
មនុស្សស្រីមានលក្ខណៈសម្បត្តិទាំង៣នេះ ច្រើនតែមានជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល និងសប្បាយរីករាយ
មានមនុស្សជាច្រើនតែងតែគិតថា ស្ត្រីដែលកើតក្នុងត្រកូល ឬគ្រួសារអភិជន ដែលនាងមានការគាំទ្រ និងមើលថែអប់រំបានយ៉ាងល្អពីសំណាក់ក្រុមគ្រួសារ នាងប្រាកដជាទទួលបានជីវិតល្អប្រសើរ មានក្ដីសុខ សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ទៅថ្ងៃមុខ។ តែយ៉ាងណាមិញ សម្រាប់ស្ត្រីដែលមានបុគ្គលិកលក្ខណៈទាំង៣ចំណុចនេះ នាងច្បាស់ណាស់ថា ប្រាកដជាទទួលបានភាពកក់ក្ដៅ និងសុភមង្គលយ៉ាងពេញលេញនៅក្នុងជីវិតអាពាហ៍ពិពាហ៍។ ១. មានភាពស្មោះត្រង់ ភាពស្មោះត្រង់ តែងតែបង្កើតបានជាខ្លឹមសារដ៏មានតម្លៃចំពោះស្ត្រី។ ដួងចិត្តស្មោះត្រង់តែងតែជាមុខមាត់ដ៏ស្រស់ស្អាត ឬជាឥស្សរជនដ៏ថ្លៃថ្នូ។ ជាមួយនឹងបុរសដែលមានគំរូល្អ និងទទួលបានជោគជ័យ ពួកគេនឹងស្គាល់ និងជ្រើសរើសបានយ៉ាងងាយស្រួលនូវជម្រើសដែលពួកគេជ្រើសរើសនៅជាមួយនារីដែលមិនចាំបាច់មានសម្រស់ស្រស់ស្អាត តែស្មោះត្រង់ដោយមានព្រលឹងភ្លឺថ្លាដូចព្រះច័ន្ទពេញបូណ៌មី។ ភាពស្មោះត្រង់ មិនមែនចេះតែអាចធ្វើឡើងដោយបង្ខំបានឡើយ។ អាកប្បកិរិយាជាមួយមនុស្សនៅជុំវិញ គឺជារង្វាស់ត្រឹមត្រូវនៃភាពថ្លៃថ្នូររបស់ស្ត្រី។ ស្ត្រីមានភាពស្មោះត្រង់ ឬអត់ អធ្យាស្រ័យ ឬអត់…











