ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
សម្រង់

ធ្លាប់ទេ? ធ្លាប់បង្ខំខ្លួនឯងឱ្យធ្វើនូវរឿងដែលខ្លួនឯងមិនចង់? បង្ខំខ្លួនឯង ឱ្យជ្រើសរើសអ្វីមួយទាំងដែលខ្លួនឯងមិនបានស្រឡាញ់!!!

ធ្លាប់ទេ? ធ្លាប់បង្ខំខ្លួនឯងឱ្យធ្វើនូវរឿងដែលខ្លួនឯងមិនចង់? បង្ខំខ្លួនឯង ឱ្យជ្រើសរើសអ្វីមួយទាំងដែលខ្លួនឯងមិនបានស្រឡាញ់ ដូចជា ការជ្រើសរើសស្បែកជើង? ខោអាវ? ឬអាចជាដៃគូដើម្បីសាងទំនាក់ទំនងមួយ ក្រោមហេតុផលព្រោះតែពេលវេលា ឬកាលៈទេសៈបង្ខំ ទើបសម្រេចចិត្តជ្រើសទាំងចិត្តមិនចង់ …! កាលពីជាងមួយឆ្នាំមុន ព្រោះតែស្បែកជើងដែលខ្ញុំស្រឡាញ់ខ្លាំងវាបានដាច់ ហើយក៏ទៅរកទិញម៉ូដដូចគ្នា តែអស់ស្ដុក ហើយក៏អត់មានចូលទៀត ដូច្នេះខ្ញុំក៏សម្រេចចិត្តជ្រើសយកម៉ូដផ្សេង ព្រោះតែយល់ថា ចាប់អារម្មណ៍មួយពេលដែលបានឃើញដំបូង…! រហូតដល់យកមកពាក់ជាប់នឹងជើងជារៀងរាល់ថ្ងៃ អស់រយៈពេលជាងមួយឆ្នាំ ខ្ញុំមានអារម្មណ៍ថា តាមពិតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំពិតជាមានភាពតានតឹង និងថ្ងៃខ្លះគឺមានសម្ពាធខ្លាំងដែលត្រូវពាក់ស្បែកជើងដែលមានទម្ងន់ធ្ងន់ ហើយមើលយូរៗទៅ វាក៏មិនស្អាត ទាល់តែសោះ … ពេលនោះខ្ញុំមានអារម្មណ៍ស្ដាយដែលទិញស្បែកជើងមួយនេះ…

KNONGSROK
គ្រួសារ

រឿងរៀបការ សាងគ្រួសារ រឿងយកកូនជារឿងសំខាន់ តែយ៉ាងណា វាមិនមែនជាសំណួរចាំបាច់ ដែលអ្នកត្រូវសួរទៅកាន់នរណាម្នាក់នៅពេលជួបគ្នានោះឡើយ!

ឈានដល់វ័យប៉ុណ្ណេះ សំណួរដែលខ្ញុំឮច្រើនជាងគេ មិនថាជាមួយញាតិ បងប្អូន ឬមិត្តភក្តិទេ គេតែងតែសួរខ្ញុំជាប្រចាំ រាល់ពេលដែលមានការជួបជុំ ជួបមុខដោយចៃដន្យ ឬជួបក្នុងកម្មវិធី ៖ – មានសង្សារនៅ? – ពេលណាការ? – គេការមានកូនអស់ហើយ ពេលណាដល់វេនខ្លួនឯង? – កាលយកកូន …? ហើយបើតាមការសន្និដ្ឋានរបស់ខ្ញុំ​ ប្រសិនបើខ្ញុំការ មានកូនមួយ គេប្រាកដជាបន្តសួរថា ៖ – កាលយកកូនមួយទៀត? – កាលយកកូនទីពីរ ទីបី? – កូនតិចណាស់…

1
ប្លែកៗ

តើអ្នកជាមនុស្សកំប្លែង ពូកែលេងសើចកម្រិតណា?

