ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
ទស្សនៈ

មនុស្ស ៧ ប្រភេទនេះ ទទួលបានពរជ័យធំណាស់ក្នុងជីវិត ហើយក៏សម្បូរអ្នកមានបុណ្យតាមថែរក្សាផងដែរ

បើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៧​ ប្រភេទនេះ បញ្ជាក់ថា ជីវិតអ្នក​នឹង​មាន​ភាព​រលូន​ទៅ​មុខ​ជានិច្ច ជួបតែរឿងល្អៗ ពរជ័យក៏ធំ អ្វីដែលសំខាន់ អ្នកក៏សម្បូរអ្នកមានបុណ្យតាមថែរក្សា ការពារ និងជ្រោមជ្រែងអ្នក ជួយអ្នកចៀសផុតពីទុក្ខ និងបញ្ហាបានគ្រប់កាលទេសៈ។ ១. ជាមនុស្សមានចិត្ដ​រីករាយ ប្រសិនបើមនុស្សម្នាក់តែងតែមានស្នាមញញឹមនៅលើបបូរមាត់ នោះពួកគេនឹងលើកទឹកចិត្តអ្នកដទៃ និងនាំមកនូវសំណាង និងពរជ័យជាច្រើនចូលមកក្នុងជីវិត។ ទន្ទឹមនឹងនេះ អាកប្បកិរិយាវិជ្ជមានក៏អាចទាក់ទាញ លើកទឹកចិត្តអ្នកដទៃផងដែរ។ ងាយទទួលបានការអាណិតអាសូរ និងចំណាប់អារម្មណ៍ល្អពីអ្នកដទៃ។ ដូច្នេះ អ្នកងាយនឹងទទួលបានជំនួយ​ពី​មនុស្ស​ថ្លៃថ្នូរ។ ម្យ៉ាងទៀត នៅពេលដែលមនុស្សមានសេចក្តីសុខ ជាធម្មតាគេមិនមានគំនិតអាក្រក់ ឬផែនការអាក្រក់ច្រើនដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នេះហើយគេមិនធ្វើរឿងអាក្រក់នោះទេ ហើយសេចក្តីសុខនឹងកើតមាន។…

Cover Copy
ទស្សនៈ

រឿងទាំង ១២ នេះហើយនឹងធ្វើឱ្យអ្នកស្ដាយក្រោយបំផុតពេលចាស់ទៅ

ជីវិត​មនុស្ស​មាន​តែ​ប៉ុន្មាន​ទសវត្សរ៍​ប៉ុណ្ណោះ បើ​ធៀប​នឹង​អាយុ​នៃ​ឋានសួគ៌ និង​ផែនដី តើ​សុបិន​ខុសគ្នា​យ៉ាងណា​? ប៉ុន្តែនៅក្នុងសុបិននោះ យើងមានរឿងជាច្រើនដែលត្រូវធ្វើ ជាប់ក្នុងវដ្តជីវិត។ ទាល់​តែ​​ចាស់​ទើប​ដឹង​ថា​មាន​ការ​សោកស្ដាយ​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន្សល់​ទុក​មិន​បាន​សម្រេច។ យ៉ាងណាមិញ រឿងទាំង ១២ ចំណុចនេះហើយ ដែលនឹងធ្វើឱ្យអ្នកស្ដាយក្រោយបំផុតពេលចាស់ទៅ។ ១. ការភ័យខ្លាចនៃការចាប់ផ្តើមអ្វីថ្មី ពេល​អ្នក​ក្រឡេកមើល​ទៅ​ក្រោយ​ពេលដែលអ្នក​ចាស់ទៅ អ្នក​នឹង​ឃើញ​ថា ​វា​មិន​គួរ​ឱ្យ​ខ្លាច​ទាល់​តែ​សោះ។ ហេតុអ្វីបានជាអ្នកមិនក្លាហានជាងនេះ? ហេតុអ្វីពេលនោះអ្នកកំសាក ខ្លាចមិនហ៊ានចាប់ផ្ដើម នឹងឡើងវិញ វាពិតជាគួរឱ្យសោកស្ដាយណាស់។ ២. មិនស្ដាប់ដំបូន្មានឪពុកម្ដាយ អ្នក​មិន​ចង់​ឮ​បទ​ពិសោធ​ន៍ពី​ឪពុក​ម្តាយ​របស់​អ្នក​កាល​ពី​ក្មេង​ទេ។ នៅពេលអ្នកធំឡើងនិងចិញ្ចឹមកូនដោយខ្លួនឯង អ្នកនឹងឃើញពាក្យទាំងនេះមានតម្លៃ។ វាដល់ពេលដែលអ្នកចិញ្ចឹម បីបាច់កូនអ្នកវិញម្ដង អ្នកក៏ដឹងថា ការពិតចិត្តឪពុកម្ដាយគ្រប់រូប…

