពាង្គកាយរស់នៅសូម្បីតែបាក់តេរីក៏ដោយ។ ដោយសារតែតំបន់នេះគឺជាតំបន់ដែលក្តៅបំផុត។ ហើយវាមានសីតុណ្ហភាព 70,7 ដឺក្រេ។


ដោយ៖ វីរៈ
ប្រភព៖ businessinsider