
ធ្លាប់ឆ្ងល់មែនទេ ថាហេតុអ្វី យើងល្អដែរ តែម៉េចបានគេមិនស្រឡាញ់យើង?
មនុស្សខ្លះគិតថា ឱ្យតែខ្លួនល្អ ត្រឹមត្រូវ មានចិត្តស្មោះ មានក្ដីស្រឡាញ់ពិត គឺអាចចងចិត្តមនុស្សខ្លួនស្រឡាញ់បានហើយ ប៉ុន្តែផ្ទុយស្រឡះ ព្រោះមានមនុស្សល្អចិត្ត ល្អគំនិត អត្តចរិតក៏ល្អ តែច្រើនតែត្រូវខកបំណងដោយសារតែរឿងស្នេហា ស្រឡាញ់គេ បែរជាគេមិនស្រឡាញ់ នេះហើយជាការបរាជ័យ និងឈឺចាប់បំផុតសម្រាប់មនុស្សល្អៗទាំងអស់។ ហេតុអ្វីមនុស្សល្អច្រើនតែត្រូវខូចចិត្ត? ហេតុអ្វីមនុស្សល្អ បែរជាគេមិនស្រឡាញ់? ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលបង្ហាញ ហេតុអ្វីគេមិនជ្រើសមនុស្សល្អ ៖ ១ . ល្អមែន តែយើងមិនស្អាត អ្នកណាថា ស្នេហាមិនគិតលើរូបសម្រស់ ខុសហើយ ពេលខ្លះ គឺយើងស្រឡាញ់មនុស្សខុស…











