
លក្ខណៈសម្គាល់ទាំង៨ បញ្ជាក់ថា អ្នកជាមនុស្សឆ្លាត មានIQ ខ្ពស់ជាងគេ
ជាក់ស្ដែងណាស់ មនុស្សដែលឆ្លាត មានIQខ្ពស់ តែងតែមានសកម្មភាពប្រចាំថ្ងៃខុសប្លែក ចម្លែកពីគេ យ៉ាងណាមិញ ប្រសិនបើអ្នកមានចំណុចទាំង៨ខាងក្រោមនេះ បញ្ជាក់ថា អ្នកគឺជាមនុស្សឆ្លាតខ្លាំង មានIQខ្ពស់ច្បាស់ណាស់។ ១. ការចង់ដឹងចង់ឃើញ នៅឆ្នាំ ២០១៦ នៅក្នុងទិនានុប្បវត្តិនៃភាពខុសប្លែកគ្នារបស់បុគ្គលម្នាក់ៗ ការសិក្សាមួយដែលមានអ្នកចូលរួមរាប់ពាន់នាក់ក្នុងរយៈពេល ៥០ ឆ្នាំបានសន្និដ្ឋានថា មនុស្សឆ្លាតតែងតែមានកុមារភាពសម្បូរបែប។ មនុស្សឆ្លាតមានបទពិសោធន៍ជាច្រើនក្នុងវ័យកុមារ ដូច្នេះពួកគេតែងតែចង់ដឹងអំពីពិភពលោកជុំវិញខ្លួន។ នៅពេលពេញវ័យពួកគេតែងតែមានចំណេះដឹង និងជាម្ចាស់លើអ្វីៗទាំងអស់។ ដូចអាល់បឺតអាញស្តាញធ្លាប់និយាយថា “ខ្ញុំគ្មានទេពកោសល្យពិសេសទេ ខ្ញុំគ្រាន់តែចង់ដឹងចង់ឃើញយ៉ាងខ្លាំងតែប៉ុណ្ណោះ”។ ២. ការសម្របខ្លួន មនុស្សឆ្លាត បង្ហាញសមត្ថភាពយ៉ាងច្បាស់ ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ឬក្នុងបរិយាកាសដ៏ឃោរឃៅ…