ជ្រើសរើសផ្កាមួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើសព្វថ្ងៃនេះ អ្នកជាមនុស្សកំប្លែង និងពូកែលេងសើចខ្លាំងកម្រិតណាដែរ? A. កំប្លែង ២០% អ្នកពិតជាមនុស្សម្នាក់ដែលនឹងនរ ប្រាកដប្រជា ដូច្នេះ អ្នកមិនមានភាពកំប្លុកកំប្លែងហើយក៏មិនចង់ក្លាយជាតួអង្គ “កំប្លែង” នៅក្នុងភ្នែកអ្នកដទៃដែរ។ អ្នកច្រើនតែព្រងើយកន្តើយនឹងរឿងកំប្លែងដែលគ្មានន័យ សូម្បីតែមានអ្នកនិយាយរឿងកំប្លែងពេលខ្លះ អ្នកនៅតែធ្វើមុខស្មើដែរ។ តាមពិតទៅ អ្នកមិនមែនជាមនុស្សសោះកក្រោះ ឬស្អប់ការនិយាយលេងសើច កំប្លែងអ្វីនោះទេ អ្នកគ្រាន់តែមានភាពច្បាស់លាស់ខ្លាំង និងចាស់ទុំតែប៉ុណ្ណោះ។ អ្នកជាមនុស្សដែលប្រាកដនិយមខ្លាំងនៅក្នុងជីវិត។ B. កំប្លែង ៣០% អ្នកមិនមែនជាមនុស្សរឹងរូសទេ និងមានសមត្ថភាពផ្ទាល់ខ្លួនទេ ប៉ុន្តែអ្នកក៏មិនមែនជាមនុស្សពូកែកំប្លែងអីនោះដែរ។ អ្នកចូលចិត្តសន្តិភាព…

1
ប្លែកៗ

តើអ្នកជាមនុស្សបែបណា នៅក្នុងរឿងស្នេហា?

ជ្រើសរើសនិមិត្តរូបមួយ ដើម្បីធ្វើតេស្តថាអ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហា? តោះ! សាកល្បងធ្វើតេស្តបែបចិត្តសាស្ត្រមួយនេះទាំងអស់គ្នា។ 1. និមិត្តរូបទី 1 ប្រសិនបើអ្នកជ្រើសរើសនិមិត្តរូបទីមួយ នេះបង្ហាញថា អ្នកជាមនុស្សដែលតែងតែផ្តួចផ្តើមគំនិត អ្នកតែងតែនាំមុខក្នុងទំនាក់ទំនងណាមួយជានិច្ច។ អ្នកដឹងពីរបៀបបង្កើតឋានសួគ៌ស្នេហាសម្រាប់ដៃគូរបស់អ្នក។ អ្នកមានសមត្ថភាពបង្កើតភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាពសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ជាពិសេសដៃគូរបស់អ្នក។ អ្នកតែងតែដឹងថា អ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នកណា របៀប និងពេលណា និងអ្វីដែលមិនត្រូវធ្វើ។ ដោយសារតែចំណុចខាងលើនេះ អ្នកគឺជាដៃគូជីវិតដ៏អស្ចារ្យដែលស្ទើរតែគ្រប់គ្នាចង់មានជាមួយពួកគេ។ 2. និមិត្តរូបទី 2 បើអ្នកជ្រើសរើសនិមិត្តរូបទីពីរ នេះបង្ហាញថា ពេលមានស្នេហា អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍ពីខាងក្នុងមកក្រៅ។ អ្នកគឺមានភាពស្រស់ស្អាត ឆ្លាត និងរហ័សរហួន។…

1
ប្លែកៗ

ធ្វើតេស្តបេះដូង! តើអ្នកមានបេះដូងជាអ្វីឱ្យពិតប្រាកដ?

ជ្រើសរើសបាឡុងមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើអ្នកមានបេះដូងតំណាងជាអ្វី? 1. បេះដូងមនុស្សស្រី អ្នកគឺជាក្មេងស្រីដែលមានការស្រមើស្រមៃ ចរិតស្លូតត្រង់ និងចិត្តល្អខ្លាំង។ អ្នកមានចិត្តសប្បុរស រស់នៅដោយស្លូតបូត គ្មានកង្វល់ និងបរិសុទ្ធមិនដែលត្អូញត្អែរ ឬស្អប់នរណាម្នាក់ឡើយ។ តាមការយល់ឃើញរបស់អ្នក គ្មានមនុស្សអាក្រក់ទេ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អរៀងៗខ្លួន។ អ្នកខ្លួនឯងក៏ត្រូវបានមនុស្សជាច្រើនស្រឡាញ់ដែរ អ្នកគឺជាព្រះនាងតូចរបស់ឪពុកម្ដាយគ្រប់ពេលវេលា។ ដូចគ្នានេះផងដែរ អ្នកមិនបានជួបប្រទះនូវការធ្លាក់ចុះច្រើនក្នុងជីវិតរបស់អ្នកទេ ចូររស់នៅដោយសុទិដ្ឋិនិយម និងវិជ្ជមាន។ មិនថាអ្នកអាយុប៉ុន្មានទេ អ្នកមើលទៅក្មេងជាងអាយុពិតរបស់អ្នក។ អ្នកក៏មានមនោសញ្ចេតនាជ្រាលជ្រៅ ហើយក៏ជាមនុស្សពូកែកំប្លុកកំប្លែង និងគួរឱ្យងស់សំណើចផងដែរ។ 2. បេះដូងមនុស្សប្រុស មិនថាអ្នកជាប្រុស ឬស្រីទេ អ្នកក៏ជាមនុស្សដែលមានភាពរឹងមាំជាងបុរស…

PicsArt_08 27 12.38.23
សេដ្ឋកិច្ច

ច័ន្ទអើយ សូមប្រាប់មកថា ខ្ញុំមានចំណុចពិសេសត្រង់ណា? រើស​រូបមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីភាពខ្លាំងរបស់អ្នក

ទស្សន៍ទាយបុគ្គលិកលក្ខណៈ និងចំណុចពិសេស ដោយជ្រើសរើសព្រះច័ន្ទដែលអ្នកចូលចិត្ត ហើយអានចម្លើយខាងក្រោម ដើម្បីដឹងថាអ្នកជាមនុស្សបែបណា និងមានចំណុចពិសេសអ្វីខ្លះ។ ១. មេដឹកនាំស្មោះត្រង់ ជាបុគ្គលិកលក្ខណៈរបស់មនុស្សដែលពោរពេញដោយថាមពល តែងតែត្រៀមខ្លួនឆ្ពោះទៅមុខជានិច្ច អ្នកជាមនុស្សចាស់ទុំច្រើនក្នុងការទទួលខុសត្រូវរឿងផ្សេងៗ ដោយស្មោះត្រង់ និងប្រកាន់ខ្ជាប់ពាក្យសន្យា ។ ហើយក៏គ្មានថ្ងៃដែលអ្នកអាចលក់មុខមិត្តភក្តិ ដើម្បីប្រយោជន៍ខ្លួនឯងឡើយ ហើយអ្វីដែលអ្នកស្អប់បំផុតគឺត្រូវគេក្បត់។ ២. អ្នកប្រយុទ្ធ ដ៏អស្ចារ្យ គោលដៅ គឺសំខាន់ហើយត្រូវតែសម្រេចឲ្យបាន! នេះគឺជាបុគ្គលិកលក្ខណៈរបស់អ្នក   ប្រសិនបើអ្នកបានគិតនឹងធ្វើអ្វីហើយ អ្នកនឹងរត់បំបុកបញ្ហាដែលកើតឡើង ដោយមុនខ្លាចរអា មិនចុះចាញ់ ធ្វើរហូតដល់តែវាជោគជ័យ មិនថាអ្នកត្រូវតស៊ូប៉ុណ្ណា អ្នកនឹងមិនបោះបង់ឡើយ។ ៣. សិល្បករ…

7
សុខភាព

ងាយរកបំផុត! ស្លឹក ៣ ប្រភេទនេះ ដាំជាមួយទឹកងូតជួយព្យាបាលជំងឺអាឡែរហ្សីនិងកន្ទួលរមាស់បានយ៉ាងល្អ!

