ចេះតែគិតផ្តេសផ្តាស ឈប់មិនបាន? អ្នកមិនមែនឡប់សតិទេ តែគួរដឹងរឿងទាំងនេះ

ចេះតែគិតផ្តេសផ្តាស ឈប់មិនបាន? អ្នកមិនមែនឡប់សតិទេ តែគួរដឹងរឿងទាំងនេះ
ការផ្សាយពាណិជ្ជកម្ម

ចេះតែគិតផ្តេសផ្តាស ឈប់មិនបាន? អ្នកមិនមែនឡប់សតិទេ តែគួរដឹងរឿងទាំងនេះ

· @PECH Phearun

គំនិតចម្លែកៗលេចឡើងក្នុងក្បាលដោយមិនដឹងមកពីណា។ គិតរឿងអាក្រក់ គិតរឿងគួរឱ្យខ្លាច ហើយកាន់តែព្យាយាមឈប់ កាន់តែគិត។

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះខ្លាចថាខ្លួន «ឡប់សតិ»។ ពាក្យនេះធ្វើឱ្យឈឺចាប់ ហើយក៏មិនត្រឹមត្រូវដែរ។

ការមានគំនិតផ្តេសផ្តាសជារឿងដែលកើតមានច្រើនណាស់។ សមាគមជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្តអាមេរិក (ADAA) ប៉ាន់ស្មានថា មនុស្សជាង ៦ លាននាក់នៅអាមេរិកតែមួយប្រទេស ទទួលរងការរំខានពីគំនិតបែបនេះ។

ការផ្សាយពាណិជ្ជកម្ម

អត្ថបទនេះពន្យល់ថាវាជាអ្វី ពេលណាជារឿងធម្មតា និងពេលណាគួររកជំនួយ។

គំនិតផ្តេសផ្តាសជាអ្វី?

អ្នកជំនាញហៅវាថា «គំនិតរំខាន» (Intrusive thoughts)។ វាជាគំនិត ឬរូបភាពដែលយើងមិនចង់បាន តែលេចឡើងមកដោយខ្លួនឯង ហើយពិបាកបណ្តេញចេញ។

ការផ្សាយពាណិជ្ជកម្ម

សាកលវិទ្យាល័យ Harvard ពន្យល់ថា វាច្រើនតែកើតឡើងពេលយើងតានតឹង ឬថប់បារម្ភ។ ការប្រែប្រួលអរម៉ូន ដូចជាក្រោយសម្រាលកូន ក៏អាចធ្វើឱ្យវាកើតញឹកញាប់ជាងមុន។

មានរឿងពីរដែលអ្នកគួរដឹង៖

ការផ្សាយពាណិជ្ជកម្ម
  • គំនិតមិនមែនជាការពិត។ ការគិតរឿងអាក្រក់ មិនមានន័យថាអ្នកចង់ធ្វើ ឬនឹងធ្វើវាទេ។
  • វាផ្ទុយពីចរិតពិតរបស់អ្នក។ ADAA ថា អ្នកដែលមានគំនិតហិង្សាលេចឡើង ច្រើនតែជាមនុស្សស្លូតបូត។ វាធ្វើឱ្យអ្នកភ័យ ព្រោះវាផ្ទុយពីអ្វីដែលអ្នកឱ្យតម្លៃ។
  • ការផ្សាយពាណិជ្ជកម្ម

ពេលណាវាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត?

គំនិតផ្តេសផ្តាសម្តងម្កាលជារឿងធម្មតា។ ប៉ុន្តែបើវាកើតស្ទើររាល់ថ្ងៃ ហើយរំខានដល់ការរស់នៅ វាអាចជាប់ទាក់ទងនឹងបញ្ហាខាងក្រោម។

ជំងឺថប់បារម្ភទូទៅ

ការផ្សាយពាណិជ្ជកម្ម
  • បារម្ភខ្លាំងអំពីរឿងប្រចាំថ្ងៃ ហើយទប់មិនបាន
  • កើតឡើងជាប់ជាច្រើនខែ ឬឆ្នាំ
  • ការផ្សាយពាណិជ្ជកម្ម
  • គេងមិនលក់ អស់កម្លាំង ឆាប់ខឹង ផ្តោតអារម្មណ៍មិនបាន
  • សាច់ដុំតឹង បែកញើស ឬញ័រ
  • ការផ្សាយពាណិជ្ជកម្ម

ជំងឺគិត និងធ្វើច្រំដែល (OCD)

  • គំនិតដដែលៗវិលមកវិញ ដោយទប់មិនបាន
  • ត្រូវធ្វើអ្វីមួយច្រំដែលជាច្រើនដង ដើម្បីឱ្យធូរចិត្ត ដូចជាលាងដៃ ឬពិនិត្យសោទ្វារ
  • វាចំណាយពេលច្រើនក្នុងមួយថ្ងៃ ហើយធ្វើឱ្យពិបាករស់នៅ

ជំងឺវិបល្លាស (Psychosis)