Cover Copy
គ្រួសារ

ប្រុសៗកុំភ័យខ្លាចក្រ ឱ្យតែអ្នករកបានប្រពន្ធដែលមានលក្ខណៈសម្បត្តិទាំង ៥ នេះ អ្នកពិតជាសំណាង ក្លាយជាអ្នកមានបានស្ដុកស្ដម្ភឆាប់ៗ

បុរសអ្នកពិតជាសំណាងខ្លាំងណាស់ មិនយូរមិនឆាប់គង់តែក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ឱ្យតែអ្នករកបានប្រពន្ធដែលមានលក្ខណៈសម្បត្តិទាំង ៥ ចំណុចនេះ មួយជីវិតអ្នកមិនក្រនោះឡើយ។ ១. ចេះទុកមុខឱ្យប្តី ស្ត្រី​អាច​ធ្វើ​ជា​មហាក្សត្រី​នៅផ្ទះ​ប្រាប់​ប្តី​ឱ្យ​ធ្វើ​បែប​នេះធ្វើបែបនោះ តែ​ពេល​ចេញ​ទៅ​ក្រៅ ក្នុងជាប្រពន្ធល្អ ត្រូវចេះ​រក្សា​មុខឱ្យ​ប្តី ។ ធ្វើ​ជា​ភរិយា​ដែល​ស្លូតបូត ចេះ​ស្តាប់​បង្គាប់ ដាច់ខាតមិន​ឈ្លោះ​ជាមួយ​ប្តី​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ឡើយ។ សូម​ឱ្យ​គាត់​មាន​មោទនភាព​ជានិច្ច​ដែល​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ដែល​ពូកែ​ទំនាក់ទំនង ឆ្លាត និង​មាន​ទេពកោសល្យ​គ្រប់គ្រាន់​ដើម្បី​ជម្នះ​ព្យុះ​ភ្លៀង​ជាមួយ​ស្វាមី​។ គ្រាន់តែចាំពាក្យថាមិនថាមានរឿងអ្វីកើតឡើងទេ ប្ដីប្រពន្ធនឹងបិទទ្វារនិយាយគ្នាក្នុងផ្ទះ នោះអាពាហ៍ពិពាហ៍នឹងមិនមានបញ្ហាធំដុំនោះឡើយ។ ២. ចំណាយដោយប្រាជ្ញា ចេះគ្រប់គ្រងគ្រួសារបានល្អ ជាធម្មតា ភរិយា​តែង​តែ​ទទួល​ភារកិច្ច​គ្រប់គ្រង​លុយកាក់​សម្រាប់​គ្រួសារ។ ដូច្នេះហើយ បុរសពិតជាពេញចិត្តចំពោះស្ត្រីដែលចេះចាយលុយដោយភាពឆ្លាតវៃ និងដឹងពីរបៀបធ្វើឱ្យត្រីមាសហិរញ្ញវត្ថុរបស់ពួកគេរីកចម្រើនជានិទស្សន្ត។ បុរស​មិន​ត្រឹម​តែ​ត្រូវ​ការ​ប្រពន្ធ​ដើម្បីបង្កើតកូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ការ​ដៃ​គូ​ដើម្បី​សាង​អាជីព​ឱ្យ​កាន់​តែ​ជោគជ័យ​ជា​រៀង​រាល់​ថ្ងៃផងដែរ។…

Cover Copy
ប្លែកៗ

ប្រផ្នូលល្អ ហេងៗ! សុបិនទាំង ៩ នាំមកនូវសុខភាពល្អ សំណាងល្អ និងលាភពរជ័យចូលមកក្នុងជីវិត

សុបិន​ជា​បទពិសោធន៍​ដ៏អាថ៌កំបាំង។ យ៉ាងណាមិញ ការយល់សប្តិទាំង ៩ ប្រភេទនេះជា​ប្រផ្នូល​ល្អ សំណាងល្អ និង​ទ្រព្យសម្បត្តិ ។ អ្នកដែលយល់សប្តិឃើញរឿងទាំងនេះ បញ្ជាក់ថា អ្នកកំពុងតែយីអ៊ុនឡើង រាសីល្អ សំណាងល្អកំពុងតែចូលមករកអ្នកហើយ។ ១. យល់សប្តិឃើញរាប់លុយ យោងទៅតាមការបកស្រាយសុបិន ការយល់សប្តិអំពីការរាប់លុយ គឺជាប្រផ្នូលល្អដែលជាសញ្ញានៃភាពជោគជ័យនាពេលអនាគតដ៏ខ្លីក្នុងអាជីពរបស់អ្នក។ ជាពិសេស សុបិននេះបង្ហាញថា ការងារនាពេលខាងមុខរបស់អ្នក នឹងដំណើរការយ៉ាងរលូន។ ការលំបាកខ្លះនឹងត្រូវបានដោះស្រាយជាបណ្តើរៗ អ្នកក៏នឹងមានមនុស្សខ្ពង់ខ្ពស់លេចមុខមកជួយអ្នកឱ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ហើយសំណាងនឹងតាមពីមួយទៅមួយមក។ សម្រាប់មនុស្សមិនទាន់រៀបការ សុបិននេះបង្ហាញថា ជីវិតស្នេហារបស់អ្នកនឹងមានភាពអំណោយផលខ្លាំងនៅពេលអនាគតដ៏ខ្លីខាងមុខ ហើយអ្នកអាចជួបដៃគូរបស់អ្នកឆាប៉ៗនេះ។ សម្រាប់​អ្នក​ដែល​រៀបការ​ហើយ សុបិន​នេះ​ជា​ប្រផ្នូល​សម្រាប់​ជីវិត​ដ៏​សម្បូរ​សប្បាយ ក្ដីសុខសុភមង្គល​យូរអង្វែង។…