ចំពោះអ្នកដែលងាយនឹងមានប្រតិកម្មអាឡែរហ្សីជារឿយៗតែងមានអាការនិងរោគសញ្ញាដូចជា កន្ទួលក្រហម រមាស់ ។ដូចនេះដើម្បបំបាត់និងកាត់បន្ថយនៃអាការទាំងអស់ អ្នកគ្រាន់តែយកស្លឹកបីប្រភេទដូចខាងក្រោមនេះ មកស្ងោរជាមួយទឹករួចងូត ភ្លាមៗនោះអ្នកនិងឃើញប្រសិទ្ធភាពឆាប់រហ័ស។ ១.ស្លឹកតែបៃតង តែបៃតងមានលក្ខណៈប្រឆាំងនឹងមេរោគដែលជួយបំបាត់ការរលាកនិងកំចាត់មេរោគដែលបង្កឱ្យមានជំងឺស្បែក។ ដោយអ្នកប្រើស្លឹកតែបៃតងស្រស់ ១ ក្តាប់ដៃជាមួយទឹកនិងបន្ថែមអំបិល ១ ក្តាប់ទុកឱ្យពុះរួចលាយជាមួយទឹកក្តៅសម្រាប់ងូត។ អ្នកនឹងទទួលបានលទ្ធផលទ្វេដងដែលអ្នកនឹងឃើញរោគសញ្ញានៃអាឡែរហ្សីនហើយបញ្ហានេះត្រូវបានលុបចោល។ ២.ស្លឹក Marjoram យោងតាមវេជ្ជសាស្ត្របូព៌ា បានបង្ហាញថា ស្លឹកម៉ាចូរ៉ាម មានរសជាតិហឹរ ជូរចត់បន្តិច ប៉ុន្តែវាមានឥទ្ធិពលក្នុងការសម្លាប់មេរោគថែមទាំងមានប្រសិទ្ធភាពព្យាបាលកន្ទួលរមាស់។ លើសពីនេះស្លឹក marjoram ក៏មានផ្ទុកនូវវីតាមីននិងសារធាតុរ៉ែយ៉ាងច្រើនដែលមានឥទ្ធិពលធ្វើអោយប្រសើរឡើងនូវភាពធន់របស់រាងកាយនិងអាចទប់ទល់នឹងភ្នាក់ងារបង្កគ្រោះថ្នាក់ដែលបង្កឱ្យមានជំងឺស្បែក។ អ្នកគួរប្រើស្លឹក marjoram មួយក្តាប់លាយជាមួយដាក់ទឹកក្តៅកូរឱ្យសព្វរួចងូតជាការស្រេច។ ស្លឹក Marjoram នឹងជួយព្យាបាលស្បែករមាស់យ៉ាងមានប្រសិទ្ធភាព។…

Cover Pren
សេដ្ឋកិច្ច

« ជំនឿមេបាកាច់ឈឺ ឬដល់ស្លាប់ » និងពិធីសែនព្រេនជាកិច្ចពិធីឱ្យត្រូវតាមក្បួនខ្នាតខ្មែរពីបុរាណ

#  ជំនឿមេបាកាច់ តាមទំនៀមទម្លាប់ និងជំនឿដូនតាខ្មែរពីបុរាណ កូនចៅតែងតែមានព្រលឹងមេបា (ដូនតា ឪពុកម្តាយ) នៅតាមថែរក្សាជានិច្ច ដោយ ព្រលឹង មេបា តែងតែជួយឱ្យពរជ័យសិរីសួស្តីដល់កូនចៅណាដែលប្រព្រឹត្តត្រឹមត្រង់តាមគន្លងប្រពៃណីខ្មែរ និងតាមដំបូន្មានរបស់ឪពុកម្តាយ។ ប៉ុន្តែ ជួនកាលព្រលឹងនេះ ក៏ដាក់ទោសទណ្ឌចំពោះកូនចៅផងដែរ។ ដូច្នេះហើយ កាលណាមានមនុស្សក្នុងគ្រួសារឈឺ គេតែងតែប្រញាប់ទៅរកគ្រូទស្សន៍ទាយឱ្យដឹងថា តើឈឺដោយហេតុអ្វី ? #  រោគសញ្ញា និងមូលហេតុដែលនាំឱ្យមេបាកាច់ ជំងឺដែលសង្ស័យថាព្រលឹង មេបា ធ្វើនោះ គឺអស់កម្លាំងល្ហិតល្ហៃមិនចង់និយាយស្តី ជួនកាលអ្នកជំងឺតឹងទ្រូង មួម៉ៅដេកមិនលក់ ចេះតែនឹកកម្សត់អាណិតខ្លួនចង់យំម្តងៗក៏មាន។ ចំណុចដែលគួរឱ្យកត់សម្គាល់នោះ…

25
សម្រង់

ពិសេសស្រីៗត្រូវដឹង! ការលាងផ្ទៃមុខជាមួយទឹកផ្កាឈូកញឹកញាប់គឺមិនល្អទេ ព្រោះអាចធ្វើឲ្យស្បែកប្រឈមបញ្ហាច្រើនយ៉ាង!

ពិតណាស់មនុស្សភាគច្រើនចូលចិត្តយកទឹកផ្កាឈូកមកម៉ាស្សាឬប៉ះលើផ្ទៃមុខដើម្បីបំបាត់ភាពអស់កម្លាំងនិងភាពនឿងហត់ ប៉ុន្តែពួកគេកម្រកត់សម្គាល់ថា វាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ស្បែកមុខ។ ជាពិសេសនៅពេលងូតទឹកស្ត្រីៗតែងតែមានទម្លាប់មួយគឺលាងមុខជាមួយនិងទឹកផ្កាឈូកព្រោះវាងាយស្រួលបំផុត វាហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែការពិតជាក់ស្ដែងប្រសិនបើអ្នកនូវតែមានទម្លាបមិនល្អបែបនេះទៀត វាអាចបង្កគ្រោះថ្នាក់ដល់ស្បែកមុខអ្នកជាក់ជាមិនខានឡើយ។ ១. ធ្វើឱ្យមុខកាន់តែអាក្រក់ អ្នករាល់គ្នាប្រាកដជាបានដឹងថា ការងូតទឹកក្តៅគឺមិនល្អសម្រាប់ស្បែកឡើយ។ ការងូតទឹកក្តៅយូរអាចកំចាត់ជាតិប្រេងធម្មជាតិដែលត្រូវការដើម្បីរក្សាស្បែកឱ្យមានសុខភាពល្អ។ ហើយប្រសិនបើអ្នកមានស្បែកស្ងួតនោះការលាងមុខរជាមួយទឹកផ្កាឈូកអាចធ្វើឱ្យស្ថានភាពស្បែករបស់អ្នកកាន់តែស្ងួតធ្ងន់ធ្ងរឡើង។ ដូច្នេះអ្នត្រូវលាបក្រែមផ្តល់សំណើមបន្ថែមដើម្បីជួយកាត់បន្ថយភាពស្ងួត ប៉ុន្តែវាអាចធ្វើឱ្យស្បែករបស់អ្នកងាយកើតមុននិងការឆ្លងមេរោគលើស្បែកដទៃទៀតដែរ។ ២. ឥទ្ធិពលលើពណ៌ស្បែក កុំច្រឡំថាមានតែព្រះអាទិត្យទេដែលអាចធ្វើឱ្យស្បែករបស់អ្នកខ្មៅឬក្រហម ការលាងមុខជាមួយទឹកផ្កាឈូកក៏អាចធ្វើឱ្យស្បែកឡើងក្រហមបានដែរ។ ទឹកក្តៅឧណ្ឌ ៗ នៅក្នុងផ្កាឈូកនឹងធ្វើឱ្យសសៃឈាមនៅលើមុខរីកធំបណ្ដាលឱ្យខូចសរសៃឈាមតូចៗដែលមាននៅលើថ្ពាល់។ ប្រសិនបើអ្នកធ្វើបែបនេះជាប្រចាំនឹងមានឱកាសក្លាយជាជាជំងឺស្បែកទូទៅដែលបណ្តាលអោយឡើងក្រហមលើមុខហើយជារឿយៗបង្កើតជាស្នាមក្រហម មុនរឺកន្ទួលក្រហម។ ៣. ងាយបង្កើតស្នាមជ្រួញ ភាពជ្រីវជ្រួញអាស្រ័យលើកត្តាជាច្រើនដូចជា បរិយាកាស អាយុ គ្រឿងសំអាង … ។ប៉ុន្តែ…

36
សម្រង់

អាហារសុខភាព ៧ ប្រភេទ ជួយឲ្យសក់ដុះលឿន​ និងលូតលាស់ឆាប់រហ័ស

មនុស្សជាច្រើនតែងតែជួបជាមួយបញ្ហាសក់ ការជ្រុះសក់អាចដោយសារហេតុផលជាច្រើន។ យ៉ាងណាមិញ សក់ពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាជារបស់ម្យ៉ាងដែលអាចលម្អរាងកាយ និងអាចធ្វើឲ្យមនុស្សមើលឃើញពីភាពស្រស់ស្អាតបាន។ ដូច្នេះតើត្រូវធ្វើដូចម្ដេចខ្លះដើម្បីទទួលបានសក់ល្អ? ខាងក្រោមនេះ ជាប្រភេទអាហារ ៧ មុខ ដែលបន្ទាប់ពីហូបហើយអាចជួយឱ្យសក់លូតលាស់លឿន និងមានប្រសិទ្ធភាពខ្ពស់។ ១.ស៊ុត ស៊ុតសំបូរទៅដោយប្រូតេអ៊ីននិងប៊ីយ៉ូទីន ដែលជាធាតុផ្សំសំខាន់របស់ keratin ។ ស៊ុតមាន់ត្រូវបានគេចាត់ទុកថាជា“ panacea ” សម្រាប់សក់ទាំងអស់ ប៉ុន្តែក៏មិនមែនស្ត្រីគ្រប់រូបដឹងពីរបៀបប្រើស៊ុតក្នុងការធ្វើឱ្យសក់ភ្លឺរលោងនិងមានមានប្រសិទ្ធភាពនោះទេ។ វីតាមីន ដូចជា A, B, E បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការលូតលាស់សក់។ វីតាមីន A ជួយកំចាត់អង្គែខណៈវីតាមីន…

