បិទខែ ២០-២៨ កុម្ភៈ អ្នក​កើត​ឆ្នាំ ៣ ជៀស​អស់​រឿង​អាក្រក់ ផុស​ចេញ​តែ​សំណាង​ល្អ​ដល់​ជីវិត

បិទខែ ២០-២៨ កុម្ភៈ អ្នក​កើត​ឆ្នាំ ៣ ជៀស​អស់​រឿង​អាក្រក់ ផុស​ចេញ​តែ​សំណាង​ល្អ​ដល់​ជីវិត
ការផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ទី ២០ ដល់ ២៨ កញ្ញា ល្បាក់មួយសប្តាហ៍ចុងខែកុម្ភៈនេះ អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម គឺ​ត្រូវ​បាន​ហោរាសាស្ត្រ​គន់គូរ​មើល​ឃើញ​ថា នឹង​មាន​សំណាង​ក្នុង​ជីវិត ពោល​គឺ​រាសី​ឡើង​ខ្ពស់​ត្រដែត៖

អ្នក​កើត​ឆ្នាំ​ខ្លា (ខាល)

ការផ្សាយពាណិជ្ជកម្ម
1 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​កើត​ឆ្នាំ​ខាល ភាគ​ច្រើន​ជា​មនុស្ស​ដែល​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ក្នុង​ជីវិត តែ​ពួក​គេ​អភ័ព្វ​ត្រង់​សំណាង​មិន​ងាយ​នឹង​ធ្លាក់​ចុះ​មក​ទាល់​តែ​សោះ។ យ៉ាង​ណា​ក្នុង​រយៈ​ពេល​មួយសប្តាហ៍ចុងខែកុម្ភៈ គឺ​ដល់​ពេល​នាំ​លាភ​ នាំ​ទ្រព្យ​ចូល​មក​ដល់​ពួកគេ​ហើយ។

ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​កើត​ឆ្នាំ​ខ្លា នឹង​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ដ្បិត​ថា​មិន​ជា​អាច​មាន​បាន​ខ្លាំង​ តែ​ពួក​គេ​នឹង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ល្អ​ជាង​ពេល​មុន។ បញ្ហា​ទាំង​ឡាយ​នឹង​មិន​ចូល​មក​បៀតបៀន​ពួក​គេ​បាន​ឡើយ​នៅ​ចន្លោះ​ពេល​នេះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពួក​គេ​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ហើយ តែ​ក៏​ដល់​ពេល​ដែល​អ្នក​កើត​ឆ្នាំ​មមែ ត្រូវ​ទទួល​យក​លាភ​សំណាង​វិញ​ដែរ​នៅ​ពេល​ខាង​មុខ​នេះ។ ភាព​រុងរឿង អភូតហេតុ​អស្ចារ្យ​ជា​ច្រើន​ក្នុង​ជីវិត នឹង​រំលេច​មក​ឡើង​នៅ​រយៈ​ពេលមួយសប្តាហ៍ខាងមុខ។

ការផ្សាយពាណិជ្ជកម្ម

ឆ្នាំ​មមែ នឹង​ទទួល​បាន​ខ្សាច់​ទ្រព្យ​សាយ​ចូល​មក​ក្នុង​ជីវិត ហើយ​កម្ចាត់​អស់​នៅ​រាល់​វិញ្ញាណ​អាក្រក់​ទាំង​ឡាយ មិន​ឲ្យ​ចូល​មក​បៀតបៀន។ សូម​អរគុណ​ដល់​ការ​តស៊ូ​មិន​បោះបង់​កន្លង​មក​របស់​អ្នក ហើយ​យើង​ក៏​អបអរ​សម្រាប់​ផល​តបស្នង​ដែល​អ្នក​សម​នឹង​ទទួល​បាន​នៅ​ពេល​នេះ​វិញ​ដែរ។

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ច្រើន​តែ​ជា​មនុស្ស​ឈ្លាសវៃ និង​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​គួប​ផ្សំ​នឹង​ជោគជតា​រាសី​របស់​ពួក​គេ​ឡើង​ខ្ពស់​នៅ​ពេល​ចុង​ក្រោយ​នេះ​ផង​ ក៏​នាំ​ឲ្យ​អ្នក​កើត​ឆ្នាំ​កុរ​នឹង​ទទួល​បាន​សំណាង​ក្នុង​ជីវិត​នៅ​រយៈនៃចន្លោះថ្ងៃ ២០ ដល់ ២៨ កុម្ភៈ។

មិន​តែ​ប៉ុណ្ណោះ​ទេ ទាំង​ចំណូល ទាំង​មុខ​តំណែង​នឹង​ដូច​គេ​ចាប់​លើក​ផ្លោះ​អស់​បញ្ហា​ទាំង​ឡាយ ឡើង​មក​ដល់​ចំណុច​ដ៏​ខ្ពស់​មួយ ដែល​អ្នក​ប្រាថ្នា​យូរ​ណាស់​មក​ហើយ។ អ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​តែ​មាន​ប្រាក់​ចាយ​ពេញ​ដៃ បើ​ទោះ​បី​ពិភពលោក​កំពុង​ស្ថិត​ក្នុងវិបត្តិហិរញ្ញវត្ថុ ពិបាកនឹងរកបាន​ចំណូល។ យ៉ាង​ណា​ត្រូវ​ចាយ​ឲ្យ​មាន​របៀប​ផង មិន​ត្រូវ​ខ្ជះខ្ជាយ​ពេក​នោះ​ទេ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម