ទៅស្គាល់ 8 អាហារដែលថ្លៃបំផុតនៅក្នុងពិភពលោក ហេតុអ្វីបានជាវាមានតម្លៃខ្ពស់កប់ពពកដូច្នេះ?

Picsart_22 03 23_17 35 57 587
ការផ្សាយពាណិជ្ជកម្ម

1. លំអងផ្កា Saffron

 

ការផ្សាយពាណិជ្ជកម្ម
Saffron 3291935_960_720
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាគ្រឿងទេសថ្លៃបំផុតមួយក្នុងពិភពលោក វាមានរហស្សនាមថា “មាសក្រហម” មូលហេតុដែលវាថ្លៃគឺដោយសារតែវារីកនៅរដូវស្លឹកឈើជ្រុះត្រឹមតែ 1-2 សប្តាហ៍ក្នុងមួយឆ្នាំ។

Picsart_22 03 23_17 30 08 889
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រីឯដំណើរការប្រមូលផលទាំងមូលត្រូវធ្វើដោយដៃហើយផ្កា saffron នីមួយៗមានលំអងតែ 3 សសៃប៉ុណ្ណោះ ដូច្នេះហើយវាត្រូវការផ្ទៃដីដាំដុះធំណាស់ដើម្បីឲ្យបាន 1 kg ធ្វើឲ្យវាមានតម្លៃពី $1,100 ទៅ $11,000 ។

ការផ្សាយពាណិជ្ជកម្ម

2. ពងត្រី Caviar

EB08A583_DC13_454B_BD2D_7C14DB987C45.jpeg
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពងត្រីដែលទទួលបានពីត្រី Sturgeon រស់នៅក្នុងធម្មជាតិគឺកម្រមាននិងថ្លៃណាស់ ពងត្រី Caviar គឺជាពងត្រីដែលឆ្លងកាត់ដំណើរការផ្អាប់អំបិលជាបឋម។

ការផ្សាយពាណិជ្ជកម្ម
529008
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Caviar ដ៏ល្បីល្បាញបំផុតត្រូវបានផលិតចេញពីពងត្រី Beluga sturgeon ឬ ត្រី Sturgeon ពណ៌សដែលត្រូវបានរកឃើញនៅសមុទ្រកាសព្យែន និងសមុទ្រខ្មៅ ។

Albino Sturgeon Eggs
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បច្ចុប្បន្ន​វា​ជិត​ផុត​ពូជហើយ ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ពង​ពីត្រី​នេះ​ដោយ​ស្រប​ច្បាប់ ក្នុងនោះវាក៏ត្រូវចំណាយពេល 20 ឆ្នាំ ទើបត្រី Beluga sturgeon ធំឈានដល់ពេញវ័យនិងអាចពងបាន ទៀតសោត​ដើម្បី​បាន​ពង​ត្រូវ​ធ្វើ​ដោយ​វះ​ត្រី​តែប៉ុណ្ណោះ ហើយអ្វីដែលកម្រជាងនេះទៅទៀតនោះវាស្ទើរតែផុតពូជហើយ ។

ការផ្សាយពាណិជ្ជកម្ម
White Caviar
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យ៉ាងណាមិញ Caviar ពីត្រី Sturgeon ពណ៌សដែលមានអាយុ 100 ឆ្នាំ ត្រូវបានគេកត់ត្រាថាលក់ក្នុងតម្លៃ 34,500 ដុល្លារក្នុងមួយគីឡូក្រាម។

3.អយស្ទ័រ

ការផ្សាយពាណិជ្ជកម្ម
Oysters 1209767_960_720
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅដើមសតវត្សរ៍ទី ១៩ អយស្ទ័រមានតម្លៃថោកដូចដំឡូងបំពងដែរ ហើយ​វាជា​ប្រភព​អាហារ​ដ៏​សំខាន់​សម្រាប់​កម្មករ​ដែល​រស់នៅ​តាម​បណ្តោយ​ឆ្នេរប៉ុណ្ណោះ វា​ជា​អាហារ​ដែល​អាច​រក​បាន​យ៉ាងងាយ ហើយគេច្រើន​តែ​នាំយកទៅធ្វើជាស្នូលនំផាយ ។