1
ប្លែកៗ

ទស្សន៍ទាយជោគជតា សំណាងល្អ ឬអាក្រក់ តាមរយៈប្រជ្រុយទាំង ៩ ទីតាំងនៅលើដងខ្លួន

ច្បាស់ៗ ប្រជ្រុយទាំង៧ទីតាំង នៅលើដងខ្លួន ក៏អាចបង្ហាញពីលាភសំណាង ជោគជតា ខ្សែវាសនារបស់មនុស្សម្នាក់ៗបានដែរ។ ក្នុងចំណោមប្រជ្រុយទាំង៩នេះ​ តើអ្នកមានប្រជ្រុយមួយណាដែរ? ១. ប្រជ្រុយនៅលើភ្លៅ មនុស្សដែលមានប្រជ្រុយនៅលើភ្លៅ បង្ហាញថា ជាប្រភេទមនុស្សដែលមានចំណង់ផ្លូវភេទខ្លាំងក្លា ជាមួយនឹងតម្រូវការខ្ពស់ ហើយមនុស្សប្រភេទនេះ ក៏មានការតស៊ូ ពុះពារជាខ្លាំង នៅក្នុងរឿងស្នេហាផងដែរ។ ប្រសិនបើមានប្រជ្រុយនៅក្នុងទីតាំងនេះ អ្នកគឺជាមនុស្សដែលដែលងប់ងល់នឹងស្នេហា រហូតដល់ពិការភ្នែក និងឆ្កួតយ៉ាងងាយ ហើយក៏ងាយនឹងចាញ់បោកស្នេហា និងរងទុក្ខដោយសារតែស្នេហាផងដែរ។ អ្នកគឺជាមនុស្សម្នាក់ដែលមិនអាចរស់នៅដោយគ្មានក្តីស្រឡាញ់បានឡើយ ដោយអនុញ្ញាតឱ្យអារម្មណ៍នៅក្នុងក្តីស្រឡាញ់គ្របដណ្តប់លើហេតុផល និងការពិតរបស់អ្នក។ ប្រសិនបើអ្នកនៅតែបន្តគំនិតបែបនេះទៀត អាចថា ស្នេហានឹងបំផ្លាញអនាគតរបស់អ្នកយ៉ាងងាយស្រួល ព្រោះអ្នកតែងតែមានទំនាក់ទំនងែលដពិបាកនឹងរក្សាឱ្យគង់វង្សខ្លាំងណាស់។ ២.…

1
ប្លែកៗ

អ្នកណាមានប្រជ្រុយនៅកន្លែងទាំង៤នេះ មានសំណាងមួយជីវិត

តើនៅលើដងខ្លួនរបស់អ្នក តើអ្នកមានប្រជ្រុយនៅកន្លែងណាខ្លះដែរ? ហើយប្រជ្រុយទាំងនេះ មានក្នុងចំណោមទាំង៤នេះដែរឬទេ? បើទោះជាអ្នកមានតែមួយក្នុងចំណោមបួននេះ ក៏រាប់ទុកថាសំណាងហើយ ជីវិតអ្នកនឹងមានតែរឿងល្អៗ ជោគជ័យ មានក្ដីសុខច្រើនលើសលប់ លើសពីមនុស្សដែលនៅជុំវិញខ្លួន។ ១. ប្រជ្រុយថ្ងាស អ្នកមានប្រជ្រុយនៅទីតាំងទាំងនេះបង្ហាញថា អ្នកសក្តិសមនឹងចេញទៅធ្វើការឆ្ងាយ នឹងទទួលបានផលល្អជាងនៅផ្ទះ។ ទ្រព្យសម្បត្តិរបស់អ្នក គឺទាក់ទងទៅនឹងការធ្វើដំណើរទៅក្រៅប្រទេស ឬការចេញទៅក្រៅដើម្បីរកលុយ។ អ្នកប្រាកដជាមានបណ្តាញសង្គមធំ សម្រាប់ធ្វើការងារទាក់ទងនឹងភាសាបរទេស ត្រូវធ្វើដំណើរអាជីវកម្មនៅបរទេស ឬធ្វើជំនួញជាមួយជនបរទេស។ ជាទូទៅអ្នកប្រហែលជានឹងទៅបរទេសដើម្បីរស់នៅ ទៅធ្វើការ ឬតាំងទីលំនៅអចិន្ត្រៃយ៍នៅទីនោះ។ ហើយនៅប្រទេសក្រៅ អ្នកនឹងកាន់តែរុងរឿង មានឱកាសធំនឹងបានក្លាយជាអ្នកមានលុយហូរចូលដូចទឹក ជីវិតរុងរឿងជឿនលឿនក្នុងអាជីពជាខ្លាំង។ ២. ប្រជ្រុយនៅចន្លោះចិញ្ចើម និងច្រមុះ…