Cover Copy
ទស្សនៈ

ក្រនឹងកាន់តែក្រ! បើអ្នកប្រកាន់យកនូវទម្លាប់ទាំង ៥ នេះ មិនព្រមបោះបង់ចោល

មនុស្សដែលនៅតែប្រកាន់ខ្ជាប់នូវទម្លាប់ទាំង ៥ ប្រការនេះ នឹងនាំឱ្យដំណើរជីវិតរឹតតែធ្លាក់ចុះ ក្រលំបាក គ្មានថ្ងៃរើខ្លួនរួចនោះឡើយ។ ដូច្នេះហើយ បើអ្នកមានទម្លាប់ទាំងនេះ ត្រូវតែឆាប់បោះបង់ចោល កុំឱ្យយឺតពេលឱ្យសោះ។ ១. ស៊ីផឹកហួសហេតុ ការជួបជុំស៊ីផឹកម្ដងម្កាល វាមិនមែនជាបញ្ហានោះឡើយ ព្រោះជាការកម្សាន្ត និងបង្កើតអនុស្សាវរីយ៍ជាមួយញាតិមិត្ត បងប្អូនក្រុមគ្រួសារ។ តែសម្រាប់មនុស្សខ្លះ យកការស៊ីផឹកជាទម្លាប់ ចាយវាយលើសដែនកំណត់ នេះនឹងក្លាយជាំទម្លាប់មិនល្អ បង្កឱ្យកើតមានជាបញ្ហា លិចលង់ងើបមុខមិនរួចឡើយ។ សម្រាប់​អ្នក​មាន ពេលវេលា​គឺ​ជា​លុយ។ ក្នុង​គំនិត​របស់​អ្នក​មាន ពេលវេលា​គឺ​មាន​តម្លៃ​ដូច​ជីវិត។ ដូច្នេះ ពួកគេមិនចំណាយពេលវេលារបស់ពួកគេ ខ្ជះខ្ជាយលើការជួបជុំស៊ីផឹកគ្មានលស់ថ្ងៃនោះឡើយ។ ពួកគេសុខចិត្តចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេក្នុងការសិក្សា វិនិយោគលើចំណេះដឹង…

Cover Copy
គ្រួសារ

គម្លាតវ័យរវាងជីវិតប្ដីប្រពន្ធ ក្នុងចន្លោះអាយុនេះ ក៏អាចជួយឱ្យជីវិតគូមានក្ដីសុខ សុភមង្គល ស្រឡាញ់គ្នាយូរអង្វែងដែរ

ជាការពិតណាស់ បើនិយាយទៅ អ្នកទាំងអស់គ្នាក៏ប្រហែលជាមិនជឿឡើយ តែជាក់ស្ដែង គម្លាតរវាងជីវិតប្ដីប្រពន្ធ ក៏អាចជួយឱ្យជីវិតគូមានក្ដីសុខ សុភមង្គលយូរអង្វែង ចេះស្រឡាញ់ថ្នាក់ថ្នមគ្នាដែរ។ យ៉ាងណាមិញ កាលណាបើប្ដីប្រពន្ធមានអាយុស្របាលគ្នា ប្ដីច្រើនតែទុកប្រពន្ធដូចជាកូន បើប្រៀបធៀបនឹងប្រពន្ធ តែបើខុសគ្នាខ្លាំងពេក វាច្រើនតែនាំឱ្យមានការយល់ឃើញ និងវប្បធម៌ខុសគ្នា… ដូច្នេះតើភាពខុសគ្នារវាងអាយុសមហេតុផលយ៉ាងណា? ១. គម្លាតអាយុសមស្របក្នុងទំនាក់ទំនង យោងតាមការសិក្សាមួយបានឱ្យដឹងថា ការពេញចិត្តក្នុងអាពាហ៍ពិពាហ៍បានថយចុះយ៉ាងខ្លាំងចំពោះគូស្វាមីភរិយាដែលមានគម្លាតអាយុកាន់តែច្រើន បើធៀបនឹងគូស្វាមីភរិយាដែលមានវ័យស្របាលៗគ្នា។ ជាពិសេស គូស្វាមីភរិយាដែលមានគម្លាតអាយុពី 0 ទៅ 3 ឆ្នាំ បានបង្ហាញពីកម្រិតនៃការពេញចិត្តខ្ពស់ ជាងគូស្វាមីភរិយាដែលមានគម្លាតអាយុពី 4 ទៅ 6…

