កាលពីឆ្នាំ២០១៥ ក្លិប Leicester City បានចុះកុងត្រាយកខ្សែបម្រើសញ្ជាតិបារាំង N’Golo Kanté ហើយក្នុងឆ្នាំនោះដែរ ក្លិបកញ្ជ្រោងខៀវដែលមានម្ចាស់ជាជនជាតិថៃបានឈ្នះពាន Premier League លើកដំបូងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយឡើងមកលេងនៅលីគកំពូលអង់គ្លេសរដូវកាល២០១៤-២០១៥។

N’Golo Kanté គឺជាខ្សែបម្រើដ៏លេចធ្លោម្នាក់ហើយមកដល់បច្ចុប្បន្នទោះបីជាគាត់មកលេងនៅ Chelsea ក៏នៅតែជាសំណព្វចិត្តអ្នកគាំទ្របាល់ទាត់ក្នុងពិភពលោកដដែល។
ខ្សែប្រយុទ្ធរបស់ក្លិប Leicester City កីឡាករ Jamie Vardy បានទម្លាយរឿងមួយអំពីម្ចាស់ពាន World Cup 2018 រូបនេះថា៖

“ខ្ញុំចាំបានថាពេលដែលយើងចុះកុងត្រាយកគាត់ គាត់មិនចង់បានឡានជិះទេ( ក្លិបទិញឡានឲ្យ)ពីព្រោះគាត់បានគិតថាគាត់អាចរត់ទៅហាត់រាល់ៗព្រឹកបានហើយ ដោយសារផ្ទះគាត់នៅជិតស្ដា។
មនុស្សអីក៏ល្អម្ល៉េះ ប៉ុន្តែនៅលើទីលានវិញ គាត់រឹតតែល្អទៅទៀត។ មិនថាគាត់ ឬមិត្តរួមក្រុមបាត់បាល់ទីណានោះទេ គាត់យកមកវិញទាល់តែបាន”។

“កាលពីខែមុន បន្ទាប់ពីការប្រកួតចប់នៅ Stamford Bridge គាត់បានមកនិយាយ Hello មកកាន់ពួកយើងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ រឿងដំបូងដែលខ្ញុំបានសួរទៅគាត់គឺ ៖នៅបើកឡាន Mini Cooper នោះនៅឡើយទេអី មិត្តភ័ត្រ?
ហើយគាត់ក៏តបមកខ្ញុំថា គាត់បានផ្ញើឡានដែលគាត់ទទួលបាននៅ Leicester ទៅផ្ទះនៅបារាំងបាត់ហើយ ប៉ុន្តែគាត់បានទិញឡានម៉ាក Mini Cooper ថ្មីមួយជិះមកដល់បច្ចុប្បន្ននេះ”។

