ចង់ឱ្យជីវិតមានក្ដីសុខ និងមានសំណាង ត្រូវរៀនគ្រប់គ្រង ៣ យ៉ាងនេះឱ្យបានល្អ

6
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ រាល់សកម្មភាព ទង្វើ កាយវិការ រួមទាំងការនិយាយស្ដី និងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ គឺសុទ្ធតែជាហេតុចម្បង ដែលអាចកំណត់នូវក្ដីសុខ និងលាភសំណាងរបស់យើងបានដែរ។ តួយ៉ាង ក៏មានរឿងខ្លះ ដែលយើងត្រូវតែចេះរក្សា និងគ្រប់គ្រងឱ្យបានល្អ ទើបអាចកំណត់នូវសេចក្ដីស្ងប់សុខ និងនាំលាភសំណាងដល់យើង ប៉ុន្តែ​ បើយើងមិនចេះថែរក្សា និងគ្រប់គ្រងឱ្យបានល្អទេ ប្រយ័ត្នមានគ្រោះ ព្រោះតែរឿងទាំង៣នេះ។

Screen Shot 2021 08 17 At 12.28.41 AM

ការផ្សាយពាណិជ្ជកម្ម

១. គ្រប់គ្រងមាត់ឱ្យបានល្អ

ប្រាជ្ញាតែងតែកើតចេញពីការស្តាប់។ ការសោកស្តាយតែងតែកើតពីមាត់ និងសម្ដី ដែលនិយាយស្ដីអ្វីចេញទៅតាមតែអារម្មណ៍ ពុំបានគ្រប់គ្រងឱ្យបានល្អ

ការផ្សាយពាណិជ្ជកម្ម

ពាក្យងាយនិយាយ ប៉ុន្តែពាក្យល្អ និងអាក្រក់ ត្រូវតែចេះបែងចែកឱ្យបានត្រឹមត្រូវ។ មានរឿងជាច្រើនដែលអ្នកត្រូវចងចាំ មិនត្រូវនិយាយស្ដីចេញទៅផ្ដេសផ្ដាសទេ ព្រោះបើអ្នកនិយាយចេញទៅដោយមិនបានគិត វាមិនត្រឹមតែធ្វើបាបចិត្តអ្នកដទៃប៉ុណ្ណោះទេ តែអាចនឹងនាំគ្រោះឱ្យខ្លួនឯងផងដែរ។

ដូច្នេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវតែគ្រប់គ្រងមាត់របស់អ្នកឱ្យបានល្អ គ្រប់គ្រងគ្រប់ប្រយោគគ្រប់ពាក្យដែលអ្នកចង់និយាយចេញទៅ។ ត្រូវចាំថា បញ្ហា ឬគ្រោះ រមែងកើតព្រោះតែមាត់នេះឯង។

ការផ្សាយពាណិជ្ជកម្ម

ក្នុងជីវិតនេះ មនុស្សដែលឆ្លាត តែងតែប្រើមាត់ឱ្យមានប្រយោជន៍ និយាយតិច ប៉ុន្តែទទួលបានផលប្រយោជន៍ច្រើន។ រីឯមនុស្សមួយចំនួនដែលនិយាយស្ដីដោយមិនបានគិត និយាយច្រើនអត់ប្រយោជន៍ តែងតែនាំមកនូវបញ្ហាលំបាក ហើយថែមទាំងខាតបង់លាភទៀតផង។

Screen Shot 2021 08 17 At 12.29.04 AM

ការផ្សាយពាណិជ្ជកម្ម

២. គ្រប់គ្រងរាងកាយឱ្យបានល្អ

មនុស្សជាច្រើន រស់នៅដោយសាមញ្ញ និងមិនខ្វល់ពីអ្វីទាំងអស់ សូម្បីតែសុខភាព រាងកាយ ក៏មិនបានថែទាំឱ្យបានល្អដែរ ព្រោះតែរវល់ មមាញឹកនឹងការងារខ្លាំងពេក ដែលជាហេតុនាំឱ្យកើតមាននូវជំងឺប្រចាំខ្លួន បន្តរហូតដល់គ្រប់គ្រងលែងបាន។

ការផ្សាយពាណិជ្ជកម្ម

សុខភាពមនុស្សគឺជារឿងសំខាន់បំផុត។ គ្មាននរណាម្នាក់លក់ជីវិតរបស់ខ្លួន ដើម្បីរកលុយទេ ដូច្នេះ សូមកុំចំណាយពេលធ្វើការ រកលុយ រហូតដល់ភ្លេចគិតគូពីសុខភាពខ្លួនឯង។ សុខភាពគឺជាអ្វីៗគ្រប់យ៉ាង បើអ្នកបាត់បង់សុខភាពហើយនោះ គ្រប់យ៉ាងក៏អស់ន័យដែរ បើទោះបីជាអ្នករកលុយបានច្រើនប៉ុនណាក៏ដោយ ក៏មិនអាចទិញសុខភាពល្អប្រសើរមកវិញបានដែរ។

៣. គ្រប់គ្រងបេះដូងឱ្យបានល្អ

ការផ្សាយពាណិជ្ជកម្ម

គូប្រជែងធំបំផុតនៅក្នុងជីវិតនេះ គឺខ្លួនឯង។ រាងកាយរបស់យើងមានដែនកំណត់ ប៉ុន្តែចិត្ត និងគំនិតរបស់យើងគ្មានព្រំដែនកំណត់ឡើយ។ មនុស្សខ្លះ មិនចេះគ្រប់គ្រងកម្លាំងបេះដូង កម្លាំយចិត្តគំនិត រហូតបណ្ដែតបណ្ដោយឱ្យមហិច្ឆតា ការចង់បាន ក្លាយទៅជាភាពលោភលន់ ដែលអាចនឹងហ៊ានទៅបំពាន និងបំផ្លាញអ្នកដទៃ ដើម្បីតែប្រយោជន៍ខ្លួនឯង។

នៅក្នុងជីវិត សូមព្យាយាមថែរក្សាសុខភាព និងការលួងលោមចិត្ត បន្ទាប់មកចិត្តនឹងមានសេរីភាព ហើយគិតកាន់តែមានភាពបត់បែន។ កុំអនុញ្ញាតឱ្យបេះដូងសម្រេចចិត្តអ្វីៗទាំងអស់ ព្រោះបេះដូងតែងតែគ្របដណ្តប់ដោយអារម្មណ៍។ បើយើងខ្លួនឯងមិនយល់ពីខ្លួនឯងច្បាស់ ការយល់ខុសទាំងនោះអាចនាំឱ្យអ្នកវង្វេងផ្លូវបាត់បង់ទិសដៅត្រឹមត្រូវនៅថ្ងៃណាមួយ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម