ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dragon 0000223
សុខភាព

ទិចនិចងាយៗប្រសើរបំផុតទាំង ៨ ដើម្បីការពារស្បែករបស់អ្នកពីភាពឆាប់ចាស់ ឲ្យសាច់ចាំ!

ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​រាង​កាយ​របស់​យើង​ពី​ភាព​ចាស់​ក៏​ដោយយើងពិតជាអាចធ្វើអ្វីមួយដើម្បីបន្ថយដំណើរការនៃការឆាប់ចាស់ជាងវៃ។ ដំណោះស្រាយក្នុងការប្រយុទ្ធប្រឆាំងនឹងស្នាមជ្រីវជ្រួញនិងមិនចាំបាច់ធ្វើការវះកាត់កែសម្ផស្សទេ មាតាធម្មជាតិគឺពោរពេញទៅដោយអំណោយមន្តអាគមដែលយើងអាចទទួលយកដើម្បីធ្វើឱ្យស្បែករបស់យើងមានភាពស្រស់ថ្លាឡើងវិញ។ យោងតាមគេហទំព័រ Bright Side បានរកឃើញទិចនិចនៃការថែរក្សាងាយៗចំនួន ៨ ដែលអ្នកអាចប្រើដើម្បីប្រឆាំងនឹងដំណើរការឆាប់ចាស់នៃរាងកាយរបស់អ្នកនិងប្រឆាំងនឹងសញ្ញាដែលអាចមើលឃើញនៃភាពចាស់តាមធម្មជាតិ។ 1. រួមបញ្ចូលផ្លែប៊ឺរីខៀវនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ផ្លែឈើតូចនេះសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងជួយអ្នកប្រឆាំងនឹងសញ្ញានៃភាពចាស់ព្រមទាំងមានរសជាតិឆ្ងាញ់បំផុត។ 2. កំណត់ការទទួលទានអាហារមានជាតិស្ករ ការសិក្សានាពេលថ្មីៗនេះបានរកឃើញថាការទទួលទានជាតិស្ករជួយពន្លឿនដំណើរការឆាប់ចាស់នៅក្នុងរាងកាយមនុស្សនិងនាំឱ្យមានរង្វង់ខ្មៅនៅលើភ្នែក ការខះជាតិទឹក និងស្នាមជ្រួញ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពចាស់អ្នកជំនាញបានណែនាំគួរតែដាក់កម្រិតជាតិស្ករហើយចៀសវាងអាហារផ្អែមនិងភេសជ្ជៈតាមដែលអាចធ្វើទៅបាន។ 3. ជៀសវាងគេងផ្កាប់មុខ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តគេងផ្កាប់មុខ សូមព្យាយាមផ្លាស់ប្តូរទំលាប់របស់អ្នកជាបន្ទាន់។ យោងតាមការសិក្សានិងអ្នកជំនាញផ្សេងៗបានសង្កត់ធ្ងន់ថាការគេងផ្កាប់មុខរបស់អ្នកជាមួយនឹងខ្នើយបណ្តាលឱ្យមានស្នាមជ្រីវជ្រួញដែលអាចនឹងនៅជាមួយអ្នករហូត។ ការព្យាបាលដ៏ល្អបំផុតគឺការការពារ។ បញ្ចប់ទម្លាប់របស់អ្នកហើយគេងថ្ងានៅលើខ្នងដើម្បីជៀសវាងរោគសញ្ញាដំបូងនៃភាពចាស់។ 4. រក្សាកម្រិតជាតិកាល់ស្យូមរបស់អ្នកឱ្យបានល្អ។ មនុស្សគ្រប់គ្នាដឹងថាកាល់ស្យូមគឺល្អសម្រាប់ឆ្អឹងរបស់យើងប៉ុន្តែមិនមានមនុស្សជាច្រើនដឹងទេថាវាដើរតួយ៉ាងសំខាន់ក្នុងការការពារយើងពីភាពចាស់មុនអាយុ។ បន្ថែមពីលើសារធាតុចិញ្ចឹមល្អទាំងអស់ដែលមានចំពោះរាងកាយរបស់យើងកម្រិតកាល់ស្យូមគ្រប់គ្រាន់អាចកាត់បន្ថយសញ្ញានៃភាពចាស់និងជួយឱ្យរចនាសម្ព័ន្ធឆ្អឹងរឹងមាំ។ 5. ធ្វើឱ្យតែបៃតងក្លាយជាមិត្តល្អបំផុតរបស់អ្នក។ តែបៃតងគឺជាអំណោយដែលជួយរាងកាយអ្នកពីខាងក្នុងនិងខាងក្រៅ។…

Untitled 1
សុខភាព

ស៊ែរចែកគ្នាដឹង! ៣ រូបមន្តទឹកឃ្មុំបែបធម្មជាតិ ធ្វើឱ្យផ្ទៃមុខ​ស​​រលោង​ស្អាត​

ទឹកឃ្មុំមិនត្រឹមតែជារបស់ធម្មជាតិដែលល្អសម្រាប់សុខភាពនោះទេ ទឹកឃ្មុំក៏ត្រូវបានគេប្រើជាវិធីថែរក្សាស្បែកនិងព្យាបាលមុនដ៏អស្ចារ្យផងដែរ។ គ្រឿងផ្សំនៅក្នុងទឹកឃ្មុំមានផ្ទុកជាតិដែកវីតាមីន B, C, E … កាល់ស្យូមផូស្វ័រ … មានប្រសិទ្ធិភាពផ្តល់សំណើមជួយឱ្យស្បែកសភ្លឺថ្លាកាត់បន្ថយស្នាមជាំយ៉ាងមានប្រសិទ្ធភាព។ ១. ទឹកឃ្មុំ+ចេក +ផ្លែប៊័រ ទឹកឃ្មុំផ្សំជាមួយផ្លែបឺរ និងចេកគឺជាល្បាយដែលមានប្រសិទ្ធភាពការពារសំណើមមួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ស្បែក។ ការប្រើទឹកឃ្មុំនេះជាប្រចាំនឹងនាំមកនូវភាពស្រស់ស្អាតភ្លឺថ្លា និងភាពតឹងណែនដល់ស្បែក។ របៀបធ្វើ៖ រៀបចំគ្រឿងផ្សំ៖ ផ្លែបឺរ ១/២ ផ្លែចេក ១ ផ្លែ និងទឹកឃ្មុំសុទ្ធ ១ ស្លាបព្រា។ – លាយបញ្ចូលគ្នាឱ្យក្លាយជាល្បាយ – បន្ទាប់មកយកលាបលើផ្ទៃមុខ –…

Dragon 0000225
សុខភាព

កុំលេងសើច! ៨ គ្រោះថ្នាក់បណ្តាលឲ្យខូចសុខភាពធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ថ្នាំសម្រកទម្ងន់!

៨ គ្រោះថ្នាក់ធ្ងន់ធ្ងរពីថ្នាំសម្រកទម្ងន់ ដែលអ្នកត្រូវដឹងមុនពេលប្រើ ថ្នាំសម្រកទម្ងន់អាចទាក់ទាញមនុស្សជាច្រើនដែលចង់បញ្ចុះទម្ងន់ឱ្យលឿន។ ប៉ុន្តែការប្រើប្រាស់ដោយគ្មានការត្រួតពិនិត្យពីគ្រូពេទ្យ ឬការទិញថ្នាំតាមអនឡាញដោយគ្មានប្រភពច្បាស់លាស់ អាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។​ មិនមានថ្នាំវេទមន្តណាដែលសម្រកទម្ងន់ដោយគ្មានហានិភ័យទេ។ ខាងក្រោមនេះគឺជា៨ គ្រោះថ្នាក់សំខាន់ៗ ដែលត្រូវបានរាយការណ៍ពីអាជ្ញាធរសុខាភិបាល និងការសិក្សាវិទ្យាសាស្ត្រ។ ១. ខូចថ្លើម អាហារបំប៉នសម្រកទម្ងន់មួយចំនួន (ជាពិសេសផលិតផលដូចជា Hydroxycut កាលពីមុន) អាចបណ្តាលឱ្យរលាកថ្លើម ឬខូចថ្លើមធ្ងន់ធ្ងរ រហូតដល់ត្រូវការប្តូរថ្លើមក្នុងករណីកម្រ។ FDA បានដកផលិតផលមួយចំនួនចេញពីទីផ្សារដោយសារហានិភ័យនេះ។ ២. បញ្ហាតម្រងនោម ថ្នាំមួយចំនួនអាចបង្កើនហានិភ័យនៃការរងរបួសតម្រងនោមស្រួចស្រាវ ឬគ្រួសក្នុងតម្រងនោម (ជាពិសេស orlistat)។ ការខះជាតិទឹកពីការក្អួត ឬរាគញឹកញាប់ក៏អាចធ្វើឱ្យតម្រងនោមខូចមុខងារផងដែរ។ ៣.…

Dff
ប្លែកៗ

ម្ចាស់​ស្រី​ឆ្នាំ ៥ ចូលចិត្ត​ហូប​ច្រើន ឡើង​គីឡូ​ស្រឺតៗ តែ​អឺត​ឆ្វេង​ស្តាំ​មាន​សុទ្ធ​មនុស្ស​ល្អ​ចាំ​ជួយ

បើ​តាម​ហោរាសាស្រ្ត​បាន​មើល​ឃើញ​ពី​វាសនា​ម្ចាស់​ស្រី​ឆ្នាំ ៥ មិន​ងាយ​រក​ស្គម​ឃើញ​ទេ ព្រោះ​អី​នាង​ចូលចិត្ត​ការ​ទទួល​ហូបចុក​ច្រើន ហើយ​គីឡូ​ក៏​ឡើង​មិន​ងាយ​ស្រក ក៏​ប៉ុន្តែ​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា នាង​ហាក់​ដូច​មាន​គេ​តាម​ថែ​រក្សា គេ​ស្រលាញ់​រាប់អាន​ជុំ​ទិសទី៖ អ្នកកើតឆ្នាំខាល – ខ្លា ភាគច្រើននៃអ្នកកើតឆ្នាំខាល មានសាច់តាំងនៅក្មេងខ្ចី ហើយគីឡូក្នុងភាពយុវវ័យក៏រាងធ្ងន់ ឥតក្រោម ៥០ ឡើយ។ ក៏ប៉ុន្តែសុខភាពរបស់នាង មិនដែលធ្វើទុក្ខ កើតជាជំងឺធ្ងន់ធ្ងរអ្វីឡើយ ជារួមគឺមានសុខភាពល្អជាធម្មតា បើទោះបីទទួលទានច្រើនបន្តិចមែន។ មុខស្រស់ភ្លឺចិញ្ចាច ដូចទេពធីតាចុះពីស្ថានសួគា រាយមន្តស្នេហ៍ដល់មហាបុរសទាំងឡាយ ទោះរាងមានសាច់ ទម្រង់មុខរាងមូលពងក្រពើបន្តិច តែច្រើនទទួលបានការតាមស្រលាញ់ជុំទិស។ នាងក៏រមែង​តែង​ស្ថិត​ក្នុង​បញ្ជី​ម្ចាស់​ឆ្នាំ​ ដែល​ទេវតា​ទ្រព្យ​ទម្លាក់​មក​ជារឿយៗ ហើយមនុស្ស​នេះ​ឈ្លាសវៃ ស្លូតបូត…

Hhg
ប្លែកៗ

ក្រោយ​ម៉ោង ០០:០០ ​ថ្ងៃ​ទី ១ មិថុនា ​ឆ្នាំទាំង ៦ ហៅ​អ្វី​ក៏​បាន​ដូច​ចិត្ត លាភ​ធំ​ខិត​ជិត​ដល់​ហើយ

ខែឧសភា នៅសល់ត្រឹមប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងកន្លងផុតទៅហើយ ដោយឡែកយើងត្រៀមស្វាគមន៍ខែថ្មី គឺខែមិថុនា នឹងត្រូវចូលមកដល់។ បើតាមជើងលេខ គន់គូរពីហោរាសាស្រ្ត នៅចន្លោះខែថ្មី រាប់ពីម៉ោង ០០:០០ ចូលថ្ងៃទី ១ មិថុនាតទៅ ម្ចាស់ឆ្នាំទាំង ៦ បួងសួងអ្វីក៏នឹងសម្រេចបានដូចចិត្ត ពោលលាភធំខិតជិតមកដល់ហើយ៖ អ្នកកើតឆ្នាំរោង – នាគ ចូលដល់ខែថ្មីមិថុនាខាងមុខ​ ពោរពេញ​ដោយ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំរោង ដោយ​មាន​មនុស្ស​ល្អតាម​មក​ជួយ​ថែ​រក្សា តាម​មក​ជួយ​ពេល​​ជួប​បញ្ហា​ មិន​ឲ្យ​អ្នក​លំបាក​តែ​ឯង​នោះ​ទេ។ នៅ​កន្លែង​ធ្វើ​ការ មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​មុខ​តំណែង​តួ​នាទី ព្រោះ​មាន​ថ្នាក់​លើ​ជឿជាក់​និង​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​អ្នក។ លាភ​សំណាង​ដូច​ត្រូវ​បាន​គេ​តំរៀប​ជា​ជួរ ងាក​ទៅ​ឆ្វេង​ក៏​ឃើញ ស្តាំ​ក៏​ឃើញ…

Jhhjiu
ប្លែកៗ

ព្រហស្បតិ៍-សៅរ៍ ៣ ​ថ្ងៃ​ចុង​ក្រោយ​នៃខែធ្នូ មហា​ឆ្នាំ​ទាំង ៤ ជួប​សំណាង​ មានលុយទិញឡានទិញផ្ទះថ្មី

នៅសប្តាហ៍នេះ ជាទំព័រ ៣ ថ្ងៃចុងក្រោយនៃខែធ្នូ ឆ្នាំ ២០២២ ចន្លោះថ្ងៃព្រហស្បតិ៍ ទៅដល់ថ្ងៃអាទិត្យ គឺជាដំណាច់ខែ រីឯអ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន៖ អ្នកកើតឆ្នាំរកា – មាន់ ៣ ថ្ងៃនៃដំណាច់ខែខាងមុខ ជោគវាសនាម្ចាស់ឆ្នាំរកា នឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។ បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។ កំឡុងពេលនេះ…

Dfdf
ប្លែកៗ

អ្នកដែលមានកន្ទុយលេខទូរស័ព្ទ ៥ ខ្ទង់នេះ តាមក្បួនឆ្នាំ ២០២៣ ជាឆ្នាំនាំលាភ មានបានតជំនាន់

ប្រសិនជាលេខទូរស័ព្ទរបស់អ្នក មានកន្ទុយលេខ ១ ក្នុងចំណោម ៥ លេខខាងក្រោម នោះយើងសូមចូលរួមរីករាយ ដោយឆ្នាំ ២០២៣ នេះ គឺជាឆ្នាំនាំលាភ នាំសំណាងដល់ជីវិតនិងក្រុមគ្រួសាររបស់អ្នក៖ លេខ ១ អ្នកដែលមានកន្ទុយលេខទូរស័ព្ទគឺលេខ ១ (ឧទាហរណ៍៖ ០១២ ៤៤ ៣៣ ១១) នោះអ្នកនឹងទទួលបានសំណាង ហើយរាល់អាជីវកម្មនិងកិច្ចការងារ គឺដំណើរការរលូន ថែមទាំងបានឡើងប្រាក់ខែទៀតផងនៅឆ្នាំនេះ។ យ៉ាងណាអ្នកត្រូវប្រយ័ត្នបន្តិច គឺការចេះគ្រប់គ្រងអារម្មណ៍ ដែលត្រូវតែប្រមូលមិត្ត ឲ្យបានច្រើនជាងប្រមូលសត្រូវ ទើបកាន់តែនាំឲ្យជីវិតអ្នកឡើងខ្ពស់ត្រដែត។ លេខ ៣…

Dragon 0000320
ប្លែកៗ

ឆ្នាំថ្មីសំណាងចូលមក! ជ្រើសរើសព្រះកេណេសមួយអង្គ ដើម្បីដឹងថា សំណាងអ្វី កំពុងរង់ចាំអ្នកនៅឆ្នាំ២០២៣នេះ?

នៅរយៈពេលរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ទៀត នឹងឆ្លងចូលឆ្នាំថ្មី គឺឆ្នាំ២០២៣។ តាមរយៈការជ្រើសរើសនូវរូបព្រះកេណេសមួយ ក្នុងចំណោមព្រះកេណេសទាំង ៤ អង្គ នោះនឹងអាចបង្ហាញចម្លើយ ថាតើសំណាងអ្វីកំពុងរង់ចាំអ្នកនៅក្នុងឆ្នាំថ្មីខាងមុខនេះ? ព្រះកេណេសទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ ព្រះកេណេសទី២ សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។ ព្រះកេណេសទី៣ ជាសំណាងបែប ​រ៉ូមែនទិក ដែល​មាន​ន័យ​ថា​ឆាប់ៗ​នេះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​តម្រូវការ​របស់​អ្នក…

KnongsrokThumnail
ទស្សនៈ

១១ ចំណុចមុននឹងអាយុ ៣០ មកដល់គួរយល់ដឹង៖

១. ធ្វើដំណើរទស្សនកិច្ច តែម្នាក់ឯង៖ វាជាគំនិតមួយល្អ ដែលអ្នកគួរតែដើរកម្សាន្តក្រៅប្រទេស នៅវ័យខ្ទង់២០ឆ្នាំប្លាយ ប៉ុន្តែវានឹងកាន់តែល្អជាងនោះ បើអ្នកអាចទៅតែម្នាក់ឯង។ ការចាកចេញពីប្រទេសកំណើត តែម្នាក់ឯង មានន័យថា អ្នកជាមនុស្សរឹងមាំ ដែលចេះលត់ដំខ្លួនឯង ដោយមិនពឹងផ្អែកអ្នកដទៃ ដើម្បីធ្វើឲ្យខ្លួនមានស្នាមញញឹម។ ២. ធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស៖ មុនពេលអ្នករៀបការ, មានកូន និងក្លាយជាម្ចាស់សហគ្រិន ស្ថិតក្នុងវ័យក្រោម៣០ឆ្នាំ អ្នកគួរតែធ្វើដំណើរទៅក្រៅប្រទេស មើលពិភពលោកបានច្រើន នោះអ្នកនឹងមានគំនិត ធំទូលាយជាងមុន ដូចជាចង់បើកអាជីវកម្ម ឬធ្វើជំនួញនានា…។ ៣. បង្កើនទំនាក់ទំនងល្អ៖ ព្យាយាមបង្កើនទំនាក់ទំនងល្អ ឲ្យបានច្រើនជាមួយមនុស្សជុំវិញខ្លួន ដូចជាព្យាយាមស្គាល់គេឲ្យបានច្រើន…

Trt
ប្លែកៗ

ជ្រើសរើសដួងចន្ទមួយ ដើម្បីទម្លាយពីអារម្មណ៍ដ៏សោកសៅរបស់អ្នកនៅពេលនេះ

ដួងខែជារូបភាពមួយដែលមនុស្សជាច្រើនពេញចិត្ត ព្រោះក្រោយបានឃើញ វារមែងធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ និងពោរពេញដោយសន្តិភាពផ្លូវចិត្ត។ តាមរយៈការជ្រើសរើសនៅដួងខែ ១ ក្នុងចំណោមដួងខែទាំង ៤ យើងអាចបង្ហាញច្បាស់ពីអារម្មណ៍សោកសៅរបស់អ្នកដូចខាងក្រោមបាន៖ ដួងខែទី ១ ដោយសារអ្នកឲ្យតម្លៃទៅលើមិត្តភាពខ្លាំងពេក អ្នករាប់អាននរណា អ្នកជឿជាក់លើគេខ្លាំងពេក នាំឲ្យពេលខ្លះអ្នកត្រូវបានគេបោកប្រាស់អារម្មណ៍ ហើយនាំឲ្យខ្លួនឯងឈឺចាប់ជាខ្លាំង ព្រោះអ្នកបានផ្តល់ទំនុកចិត្តលើសពី ១០០ ភាគរយទៅដល់គេ។ អ្នកដល់ពេលដែលត្រូវចេះថ្លឹងថ្លែង និងមើលឲ្យបានច្បាស់ហើយថាមិត្តណាល្អ មិត្តណាមិនល្អ នរណារាប់អានដើម្បីប្រយោជន៍របស់គេ នរណាស្មោះត្រង់នឹងអ្នកពិតប្រាកដ ពោលគឺឆាប់ជឿជាក់លើនរណាខ្លាំងពេក។ ដួងខែទី ២ អ្នកនៅពេលដែលចូលចិត្ត ឬបាក់ចំណង់ទៅលើរបស់អ្វីម្យ៉ាង គឺមានទំនោរទៅលើរបស់ហ្នឹងហួសប្រមាណ នាំឲ្យពេលខ្លះអ្នកដើរផ្លូវខុស ឬការសម្រេចចិត្តណាមួយខុស។…

PicsArt_12 02 05.50.32
តេស្តIQ

ទស្សន៍ទាយជោគវាសនាការងារ លុយកាក់ ស្នេហានិងពណ៌នាំលាភនាំជ័យ ប្រចាំខែធ្នូតាមថ្ងៃកំណើត

អ្នកកើតថ្ងៃអាទិត្យ ការងារ – ហិរញ្ញវត្ថុ៖ អ្នកនឹងជួបមនុស្សល្អនៅនឹងមុខ តែក្រោយខ្នងចេញចរិតផ្សេង ឬ​ប្រហែល​ជួប​អ្នក​ក្បត់​ក្នុង​រឿង​ការងារ អាចឈ្លោះ​គ្នា​ដល់​ចំណុច​បែក​បាក់ បើ​និយាយ​ពី​រឿង​លុយកាក់ជោគ​វាសនា​ នឹងមានឱកាសទទួលបានប្រាក់ច្រើន ឬទ្រព្យសម្បត្តិមានតម្លៃមួយចំនួន។ អ្នកនៅលីវ៖ មានឱកាសបញ្ចេញភាពទាក់ទាញ ពិនិត្យមើលការវាយតម្លៃផ្ទាល់ខ្លួន មានឱកាសទៅណាត់ជួបជាមួយនរណាម្នាក់ ។ អ្នក​មានគូ៖ មនុស្ស​ជុំវិញ​អ្នក​ព្យាយាម​ធ្វើ​ឱ្យដៃគូរបស់​អ្នក​យល់​ច្រឡំ ប៉ុន្តែគេមិនអាចបំផ្លាញចំណងស្នេហ៍របស់អ្នកជាមួយដៃគូបានទេ។ អ្នកកើតថ្ងៃច័ន្ទ ការងារ – ហិរញ្ញវត្ថុ៖ ត្រូវធ្វើការជាមួយមនុស្សច្រើន ឬមានគម្រោងថ្មី នេះជាឱកាសដ៏ល្អមួយដើម្បីបង្ហាញជំនាញរបស់អ្នក ដូច្នេះត្រូវយក​ចិត្ត​ទុក​ដាក់ ចំណែក​រឿងលុយកាក់វត្ថុ​អាចអស់ទៅលើការ​កម្សាន្ត​ ឬ​សម្រស់។ អ្នក​នៅ​លីវ៖ អ្នក​នឹង​បាន​ជួប​ស្នេហា​ជាមួយ​អ្នក​ដែល​ក្មេងជាង តែគេមានចរិតល្អគាត់មានភាពចាស់ទុំជាងអាយុ។…

Ac07445003b7146a56d8f68fc0
សុខភាព

គួរញ៉ាំទឹកក្តៅ ឬទឹកត្រជាក់! ជម្រើសរបស់អ្នកនឹងបង្ហាញពីអ្វីដែលកើតឡើង ចំពោះសុខភាពរាងកាយរបស់អ្នក

រាងកាយមនុស្សពេញវ័យមានទឹកពី ៥០% ទៅ ៦០% ។ អង្គធាតុរាវនេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ហើយវាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង ដើម្បីដំណើរការបានត្រឹមត្រូវ។ ប៉ុន្តែតើអ្នកគួរញ៉ាំវាយ៉ាងដូចម្តេច – ទឹកត្រជាក់ ឬទឹកក្តៅ ហើយតើមួយណាល្អជាង? យើងភាគច្រើនមានទំនោរជ្រើសរើសញ៉ាំទឹកត្រជាក់ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុក្តៅ ព្រោះវាមានរសជាតិឆ្ងាញ់ជាង និងកាន់តែស្រស់ស្រាយជាងមុន។ តែតាមពិតគឺជាទឹកក្តៅឧណ្ឌ ៗ នោះទេដែលបង្ហាញថាមានគុណប្រយោជន៍ច្រើនចំពោះសុខភាពរបស់យើង។ យោងតាមគេហទំព័រ Bright Side បានប្រមូលនូវគុណសម្បត្តិ និងគុណវិបត្តិទាំងអស់នៃការញ៉ាំទឹកក្តៅនិងត្រជាក់។ ទឹកត្រជាក់ © Depositphotos.com © Depositphotos.com ទឹកត្រជាក់មានសីតុណ្ហភាពប្រហែល ៧ អង្សាសេដល់ ២១…