នេះខុសពីការគិតច្រើនធម្មតា។ អ្នកជំងឺពិបាកបែងចែករវាងអ្វីដែលពិត និងអ្វីដែលមិនពិត។

  • ជឿជាក់លើរឿងដែលមិនពិត
  • ឮសំឡេង ឬឃើញអ្វីដែលអ្នកដទៃមិនឮ មិនឃើញ
  • សញ្ញាដំបូង៖ សង្ស័យអ្នកដទៃខ្លាំង គេចពីមនុស្ស គេងមិនទៀង គិតមិនច្បាស់ និងលែងថែទាំខ្លួន

វិទ្យាស្ថានសុខភាពផ្លូវចិត្តជាតិអាមេរិក (NIMH) បញ្ជាក់ថា បើព្យាបាលពីដំបូង អ្នកជំងឺវិបល្លាសអាចជាសះស្បើយបាន។

មានតែអ្នកជំនាញទេដែលអាចធ្វើរោគវិនិច្ឆ័យបាន។ សូមកុំកាត់ក្តីខ្លួនឯង ឬអ្នកដទៃតាមបញ្ជីនេះ។

វិធីដោះស្រាយដោយខ្លួនឯង

សញ្ជាតញាណទីមួយរបស់យើងគឺបណ្តេញគំនិតចេញ។ អ្នកជំនាញថា វិធីនេះធ្វើឱ្យវាកាន់តែជាប់។ ADAA ណែនាំជំហានដូចតទៅ៖

  1. ដាក់ឈ្មោះឱ្យវា។ ប្រាប់ខ្លួនឯងថា «នេះគ្រាន់តែជាគំនិតរំខាន»។
  2. ចាំថាវាកើតឡើងដោយស្វ័យប្រវត្តិ។ អ្នកមិនបានជ្រើសរើសគិតវាទេ។
  3. ទទួលស្គាល់វា កុំប្រឆាំង។ ទុកឱ្យវានៅទីនោះ ដោយមិនចាំបាច់ធ្វើអ្វី។
  4. ទុកពេលឱ្យវា។ គំនិតនឹងស្រាលទៅវិញដោយខ្លួនឯង។
  5. បន្តធ្វើអ្វីដែលអ្នកកំពុងធ្វើ។
  6. ដឹងជាមុនថាវានឹងមកម្តងទៀត។ នោះមិនមែនមានន័យថាអ្នកបរាជ័យទេ។

អ្វីដែលមិនគួរធ្វើ៖ កុំជជែកជាមួយគំនិត កុំព្យាយាមរកអត្ថន័យរបស់វា ហើយកុំពិនិត្យរឿយៗថាវាបាត់ឬនៅ។

របៀបរស់នៅក៏ជួយបានដែរ។ គេងឱ្យគ្រប់ ហាត់ប្រាណ បន្ថយកាហ្វេ ហើយនិយាយប្រាប់មនុស្សដែលអ្នកទុកចិត្ត។ រឿងដែលនិយាយចេញមក ច្រើនតែស្រាលជាងរឿងដែលលាក់ទុកក្នុងចិត្ត។

ពេលណាត្រូវរកជំនួយ?

សូមទៅជួបអ្នកជំនាញសុខភាពផ្លូវចិត្ត បើ៖

  • គំនិតទាំងនេះរំខានដល់ការងារ ការរៀន ឬសេចក្តីសុខប្រចាំថ្ងៃ
  • អ្នកបារម្ភខ្លាំងជាប់ជាច្រើនខែ
  • អ្នកត្រូវធ្វើអ្វីមួយច្រំដែលៗ ទើបធូរចិត្ត
  • អ្នកឮសំឡេង ឬឃើញអ្វីដែលអ្នកដទៃមិនឮ មិនឃើញ
  • អ្នកមានគំនិតចង់ធ្វើបាបខ្លួនឯង

បញ្ហាទាំងនេះព្យាបាលបាន។ ការព្យាបាលដោយការនិយាយ (CBT) មានប្រសិទ្ធភាពល្អ ហើយជួនកាលគ្រូពេទ្យប្រើថ្នាំជាមួយផង។

ជំនួយនៅកម្ពុជា៖

  • អង្គការ TPO Cambodia មជ្ឈមណ្ឌលព្យាបាល (ភ្នំពេញ)៖ ០២៣ ៦៣ ៦៦ ៩៩១
  • ខ្សែទូរស័ព្ទជំនួយរបស់ TPO៖ ០១៧ ២២២ ៣៧២
  • បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (សម្រាប់កុមារ និងយុវជន)៖ ១២៨០ ឥតគិតថ្លៃ ២៤ ម៉ោង
  • ករណីបន្ទាន់៖ រថយន្តសង្គ្រោះ ១១៩

ចំពោះគ្រួសារ៖ បើមនុស្សជាទីស្រឡាញ់ប្រាប់ថាគេគិតច្រើនឈប់មិនបាន សូមកុំសើច ឬហៅគេថា «ឡប់»។ សូមស្តាប់ ហើយជូនគេទៅជួបអ្នកជំនាញ។

អត្ថបទនេះសម្រាប់ជាចំណេះដឹងទូទៅ មិនអាចជំនួសការពិនិត្យពីអ្នកជំនាញបានទេ។

ប្រភព

ការផ្សាយពាណិជ្ជកម្ម