
អាថ៌កំបាំងនៃការទទួលអាហារទាំងនេះ ជួយឱ្យអ្នកហូបបណ្តើរដុតខ្លាញ់ក្នុងខ្លួនបណ្តើរ តើអ្នករៀនចេះប៉ុន្មានវិធីហើយ?
ការសម្រកទម្ងន់ត្រូវការវិធីសម្រក តែមិនមែនជាការតមអាហារតាមតែចិត្តនឹកឃើញនោះទេ។ តាមពិតទៅការបង្កើនឱនភាពកាឡូរីនៅក្នុងរាងកាយ ទើបអាចធ្វើឱ្យរាងកាយស្រកគីឡូតាមសម្រួលបាន។ ការបរិភោគអាហារគឺជាគន្លឹះដ៏សំខាន់ មានតែការជ្រើសរើសវិធីដែលត្រឹមត្រូវទេ ទើបអាចគ្រប់គ្រងចំណង់អាហារ បញ្ចុះកាឡូរីដែលស្រូបយក ហើយបង្កើនល្បឿននៃការស្រកទម្ងន់។ ខាងក្រោមនេះ គឺជាការចែករំលែកពីអាថ៌កំបាំងប៉ុន្មានចំណុចដែលអាចឱ្យអ្នកហូបបណ្តើរស្រកខ្លាញ់ក្នុងខ្លួនបណ្តើរ តោះ!យើងមកមើលទាំងអស់គ្នា។ ១. នៅក្នុងផ្ទះកុំរក្សាទុកដំឡូងបំពង សូកូឡា ចំណីផ្អែមៗដែលជាអាហារសម្រន់ នៅឱ្យឆ្ងាយពីអាហារសម្រាមដែលធ្វើឱ្យកើនឡើងកាឡូរីខ្ពស់ និងមិនផ្តល់ផលដល់សុខភាព ទើបអាចកាត់បន្ថយទម្ងន់រាងកាយ ញុំាងឱ្យរាងកាយមានការកែប្រែកាន់តែមានប្រសិទ្ធភាពខ្ពស់ បង្កើនសន្ទស្សន៍សុខភាពមាំមួន។ ២. ប្រឹងប្រែងធ្វើម្ហូបដោយខ្លួនឯង កុំសូវហូបអាហារខាងក្រៅពេក ទើបអាចគ្រប់គ្រងបរិមាណនៃការប្រើប្រេងខ្លាញ់បាន កាត់បន្ថយអាហារកែច្នៃ ធ្វើរហូតដល់អាហារមានសមតុល្យ ទើបអាចស្រកគីឡូបានលឿន។ ធ្វើម្ហូបខ្លួនឯងត្រូវធ្វើឱ្យបាន៧ភាគជាបន្លែ ៣ភាគជាសាច់ ហូបអាហារដែលចម្បង។ ហើយសារជាតិចិញ្ចឹមក៏មានតុល្យភាពណាស់ដែរ…











