ធ្លាប់ទេ….មានអារម្មណ៍ថាហត់រឿងគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិត

ធ្លាប់ទេ….មានអារម្មណ៍ថាហត់រឿងគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិត
ការផ្សាយពាណិជ្ជកម្ម

ធ្លាប់ទេ…សុខៗមានអារម្មណ៍ហត់នឿយខ្លាំងនឹងរឿងគ្រប់យ៉ាង​ មិនថាការងារ​ គ្រួសារ​ និងស្នេហា…ងាកទៅណាក៏ឃេីញតែរឿងឈឺក្បាល​ អស់សង្ឃឹម​ និងបាក់ទឹកចិត្តស្ទេីរតែរលំម្តងៗ….

ហត់…នឹងរឿងមិនសមបំណង​ ហត់នឹងរឿងដែលប្រឹងប្រែងតែមិនបានដូចចិត្ត​ ហត់នឹងការស៊ូទ្រាំតែមិនបានផលអ្វីសោះ…ឬក៏ការខំប្រឹងមិនទាន់គ្រប់គ្រាន់?

ការផ្សាយពាណិជ្ជកម្ម
083386d1840f751c50e4427fa28bc574
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហត់…បាក់ទឹកចិត្តគ្មានកម្លាំងចិត្តនឹងក្រោកឈររក្សាជំហរខ្លួនឯង​ ហត់នឹងការនៅម្នាក់ឯង​ ហាក់គ្មានអ្នកលួងលោម​ លេីកទឹកចិត្ត​ និងឱបផ្តល់ភាពកក់ក្តៅ​ ហេីយនិយាយថាមិនអីទេ​ ជឿថាអ្នកអាចធ្វេីបាន!

ហត់…ដែលគ្រប់យ៉ាង​ ហាក់មិនជោគជ័យមិនសមបំណង…អ្វីដែលខ្ញុំប្រាថ្នាមិនដែលបាន​ អ្វីដែលខ្ញុំចង់បានមិនសមបំណង​ មនុស្សដែលខ្ញុំស្រលាញ់គេមិនត្រូវការខ្ញុំ…

ការផ្សាយពាណិជ្ជកម្ម
55dc72147eddaf8f36c79081e98d7922
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហត់…នឹងការខំប្រឹងធ្វេីជាមិនខ្វល់គ្រប់យ៉ាង​ ប្រឹងញញឹម​ សប្បាយចិត្ត​ សេីចសប្បាយ​ហាក់គ្មានរឿងអ្វីកេីតឡេីង​ ទាំងដែលក្នុងចិត្តស្មុគស្មាញ​ ថប់អារម្មណ៍​ ពោរពេញដោយទុក្ខសោក​ លាក់លេបទឹកភ្នែករាល់ថ្ងៃ…

ហត់…នឹងការហូរទឹកភ្នែក​ ហត់នឹងការយំស្រែក​ ហត់នឹងស្នាមដាមជាប់ថ្ពាល់ស្រក់សេីមជោគខ្នេីយរាល់យប់…ហត់នឹងភាពអំណត់ដែលស្ទេីរតែផ្ទុះចេញមកម្តងៗ

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះក៏ហត់…..នឹងរ៉ាយរ៉ាប់ដូចពេលនេះ…អស់កម្លាំងខ្លាំង​ ធុញមនុស្សគ្រប់គ្នា​ ពិសេសគឺធុញខ្លួនឯងដែលក្លាយជាបែបនេះ!

អត្ថបទដោយ៖ #បេះដូងនារី
សម្រួលដោយ៖​ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
5e66010cf6a54e6c61d5dc351d27abff
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម