
ហេតុអ្វីជីវិតប្តីប្រពន្ធ រួមរស់ជាមួយគ្នាកាន់តែយូរ កាន់តែព្រងើយកន្តើយដាក់គ្នា?
មនុស្សដែលខ្ញុំគោរពបំផុតនោះគឺ ៖ ១. មនុស្សស្រីដែលព្រមរួមទុក្ខជាមួយប្តី ក្នុងគ្រាក្រពេលវ័យក្មេង។ ២. មនុស្សប្រុសដែលនៅកំដរប្រពន្ធមិនស្រវ៉ាស្រីថ្មី ពេលដែលថ្កុំថ្កើន។ ពេលវេលាបានកន្លងទៅយូរឆ្នាំ ទំនាក់នងប្តីប្រពន្ធក៏បានប្រែប្រួលពីស្នេហាមកជាសាច់ញាតិដែលខ្វះមិនបាន។ ពេលខ្លះស្រាប់តែមានអារម្មណ៍ថា ហេតុអ្វីបានជាប្តីប្រពន្ធទាំងពីរនាក់ កាន់តែព្រងើយដាក់គ្នា? តាមពិត មិនមែនមកពីមនោសញ្ចេតនាសាបរលាបទេ គឺមកពីយើងទម្លាប់ទទួលយកអំពើល្អរបស់ដៃគូ ហើយក៏លែងមានអារម្មណ៍ក្រែងចិត្ត លែងចេះដឹងគុណ លែងដឹងពីការលះបង់របស់ដៃគូ។ អ្នកទាំងពីរទម្លាប់សោយសុខអ្វីដែលដៃគូបានលះបង់ រឹតតែទាមទារកាន់តែខ្ពស់ថែមទៀត ហើយភ្លេចគិតពីការតបស្នងត្រឡប់វិញ។ មនុស្សយើងច្រើនតែទម្លាប់ផ្តល់ស្នាមញញឹមឱ្យអ្នកដទៃ ហើយជះកំហឹងដាក់មនុស្សក្បែរខ្លួនឯង (អ្នកផ្ទះ) ! នៅពេលដែលអ្នកទម្លាប់ទទួលយក នាងនៅផ្ទះ រវល់មុខ រវល់ក្រោយ ដាំបាយ បោកអ៊ុត…











