តើពេលនេះអ្នកនៅក្នុងពិភព “ស្នេហាពិត” ឬគ្រាន់តែ “ឈ្លក់វង្វេង” កម្រងសំណួរតេស្ដមើល ថាតើអ្នកយល់ពីចិត្តខ្លួនឯងប៉ុណ្ណា?

តើពេលនេះអ្នកនៅក្នុងពិភព “ស្នេហាពិត” ឬគ្រាន់តែ “ឈ្លក់វង្វេង” កម្រងសំណួរតេស្ដមើល ថាតើអ្នកយល់ពីចិត្តខ្លួនឯងប៉ុណ្ណា?
ការផ្សាយពាណិជ្ជកម្ម

សម្លេងខ្សឹបៗ ចេញពីបេះដូងនឹងប្រាប់អ្នកថា គេពិតជាមនុស្ស “ដែលពិតប្រាកដ” ឬអត់?  តោះសាកល្បងការធ្វើតេស្ដខាងក្រោម ដើម្បីស្គាល់ខ្លួនឯងឲ្យបានច្បាស់។

B2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. តើអ្នកនិងគាត់ស្គាល់គ្នាយូរប៉ុណ្ណា?

ការផ្សាយពាណិជ្ជកម្ម

ក. អូ…ប្រហែលមួយសប្តាហ៍
ខ. វាមានរយៈពេលប្រហែលមួយឆ្នាំ ឬពីរឆ្នាំទេដឹង!
គ. យើងធំដឹងក្តីមកជាមួយគ្នា ។

 

ការផ្សាយពាណិជ្ជកម្ម

២. ពេលណាត់ជួបគ្នាម្តងៗ តើអ្នកនិងគាត់ជជែកគ្នាអំពីអ្វី?

ក. អូ… គ្រាន់តែឃើញមុខរបស់គាត់ ខ្ញុំរំភើបបេះដូងស្ទើរលោតចេញពីទ្រូងហើយ គ្រាន់និយាយសួស្តីចេញនោះ គឺសំណាងហើយ!
ខ. ជជែកគ្នាអំពីរឿងនេះនោះ ភាគច្រើនជារឿងចែចង់គ្នា ។
គ. យើងស្គាល់គ្នាច្បាស់ណាស់ យើងអាចនិយាយគ្នាបានគ្រប់រឿង ។

ការផ្សាយពាណិជ្ជកម្ម

 

៣. នៅពេលអ្នកនៅក្បែរគាត់ ធ្វើឱ្យអ្នកមានអារម្មណ៍ថា…

ការផ្សាយពាណិជ្ជកម្ម

ក. មានអារម្មណ៍ថា ខ្មាស់ អៀន និយាយមិនត្រូវ ។
ខ. ខ្ញុំនៅតែជាខ្ញុំនឹងហើយ
គ. មានអារម្មណ៍ថា មានស្ថេរភាព និងសុវត្ថិភាព ។

 

ការផ្សាយពាណិជ្ជកម្ម

៤. ប្រសិនបើអ្នកចេញទៅដើរលេងជាមួយមិត្តភក្តិមួយក្រុមធំ តើគាត់នឹងមានទំនោរថែរក្សាអ្នកដូចម្តេច?

ក. ពួកយើងមិនដែលធ្វើដំណើរកម្សាន្តបែបនោះជាមួយគ្នាទេ។
ខ. ពួកយើងផ្អែមល្ហែមដាក់គ្នាណាស់ គាត់កាន់ដៃខ្ញុំហើយមិនបណ្តោយឱ្យខ្ញុំទៅណាឡើយ ហើយមើលមកខ្ញុំគ្រប់ពេលវេលា ។
គ. ការពារខ្ញុំបំផុត គាត់ឃ្លាំមើលខ្ញុំគ្រប់ពេលវេលា ។

ការផ្សាយពាណិជ្ជកម្ម

 

៥. នៅពេលដែលអ្នកទាំង ២ បានជួបគ្នាលើកដំបូង តើអ្វីដែលធ្វើឱ្យអ្នកចង់ស្គាល់បុរសម្នាក់នេះ?

ការផ្សាយពាណិជ្ជកម្ម

ក. គាត់សង្ហាខ្លាំងណាស់
ខ. ខ្ញុំសារភាពថា ដំបូងខ្ញុំចូលចិត្តរូបរាងរបស់គាត់ ប៉ុន្តែបន្ទាប់ពីណាត់ជួបគ្នាមក ខ្ញុំស្រឡាញ់គាត់ជាគាត់ ។
គ. អូ… ខ្ញុំចាំមិនបានទេ វាយូរពេកហើយ ។

 

៦. ពេលដែលអ្នកទាំង ២ ឱបគ្នា តើអ្នកមានអារម្មណ៍យ៉ាងណា?

ក. ខ្ញុំទន់ជង្គង់ និងខ្សោយ ស្ទើរតែរលាយដល់កំរាលឥដ្ឋទៅហើយ ។
ខ. កក់ក្តៅដល់បេះដូង
គ. យើងធ្លាប់ងូតទឹកជាមួយគ្នាតាំងពីតូចមកហើយ តើវានៅមានអារម្មណ៍អ្វីទៀត!

 

៧. តើអ្នកនិងគាត់ ធ្លាប់និយាយពីអនាគតជាមួយគ្នាទេ?

ក. អូ…បើសិននិយាយពីការណាត់ដំណើរកម្សាន្តនៅថ្ងៃស្អែកនេះ អាចត្រូវបានរាប់បញ្ចូលមែនហើយ។
ខ. ប្រាកដហើយ! យើងទាំងពីរមានគោលដៅក្នុងជីវិតដូចគ្នា ។
គ. យើងទាំង ២ នាក់ដឹងថា ផ្លូវមួយណាដែលមនុស្សម្នាក់ៗចង់ដើរ ប៉ុន្តែផ្លូវរបស់គាត់ និងផ្លូវរបស់ខ្ញុំហាក់ដូចជាមិនទៅជាមួយគ្នាទេ។

 

៨. តើអ្នកចាត់ទុកខ្លួនឯង ជាមនុស្សដែលឆាប់ស្រឡាញ់ ឆាប់ណាយដែរឬទេ?

ក. វាមានភាពឆាប់ស្រឡាញ់តិចតួចដែរ
ខ. មិននញ្ចឹងទេ! ប្រសិនបើយើងកំពុងគិតចង់រស់នៅជាមួយនរណាម្នាក់ ខ្ញុំត្រូវតែស្គាល់គាត់ឲ្យច្បាស់សិន ។
គ. អត់ទេ! ខ្ញុំចូលចិត្តស្ថេរភាពដែលកើតចេញពីចំណងដែលមានរយៈពេលយូរ ។

 

សូមទៅមើលចម្លើយរបស់អ្នក

ប្រសិនបើចម្លើយរបស់អ្នកភាគច្រើនជាអក្សរ ក

វាដូចជាលឿនពេកក្នុងការហៅថាជា “ស្នេហា” សូមធ្វើចិត្តឲ្យស្ងប់ណា! តើអ្នកប្រាកដថា អ្នកពិតជាស្រឡាញ់គាត់មិនត្រឹមតែជាចំណង់ចំណូលចិត្តដ៏ខ្លី ដូចជាមនុស្សស្រីដែលពូកែសុបិនទេ? ។ ស្នេហានៅពេលមើលឃើញដំបូងអាចជាការពិត ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកត្រូវតែព្យាយាមក្លាយជាទីចាប់អារម្មណ៍របស់គេ មិនអាចជាខ្លួនឯង ហើយរំភើបញាប់ញ័រ ដែលបេះដូងស្ទើរលោតចេញពីទ្រូង រាល់ពេលដែលបានឃើញមុខរបស់គាត់… សូមចំណាយពេលបន្តិចបន្ថែមទៀតដើម្បីមើលចិត្តគ្នាសិនទៅណា។

GettyImages 681143550 1 20190117112250
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ប្រសិនបើចម្លើយរបស់អ្នកភាគច្រើនជាអក្សរ ខ

អ្នកកំពុងរស់នៅក្នុងសួនស្នេហាហើយ! អ្នកបានបោះជំហានឈានជើងចូលទៅក្នុងអាណាចក្រនៃសេចក្ដីស្រឡាញ់ ឬអ្នកអាចនឹងយល់ស្របទាំងរាងកាយហើយមែនទេ? ប៉ុន្តែកុំបារម្ភថាស្នេហានឹងធ្វើអោយអ្នកខ្វាក់ភ្នែក ព្រោះអ្នកស្គាល់និយមន័យនៃពាក្យនេះច្បាស់ហើយ។ អ្វីដែលទាក់ទាញអ្នកឱ្យស្រឡាញ់គាត់ វាមិនមែនគ្រាន់តែជារឿងរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាជាចារឹកលក្ខណៈពីខាងក្នុងដែល “សមស្រប” សម្រាប់អ្នក។

GettyImages 512230870 1 20190129175011
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ប្រសិនបើចម្លើយរបស់អ្នកភាគច្រើនជាអក្សរ គ

មើលទៅហាក់ដូចជា សេចក្ដីស្រឡាញ់ជាបងប្អូន! ចំណងនៃសេចក្ដីស្រឡាញ់គឺខ្លាំងណាស់ ដែលវាហាក់ដូចជាសេចក្ដីស្រឡាញ់ជាបងប្អូន ឬស្រឡាញ់គ្នាដូចមិត្តភក្តិជាជាងការស្រឡាញ់បែបគូស្នេហ៍ ។  ប្រហែលជាមកពីអ្នកនិងគាត់ស្គាល់គ្នាច្បាស់ ទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព ក្នុងការប្រគល់បេះដូងរបស់អ្នកឲ្យទៅគេ។ យ៉ាងណាមិញទំនាក់ទំនងប្រភេទនេះ គឺជាមូលដ្ឋានគ្រឹះនៃស្នេហាពិតនិងយូរអង្វែង ប៉ុន្តែអ្នកគ្រាន់តែត្រូវការរកអ្វីដែលរំភើបដើម្បីជម្រុញជីវិតស្នេហារបស់អ្នកបន្តិច ៕

GettyImages 512297088 1 20190125105819
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម