ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T
សង្គម

ជ្រើសរើស​រូបភាព​ស្រ្តី​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ចាំបាច់​សម្រាប់​ជីវិត​អ្នក​ពេល​នេះ

មនុស្ស​យើង​គឺ​ដូចៗ​គ្នា រមែង​តែ​ជួប​បញ្ហា​ជា​រឿយៗ​ក្នុង​ជីវិត គ្រាន់​ថា​ពេល​ខ្លះ​យើង​អាច​ដោះស្រាយ​បាន ហើយ​ពេល​ខ្លះ​ទៅ វា​ទាមទារ​កម្លាំង​ចិត្ត​និង​មតិ​យោបល់​មួយ​ចំនួន​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​ជ្រើសរើស​រូបភាព​មួយ ក្នុង​ចំណោម​រូបភាព​ទាំង ៤ ហើយ​ចូរ​ទទួល​យក​សារ​ដូច​បាន​បង្ហាញ​នៅ​ខាង​ក្រោម៖ រូបភាពទី ១ ពេលវេលា​គឺ​មក​ដល់​ហើយ សុំ​កុំ​ស្ទាក់ស្ទើរ​នៅ​អ្វី​ដែល​ជា​បំណង​ប្រាថ្នា​និង​មហិច្ឆតា​របស់​អ្នក ចូរ​បំពេញ​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ ដោយ​ក្តី​សង្ឃឹម​និង​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ខ្លួន​ឯង។ អ្វី​ដែល​ជា​ចន្លោះ​ប្រហោង​របស់​អ្នក គឺ​ជា​ញឹកញយ​អ្នក​តែង​យក​លេស​ប្រាប់​ខ្លួន​ឯង​ថា អ្នក​មិន​ទាន់​អាច​ធ្វើ​វា​បាន​ទេ អ្នក​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​វា​ទេ។ អ្នក​ទុក​វា​យូរ​ទៅ​រហូត​ដល់​គោលដៅ​នោះ សឹង​តែ​បាត់​ចេញ​ពី​ការ​គិត​របស់​អ្នក។ ជា​សារ​ណែនាំ៖ ប្រសិន​អ្នក​កំពុង​គិត​ផែនការណ៍​ណា​ល្អ​មួយ ចូរ​ប្រញាប់​ធ្វើ​វា​បើ​មាន​ឱកាស ហើយ​បន្ត​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង នោះ​ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ។ រូបភាពទី ២ អ្នក​សម​នឹង​ទទួល​បាន​ជីវិត​ល្អៗ​ដូច​ជា​ជីវិត​អ្នក​ដទៃ​អ៊ីចឹង​ដែរ មិន​ថា​តែ​ការ​យក​ចិត្ត​ទុក​ដាក់…

T
សង្គម

ជ្រើសរើស​សន្លឹក​បៀរ​មួយ ដើម្បី​ដឹង​ថា តើនឹងមានអ្វី​កើត​ឡើង​លើ​អ្នក​ក្នុង​សប្តាហ៍​ថ្មី​នេះ?

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​មាន​ការ​ផ្លាស់ប្តូរ​លឿន​ខ្លាំង​ណាស់ ខ្លះ​ក៏​ពី​ចំណុច​ទាប​ទៅ​ខ្ពស់ ខ្លះ​ក៏​ពី​ខ្ពស់​មក​ទាប ដែល​វា​មិន​ស្ថិតស្ថេរ​ឡើយ។ យ៉ាង​ណា​នៅ​សប្តាហ៍​ថ្មី​នេះ យើង​សូម​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត តាម​រយៈ​ការ​ជ្រើសរើស​សន្លឹក​បៀរ ដើម្បី​ទស្សន៍ទាយ​ថា អ្នក​អាច​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ? សន្លឹក​បៀរ​ទី ១ ការ​ជួបជុំ​ជាមួយ​មនុស្ស​ពី​អតីតកាល​កំពុង​រង់ចាំ​អ្នក ប្រហែល​ជា​មនុស្ស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ ឬ​ដំណឹង​ល្អ​ណា​មួយ ដែល​វា​ក៏​ធ្លាប់​កើត​មាន​កាល​ពី​អតីតកាល។ សន្លឹក​បៀរ​ទី ២ នឹង​មាន​រឿងរ៉ាវ​ណា​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​អត់ធ្មត់ ហើយ​សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ អ្នក​នឹង​អាច​ដោះស្រាយ​វា​បាន។ សន្លឹក​បៀរ​ទី ៣ រឿងរ៉ាវ​ស្នេហា​បែប​រ៉ូមេនទិក និង​រីករាយ​បំផុត​កំពុង​រង់ចាំ​អ្នក ហើយ​ប្រហែល​ជា​មនុស្ស​ដែល​ជា​ទី​ស្រលាញ់​របស់​អ្នក​គេ​មាន​ការ​ផ្តល់​ជូន​នូវ​អ្វី​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក។ វា​នឹង​ញាំង​ឲ្យ​បរិយាកាស​ស្នេហា​របស់​អ្នក​កាន់​តែ​ស៊ីជម្រៅ ​ឈាន​ដល់​កម្រិត​មួយ​ទៀត​ផង​ដែរ៕ ប្រភព៖ បរទេស |…

០១
ប្លែកៗ

មើលភាពជាក់ស្ដែង តើអ្នកមានចំណុចខ្លាំងអ្វី ដែលជាលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នក?

ជ្រើសរើសប្រភេទភេសជ្ជៈណាមួយ ក្នុងចំណោមភេសជ្ជៈទាំង៤ខាងក្រោមនេះ ដើម្បីដឹងពីចំណុចខ្លាំង ដែលជាលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នក។ A. ភេសជ្ជៈ A អ្នកជាឃ្លាំងនៃចំណេះដឹង និងជាធនាគារប្រកបដោយការច្នៃប្រឌិត អ្នកតែងតែបង្ហាញនូវគំនិតថ្មីៗអស្ចារ្យ ដែលបង្កើតនូវភាពភ្ញាក់ផ្អើលដល់មនុស្សគំនិតគ្នា អ្នកមានអារម្មណ៍ប្លែកៗគ្មានដែនកំណត់។ ដើម្បីទទួលបានជោគជ័យ អ្វីដែលអ្នកត្រូវធ្វើគឺ បង្កើតភាពសុខដុមរមនាជាមួយអារម្មណ៍អ្នកដទៃ ក៏ដូចជាកសាងក្តីសុបិនផ្ទាល់ខ្លួនជានិច្ច ត្រូវចាំថា ដរាបណាអ្នកនៅតែមានជំនឿចិត្ត និងភាពជឿជាក់ នោះគ្មានអ្វីដែលមិនអាចទៅរួចនោះឡើយ។ B. ភេសជ្ជៈ B អ្នកមានភាពរសើប ជាពិសេសបុគ្គលិកលក្ខណៈនេះ អនុញ្ញាតឱ្យអ្នកយល់ពីស្ថានភាពក្នុងមួយប៉ព្រិចភ្នែក ហើយអាចរកចម្លើយចំពោះបញ្ហាស្មុគស្មាញដោយមិនចាំបាច់ពន្យល់។ អ្នក គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពធ្វើការសម្រេចចិត្តដែលអាចដឹងមុនបានយ៉ាងល្អ។ C. ភេសជ្ជៈ C…

Jkjk
តេស្តIQ

តាម​ហោរាសាស្ត្រ៖ សប្ដាហ៍​ថ្មី​នេះ ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ត្រូវ​ប្រយ័ត្ន​សម្ដី​បន្តិច ព្រោះ​អាច​ជួប​បញ្ហា

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា​នៅ​រយៈ​ពេល ៧ ​ថ្ងៃ​នៃ​សប្តាហ៍​ថ្មី ចន្លោះ​ថ្ងៃ​ទី ១៩ ដល់ ២៥ ​កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ត្រូវ​ប្រយ័ត្ន​សម្តី​បន្តិច ព្រោះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង បង្ក​ក្លាយ​ជា​បញ្ហា​ជាមួយ​មនុស្ស​មួយ​ចំនួន។ អ្នក​កើត​ឆ្នាំ​មមី (សេះ) ជា​មនុស្ស​ដែល​ឈ្លាសវៃ​ រហ័សរហួន ហើយ​ក៏​តែងតែ​មាន​សំណាង​ល្អ​ជារឿយៗ​ក្នុង​ជីវិត​ដែរ តែ​នៅ​សប្តាហ៍​ថ្មី​ពួក​គេ​ត្រូវ​ប្រុងប្រយ័ត្ត​បន្តិច​ក្នុង​ការ​សម្រេច​ចិត្ត ទាក់ទិន​នឹង​រឿង​លុយ​កាក់ ព្រោះ​វា​អាច​ក្លាយ​ទៅ​ជា​គ្រោះ។ ដូច​គ្នា​នឹង​រឿងរ៉ាវ​ស្នេហា កុំ​សម្តី​ធំ​ដាក់​គ្នា ចូរ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​នៅ​ចន្លោះ​ពេល​នេះ ព្រោះ​ចុងក្រោយ​អាច​នាំ​ឲ្យ​ខាតបង់ និង​ហត់នឿយ​ទាំង​សង​ខាង​ទេ។ ចូរ​ត្រៀម​ខ្លួន​ទុក​ជា​មុន​សម្រាប់​បញ្ហា​ពេល​ខាង​មុខ។ អ្នក​កើត​ឆ្នាំ​មមែ (ពពែ) ក្នុង​អាជីព​ការងារ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ អាច​នឹង​ជួប​បញ្ហា​រាំងស្ទះ…

Hgghty
សង្គម

រាល់​ពេល​ទៅ​បន្ទប់​ទឹក បើ​ចេញ​សញ្ញា​ព្រមាន ៣ នេះ ច្បាស់​ណាស់​ថ្លើម​អ្នក​មាន​បញ្ហា​ហើយ

រៀងរាល់​ពេល​ទៅ​បន្ទប់​ទឹក ប្រសិន​អ្នក​សង្កេត​ឃើញ​អាការៈ ៣ នេះ ចូរ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​អាច​ថា​ថ្លើម​របស់​អ្នក​កំពុង​មាន​បញ្ហា​ហើយ៖ ៣) ទឹក​នោម​ប្រែ​ពណ៌​ងងឹត បើ​ទោះ​បី​ផឹក​ទឹក​ច្រើន ពេល​ដែល​រាងកាយ​មាន​ជាតិ​ទឹក​មិន​គ្រប់គ្រាន់ អ្នក​អាច​ជួប​អាការៈ​នោម​មិន​ចេញ ឬ​នោម​តិចតួច ហើយ​ទឹក​នោម​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​រាង​លឿង​ងងឹត។ ប៉ុន្តែ​បើ​អ្នក​ផឹក​ទឹក​ច្រើន​ហើយ តែ​ពណ៌​ទឹកនោម​នៅ​តែ​មិន​លឿង​ថ្លា​ធម្មតា នោះ​ច្បាស់​ណាស់​ជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ខូច​ថ្លើម។ ក៏​ដោយសារ​តែ​មាន​កម្រិត​ខ្ពស់​នៃ​ប៊ីលីរុយប៊ីន​នៅ​ក្នុង​ឈាម​ ដែល​វា​អាការៈ​នៃ​ការ​ខូច​ថ្លើម​យ៉ាង​ពិត​ប្រាកដ។ ២) ការ​ទល់​លាមក​និង​រាគ​ញឹកញាប់ ប្រសិន​ពេល​ថ្លើម​មាន​បញ្ហា អ្នក​ក៏​អាច​ជា​ជួប​អាការៈ​រាករូស និង​ទល់​លាមក​ញឹកញាប់​ផង​ដែរ។ ពេល​ខ្លះ​ក៏​កើត​មាន​កំណក​ឈាម​មក​តាម​លាមក ដែល​វា​សុទ្ធសឹង​ជា​អាការៈ​ដែល​អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។ ១) ពណ៌​លាមក​ខុស​ធម្មតា ដោយសារ​តែ​ទឹក​ប្រមាត់​ផលិត​មិន​បាន​គ្រប់គ្រាន់ នៅ​ពេល​មុខងារ​ថ្លើម​ចុះ​ខ្សោយ ក៏​នាំ​ឲ្យ​ពណ៌​លាមក​មាន​ការ​ផ្លាស់ប្តូរ​ខុស​ពី​ធម្មតា។ លាមក​អាច​ប្រែ​ទៅ​ជា​ពណ៌​លឿង​ស្លេក ឬ​ពណ៌​ប្រផេះ…

Jhjhj
សង្គម

ដឹង​ហេតុផល ៣ នេះ​ ស្រីៗ​ប្រាកដ​ជា​លែង​ហ៊ាន​ពាក់​ខ្សែ​ចងសក់​ជាប់​ដៃ​ទៀត​ហើយ

មនុស្ស​ស្រី​ជា​ច្រើន​រមែង​មាន​ទម្លាប់​មួយ គឺ​ទៅ​ណា​មក​ណា តែងតែ​ពាក់​ខ្សែ​ចង​សក់​ជាប់​នៅ​នឹង​ក​ដៃ​របស់​ពួក​គេ ​ព្រោះ​គិត​ថា​ងាយ​យក​មក​ចង​សក់​ពេល​ដែល​ត្រូវ​ការ​ចាំ​បាច់។ ទម្លាប់​នេះ សម្រាប់​មនុស្ស​ស្រី​ខ្លះ ពាក់​កាន់​ម៉ោង ៥-១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន តែ​សរុប​មក​វា​ជា​ទម្លាប់​មិន​ល្អ​នោះ​ទេ ហើយ​អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​ជា​បន្ទាន់ ក្រោយ​អាន​ហេតុផល​ ៣ ខាង​ក្រោម៖ ៣) បណ្ដាល​ឲ្យ​មាន​បញ្ហា​ចរន្ត​ឈាម អ្នក​អាច​ប្រឈម​នឹង​ការ​ស្ទះ​សរសៃ​ឈាម ​ព្រោះ​ចរន្តឈាម​នៅ​ពេល​អ្នក​យក​ខ្សែ​ទៅ​បន្តឹង​ត្រង់​ក​ដៃ​នោះ គឺ​វា​បាន​ប៉ះពាល់​រួច​ទៅ​ហើយ។ វា​អាច​​វិវត្ត​ទៅ​អាការៈ​ម្យ៉ាង​គេ​ហៅ​ថា ការ​បង្ហាប់​សរសៃ​ប្រសាទ​និង​សរសៃ​ឈាម ដែល​នាំ​ឲ្យ​រាងកាយ​យើង​ស្ពឹក ទាំង​ម្រាម​ដៃ ​និង​ប្រអប់​ដៃ​ជា​ដើម។ ២) បណ្តាល​ឲ្យ​មាន​ការ​ឆ្លង បាក់តេរី​ដែល​បន្ត​ហាប់​នៅ​ទីតាំង​ដៃ​នោះ យូរ​ទៅ​ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​ហើម តួ​យ៉ាង​ដូច​ស្រ្តី​ម្នាក់​នៅ​សហរដ្ឋអាមេរិក ប៊ិះ​តែ​សង្រ្គោះ​មិន​ទាន់​ពេល។ ដោយ​នាង​មាន​ទម្លាប់​ពាក់​ខ្សែ​ចង​សក់​នៅ​ក​ដៃ យូរ​ទៅ​វា​កាន់​តែ​តឹង​ទៅ…

2
ប្លែកៗ

ជ្រើសរើសស្លាបមួយ តាមការពេញចិត្ត ដើម្បីដឹងពីការបកស្រាយការពិតអំពីបុគ្គលិកលក្ខណៈដ៏វិសេសវិសាលរបស់អ្នក

តើអ្នកជឿលើការធ្វើតេស្តបែបចិត្តសាស្ត្រដែរឬទេ? គ្រាន់តែការគិត និងការជ្រើសរើសនៅក្នុងចិត្តរបស់យើង ក៏អាចដឹងការពិតអំពីយើងដែរ តោះ! ទៅសាកល្បងទាំងអស់គ្នា ៖ ១. ស្លាបទី១ អ្នកជាមនុស្សសុទិដ្ឋិនិយម អារម្មណ៍ពោរពេញទៅដោយសន្តិភាព រួសរាយរាក់ទាក់ ចូលចិត្តការរាប់អាន មានភាពស្មោះត្រង់ ហើយក៏ជាមនុស្សដែលមានភាពថ្លៃថ្នូរខ្ពង់ខ្ពស់ផងដែរ។ វាមិនពិបាកនោះទេក្នុងការដែលអ្នកកសាងទំនាក់ទំនង ឬមិត្តភាព ព្រោះអ្នកជាមនុស្សដែចូលចិត្តចែករំលែកដល់អ្នកដទៃ ជាពិសេសគឺ ប្រភេទមនុស្សដែលមានចិត្តគំនិត អត្តចរិតប្រហាក់ប្រហែលអ្នក ឆាប់ចុះសម្រុងនឹងអ្នកបំផុតហើយ។ រូបភាពខាងក្រៅរបស់អ្នក អាចធ្វើឱ្យមនុស្សជុំវិញគិតថា អ្នកជាមនុស្សដែលទន់ជ្រាយ ប៉ុន្តែការពិត ធាតុពិតរបស់អ្នកគឺ រឹងមាំ នឹងធឹងស្មានមិនដល់ឡើយ។ ២. ស្លាបទី២ អ្នគជាមនុស្សមានប្រាជ្ញាឆ្លាតវៃ…

11
ប្លែកៗ

តេស្តឈ្មោះនាំសំណាង! តាមរយៈការជ្រើសរើសឆ្មាមួយ ដែលអ្នកគិតថា មានអំណោយទានជាងគេ វានឹងប្រាប់ថា ឈ្មោះរបស់អ្នកសព្វថ្ងៃ នាំសំណាងអ្វីមកឱ្យអ្នក?

តើអ្នកគិតថា ឆ្មាមួយណាដែលមានអំណោយទាន និងមានអំណាចជាងគេ នោះវានឹងជួយបង្ហាញអ្នកឱ្យបានដឹងថា ឈ្មោះរបស់អ្នកសព្វថ្ងៃនេះ នឹងនាំមកនូវលាភសំណាងអ្វីខ្លះមកឱ្យអ្នក? #1. ស្ដេចឆ្មាទី 1 ឈ្មោះរបស់អ្នកទំនងជាមិននាំឱ្យអ្នកមានសំណាងទេ។ ឈ្មោះរបស់អ្នក មិនមានអ្វីពិសេសទេ ហើយក៏កម្រមានមនុស្សចងចាំទុកណាស់។ ទោះជាយ៉ាងណាក៏ដោយ នេះមិនប៉ះពាល់ដល់វាសនារបស់អ្នកនោះឡើយ។ អ្នកជាមនុស្សសុទិដ្ឋិនិយម មានភាពរីករាយ រហ័សរហួន និងគួរឱ្យទុកចិត្តបាន។ អ្នកតែងតែមានអាកប្បកិរិយាវិជ្ជមាននៅពេលប្រឈមនឹងឧបសគ្គក្នុងជីវិត។ ដូច្នេះគ្មានអ្វីអាចធ្វើឱ្យអ្នកពិបាកនោះឡើយ។ #2. ស្ដេចឆ្មាទី 2 ឈ្មោះរបស់អ្នកងាយស្រួលចងចាំ វាក៏ស្តាប់ទៅអស្ចារ្យខ្លាំងណាស់ដែរ ដែលមនុស្សផ្សេងទៀតអាចចងចាំឈ្មោះពេញរបស់អ្នក នៅពេលពួកគេឮវាជាលើកដំបូង។ ឈ្មោះរបស់អ្នកនាំមកនូវសំណាងល្អដល់អ្នក ប៉ុន្តែក៏នាំមកនូវទុក្ខព្រួយមួយចំនួនផងដែរ។ មានសំណាង ពីព្រោះវាជានិមិត្តរូបនៃនិស្ស័យ…

៤
ប្លែកៗ

តើមនុស្សប្រភេទណា ដែលសក្តិសម និងជាបំណងប្រាថ្នារបស់អ្នក?

ជ្រើសរើសផ្ទះវីឡាមួយ​ ដែលអ្នកស្រលាញ់ជាងគេ ដើម្បីដឹងថា តើមនុស្សប្រភេទណាដែលសក្តិសមនឹងអ្នក មនុស្សប្រភេទណា ដែលអ្នកត្រូវការ និងចង់បានបំផុត? 1. ផ្ទះវីឡាទី 1 អ្នកត្រូវការបុរសម្នាក់ដែលតែងតែយកចិត្តទុកដាក់ និងមានការគោរពចំពោះអ្នកបំផុត មនុស្សម្នាក់បោះ ត្រូវតែអាចធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីអ្នក។ ហើយក៏ជាមនុស្សតែម្នាក់ ដែលអាចឱ្យអ្នកគ្រប់គ្រងបានផងដែរ។ 2. ផ្ទះវីឡាទី 2 ចំពោះអ្នករូបរាង និងឋានៈរបស់បុរសគឺមិនសំខាន់នោះឡើយ។ អ្នកពេញចិត្តនឹងស្មារតីរបស់ពួកគេ។ អ្នកនឹងសប្បាយចិត្តដែលបាននៅជាមួយបុរសនោះ។ ហេតុអ្វីបានជាអ្នកគិតថាមនុស្សសាមញ្ញបែបនេះ គឺជាមនុស្សដែលពូកែជាងអ្នកផ្សេងក្នុងលោកនេះ! 3. ផ្ទះវីឡាទី 3 អ្នកត្រូវការអ្នកស្រឡាញ់ស្មើគ្នា។ នៅពេលអ្នកទៅផ្ទះតែមួយគ្រួសារតូចរបស់អ្នកនឹងរឹងមាំ និងមានស្ថិរភាព។…

១
ប្លែកៗ

បន្ទាប់ពីរៀបការរួច តើអ្នកអាចនឹងក្បត់ដៃគូរបស់អ្នកដែរឬទេ?

ជ្រើសរើសក្រឡមួយ ដែលអ្នកគិតថា នឹងល្អសម្រាប់អ្នក នឹងអាចដឹងពីស្ថានភាពជីវិត និងផ្លូវចិត្តរបស់អ្នក បន្ទាប់ពីរៀបការរួច តើអ្នកនឹងនៅតែស្មោះត្រង់ចំពោះគូស្នេហ៍ ឬមានការប្រួលប្រែ ក្បត់ចិត្តដៃគូព្រោះតែហេតុផលណាមួយ? #1. ក្រឡទី 1 មានគ្រាប់ត្បូង គំនិតរបស់អ្នកមុន និងក្រោយពេលរៀបការ គឺមានភាពស៊ីចង្វាក់គ្នាល្អណាស់ អ្នកមិនក្បត់ដៃគូរបស់អ្នកឡើយ។ ដូច្នេះគ្មានវិធីណាដែលអ្នកបោកប្រាស់ប្រពន្ធ ឬប្តីរបស់អ្នកបន្ទាប់ពីរៀបការទេ។ អ្នកមានល្បិចកល និងពូកែខាងទំនាក់ទំនងរបស់អ្នកជាមួយភេទផ្ទុយក៏ល្អដែរ។ ដូច្នេះមានមនុស្សជាច្រើនដែលកោតសរសើរ ហើយថែមទាំងតាមចែចង់អ្នកទៀតផង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដោយមានចរិតខ្ជាប់ខ្ជួន និងស្មោះត្រង់ចំពោះដៃគូ អ្នកនឹងមិនដែលចាញ់បោក ឬផ្ដេកផ្ដួលទៅលើអ្នកថ្មីជាដាច់ខាត។ #2. ក្រឡទី 2 មានកងដៃ…

7
ប្លែកៗ

តើមានអ្វី ដែលកំពុងតែរង់ចាំអ្នក នៅផ្លូវអនាគតខាងមុខនេះ?

សន្លឹកកាតដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យអ្នកបានដឹងថា ផ្លូវនៅខាងមុខនេះ មានអ្វីដែលកំពុងតែរង់ចាំអ្នកជាពិសេស ដូច្នេះ កុំបង្អង់អី យើងទៅសាកល្បងធ្វើតេស្តទាំងអស់គ្នា។ 1. សន្លឹកកាតទី 1 អ្វីដែលអ្នករំពឹងនឹងមិនកើតឡើងទេ។ ដូច្នេះអ្នកគួរតែរៀនមេរៀននៃជីវិត ដោយប្រាជ្ញា ហើយត្រូវធ្វើជាមនុស្សដែលពូកែអត់ធ្មត់ឱ្យបានច្រើនជាងនេះ។ វាមិនមែនជាការងារងាយស្រួល ឬរហ័សនោះទេ ប៉ុន្តែនៅពេលបញ្ចប់អ្នកនឹងទទួលបានលទ្ធផលល្អ។ ដូច្នេះ រឿងដែលអ្នកគួរតែធ្វើ គឺត្រូវបំភ្លេចអតីតកាល ហើយខំធ្វើការងារឱ្យបានល្អ ហើយគិតពីអ្វីដែលល្អៗសម្រាប់ជីវិតខ្លួនឯងឱ្យបានច្រើន។ 2. សន្លឹកកាតទី 2 មិត្តភាពរឹងមាំ នឹងមករកអ្នកនាពេលដ៏ខ្លីខាងមុខនេះ។ វាអាចជាមនុស្សថ្មី ឬនរណាម្នាក់ដែលអ្នកស្គាល់តាំងពីយូរយារមកហើយ ឬបាត់បង់ទំនាក់ទំនងជាមួយគ្នា ដូច្នេះ ថ្មីៗខាងមុខនេះ…

11
ប្លែកៗ

តើមូលហេតុអ្វី ដែលធ្វើឱ្យអ្នកបន្តនៅលីវ មិនទាន់មានគូនឹងគេ?

ជ្រើសរើសរូបគំនូរដែលអ្នកគិតថា ស្រស់ស្អាត និងមានភាពទាក់ទាញជាងគេ នោះនឹងអាចដឹងពីមូលហេតុ ដែលធ្វើឱ្យអ្នកបន្តនៅលីវ មិនទាន់អាចរកបានគូស្រករដែលសក្តិសមនឹងរួមដំណើរជីវិតជាមួយ។ #1. អ្នកជាមនុស្សដែលមានការទាមទារខ្ពស់ពេក អ្នកជាមនុស្សល្អឥតខ្ចោះ ហើយមានក្តីរំពឹងខ្ពស់ចំពោះស្នេហា។ មូលហេតុដែលអ្នកនៅតែមិនទាន់បានជួបដៃគូដែលសក្តិសម នោះក៏ព្រោះតែអ្នកជាមនុស្សដែលមានការទាមទារខ្ពស់ចំពោះគូស្នេហ៍ ដូច្នេះ មនុស្សដែលចូលមកក្នុងជីវិតអ្នកកន្លងមកនេះ គឺនៅតែមិនត្រូវតាមស្ដង់ដារដែលអ្នកចង់បាន។ #2. អ្នករវល់ពេក មិនថាអ្នកជាប្រុស ឬស្រីនោះទេ អ្នកក៏ជាមនុស្សដែលមានឆន្ទៈ និងមហិច្ឆតាខ្ពស់ដូចគ្នា។ អ្នកមានគម្រោងច្រើនពេកដែលត្រូវធ្វើ ដើម្បីសម្រេចក្ដីសុបិន និងអាជីពចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ ទោះបីវាជាអ្វីក៏ដោយ រឿងទាំងនេះត្រូវបានដកហូតពេលវេលា និងកម្លាំងស្ទើរតែទាំងអស់របស់អ្នក ធ្វើឱ្យអ្នកបាត់បង់គំនិត ឬចំណាប់អារម្មណ៍ក្នុងការយកចិត្តទុកដាក់ទៅលើរឿងស្នេហា។ #3. អ្នកនៅតែជាប់នឹងអតីតកាល មូលហេតុដែលអ្នកនៅម្នាក់ឯងរហូតដល់ពេលនេះ…