หอยนางรม
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែដោយការ​នេសាទ​លើស​កំណត់ និង​ការ​បំពុល​បរិស្ថានបាន​ប៉ះពាល់​ដល់​ចំនួន​អយស្ទ័រ​ធម្មជាតិ ទើបធ្វើ​ឱ្យ​តម្លៃ​អាហារ​សមុទ្រ​មួយនេះឡើង​ថ្លៃ​ ដល់ទៅជាង 100$ ក្នុងមួយគីឡូក្រាម ។

ការផ្សាយពាណិជ្ជកម្ម

4. ផ្សិត Truffle ពណ៌ស

580b7c4f5fcb
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វា​គឺ​ជា​ផ្សិត​ដ៏កម្រ និង​ពិបាក​រកបំផុត​​នៅក្នុង​ពិភពលោក​ វាអាចរកបានក្នុង​ការ​ប្រមូល​ផល​ដែល​រក​ឃើញ​នៅ​ក្រោម​ដី​ក្នុង​តំបន់ Piedmont នៅភាគពាយព្យនៃប្រទេសអ៊ីតាលី ជាធម្មតាផ្សិតនេះដុះនៅលើឫសនៃដើមឈើប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 03 23_17 31 43 852
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្សិត​ដែល​ពិបាក​រក​ជាង​ផ្សិត​ប្រភេទ​ផ្សេង​ទៀត ហើយ​ផ្សិត Truffles វាថ្លៃ ព្រោះវាជាផ្សិតដែលដុះតាមធម្មជាតិ មិនអាចបង្កាត់ពូជនៅកសិដ្ឋានបានទេ។

ក្នុងឆ្នាំ 2007 ផ្សិតពណ៌សពណ៌សទម្ងន់ 1,5 គីឡូក្រាមត្រូវបានដេញថ្លៃក្នុងតម្លៃកំណត់ត្រា 330,000 ដុល្លារ។

ការផ្សាយពាណិជ្ជកម្ម

5. សាច់ហេម Jamon Iberico

M Jm 76
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភាពលម្អិតនោះគឺពីដំណើរការនៃការចិញ្ចឹមជ្រូករហូតដល់ដំណើរការនៃការផ្អាប់ វា​អាច​ចំណាយ​ពេល​ដល់​ទៅ 7 ឆ្នាំ វា​ជា​អាហារ​ថ្លៃ​ពី​ប្រទេស​អេស្ប៉ាញ និង​ព័រទុយហ្គាល់ ដែលប្រើសាច់ជ្រូកខ្មៅ Iberian មានដើមកំណើតនៅឧបទ្វីប Iberian ត្រូវបានព្រលែងដោយសេរីនៅក្នុងព្រៃ Oak ហើយ​ជ្រូក​នឹង​ស៊ី​តែ​ផ្លែ Oak រហូត​ដល់​អាយុ​គ្រប់​គ្រាន់​ដើម្បី​យក​សាច់​មក​ធ្វើ​ជាហេម ។

Picsart_22 03 23_17 32 30 151
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រីឯតម្លៃ​ខ្ពស់​ក៏​ដោយសារ​ដំណើរនៃការ​ផលិត​យូរ ហេមដែលមានតម្លៃខ្ពស់ត្រូវបានផ្អាប់រយៈពេល 36 ខែ ឬរហូតដល់ 48 ខែនៅក្នុងតំបន់ដែលមានអាកាសធាតុស្ងួតជាពិសេស វាមានតម្លៃចាប់ពី 200-300 ដុល្លារក្នុងមួយគីឡូក្រាម ។

6. សាច់គោ Wagyu

2020.05.13_A 5Meats 42_1024x1024
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សាច់គោ Wagyu មកពីពូជគោជប៉ុនចំនួន 4 ប្រភេទ សាច់នឹងមានក្រឡាខ្លាញ់ដូចថ្មម៉ាប វា​ធ្វើ​ឱ្យ​សាច់​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដែល​វា​ស្ទើរ​តែ​រលាយ​ក្នុង​មាត់​ពេលហូប។

A5 Kobe Strip Steak
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មូល​ហេតុ​ដែល​សាច់​ប្រភេទ​នេះ​មាន​តម្លៃ​ខ្ពស់​មក​ពី​ការ​ចិញ្ចឹម​យ៉ាង​ម៉ត់ចត់ ដើម្បីឱ្យសាច់គោមានខ្លាញ់ថ្មម៉ាប វាត្រូវឆ្លងកាត់ដំណើរការចិញ្ចឹមនិងមើលថែយ៉ាងម៉ត់ចត់។

Original_624_FDL 164 TP.jpg
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សាច់ Wagyu ជាសាច់គោមួយប្រភេទដែលមានតម្លៃថ្លៃបំផុត វា​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ប្រទេស​ជប៉ុន​ក្នុង​តម្លៃ​ប្រហែល ៦៤០ ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម។

7. កាហ្វេ​អាចម៍​សំពោច (Kopi luwak)

Indonesian Luwak Coffee 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាជាភេសជ្ជៈតម្លៃថ្លៃតម្លៃ​ប្រហែល ៧០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូក្រាម។

កាហ្វេនេះមានប្រភពមកពីកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ដោយតម្លៃ​កាហ្វេ​​ខ្ពស់​គឺ​មក​ពី​ដំណើរការ​ផលិត​ដ៏​ស្មុគស្មាញ។

0c26d0b35861dd1b58261f1ac5723d64 Scaled 1500x1000
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយសារតែអ្នកផលិតនឹងឱ្យសំពោចស៊ីផ្លែកាហ្វេទុំ ដើម្បីឱ្យអាស៊ីតនិងអង់ស៊ីមនៅក្នុងក្រពះរបស់វាធ្វើប្រតិកម្មគីមីជាមួយផ្លែកាហ្វេស្រដៀងទៅនឹងការផ្អាប់ ហើយក្រពះនឹងរំលាយបានតែសំបក និងសាច់នៃគ្រាប់កាហ្វេ មានតែគ្រាប់កាហ្វេប៉ុណ្ណោះដែលមិនអាចរំលាយបាន និងត្រូវបញ្ចេញចោល។

126514380_136720838207685_3074145058474639263_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់​មក​កសិករ​នឹងប្រមូល​លាមក​សត្វសំពោច បន្ទាប់មក​ញែកយក​តែ​គ្រាប់​កាហ្វេ​មក​សម្អាត​ បន្ទាប់មកសំងួតហើយលីងរហូត​ដល់​គ្រាប់​កាហ្វេ​លីង​ទាំង​ស្រុង​អាច​កិន​ជា​ធ្វើជាភេសជ្ជផេបាន ។

8. Foie Gras ឬ ថ្លើមក្ងាន

ថ្លើមក្ងានមានតាំងពីសម័យអេហ្ស៊ីបបុរាណ Foie gras ផលិតពីថ្លើមក្ងានឬថ្លើមទា ដែលត្រូវបានបង្កាត់ទៅជាថ្លើមដែលមានទំហំធំជាងធម្មតាដល់ទៅ 10 ដង វាមានរសជាតិសម្បូរបែបនិងទន់ល្មើយ។

563000007136902.jpeg
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បច្ចុប្បន្នមានប្រទេសជាច្រើនបានផលិត នាំចូលនិងលក់ foie gras ខុសច្បាប់ ព្រោះវាចាត់ទុកជាការធ្វើបាបសត្វ តែទោះជាយ៉ាងណាក៏ដោយ អាហារនេះនៅតែពេញនិយមនៅក្នុងប្រទេសជាច្រើន ៕

Picsart_22 03 23_17 34 58 456
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
563000007156801.jpeg
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ BBC

ការផ្សាយពាណិជ្ជកម្ម