Cover Copy
ទស្សនៈ

ច្បាប់ ២ ដែលអ្នកត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យប៉ះពាល់ហុងស៊ុយ លាភសំណាងក្នុងផ្ទះ នាំឱ្យកើតរឿងអពមង្គល

ដើម្បីរក្សាបាននូវពរជ័យ និងហុងស៊ុយល្អសម្រាប់ក្រុមគ្រួសាររបស់អ្នក អ្នកត្រូវតែចងចាំឱ្យបានច្បាស់ នូវច្បាប់ទាំង ២ នេះ ដើម្បីកុំឱ្យមានរឿងមិនល្អ នាំគ្រោះចូលក្នុងផ្ទះ។ ១. កុំយករឿងក្នុងផ្ទះ ទៅលាតត្រដាងប្រាប់អ្នកដទៃ តាមការពិត នៅពេលដែលមនុស្សម្នាក់លាតត្រដាងពីរឿងឯកជនរបស់គ្រួសារច្រើនពេក ពួកគេកំពុងតែអនុញ្ញាតឱ្យអ្នកដទៃទាញយកប្រយោជន៍ពីភាពទន់ខ្សោយនេះ។ ឯកជនភាពជាញឹកញាប់គឺជាចំណុចខ្សោយបំផុតនៅក្នុងគ្រួសារ វាក៏ជាផ្នែកអាក្រក់ដែលអាចត្រូវបានគេកេងប្រវ័ញ្ចបានដែរ។ មានមនុស្សជាច្រើននៅរស់ដែលតែងតែចង់ដឹងចង់ឮរឿងគ្រួសាររបស់អ្នក ចាំមើលតែគ្រួសារអ្នកបែកបាក់ ពួកគេសប្បាយចិត្ត ចាំតែកេងចំណេញ។ ប្រសិនបើអ្នកជួបប្រទះបញ្ហា ចូរងាកមកមើលខ្លួនឯង ត្រូវប្រាកដថាស្វែងរកមូលហេតុនៅក្នុងគំនិតរបស់អ្នក តាមពាក្យសម្ដី និងសកម្មភាពរបស់អ្នក។ បើ​មាន​បញ្ហា​ក្នុង​គ្រួសារ កុំ​និយាយ​ប្រាប់​អ្នក​ក្រៅ តែត្រូវ​ដោះស្រាយ​ក្នុង​គ្រួសារ។ ថែរក្សាខ្លួនអ្នកឱ្យបានល្អ បង្កើតច្បាប់ និងធ្វើតាម ប្រសិនបើមានបញ្ហា…

Cover Copy
គ្រួសារ

ស្រីៗកុំភ័យខ្លាចអត់ប្ដី! ឱ្យតែអ្នកមានទ្រព្យទាំងនេះ មិនខ្វះអ្នកចោមរោមចង់បានអ្នកនោះឡើយ

មនុស្សស្រី មិនថាអ្នកឈានដល់វ័យណា អាយុច្រើនយ៉ាងណានោះទេ កុំភ័យខ្លាចខ្លួនឯងអត់ប្ដីអី ដរាបណាអ្នកមានទ្រព្យទាំងប៉ុន្មាននេះ មិនខ្វះអ្នកចោមរោម ចង់បានអ្នកនោះឡើយ។ ១. ភាពវៃឆ្លាត និងទំនុកចិត្ត ភាពជាស្ត្រី និងភាពទន់ភ្លន់គួរតែមាននៅក្នុងភាពឆ្លាតវៃ និងទំនុកចិត្ត។ មនុស្ស​តែង​គិត​ថា​មនុស្ស​ស្រី​ខ្លាំង​នឹង​ដូច​បុរស។ ប៉ុន្តែតាមការពិត ស្ត្រីខ្លាំងគឺពិតជាពូកែទាញយកប្រយោជន៍ពីខ្លួនឯង ហើយក៏អាចប្រើកម្លាំងនេះដើម្បីយកចិត្តអ្នកដទៃផងដែរ។ នារី​ដែល​ស្រស់​ស្អាត​មិន​ចាំ​បាច់​ឆ្លាត​នោះ​ទេ ប៉ុន្តែ​នារី​ដែល​ឆ្លាត​តែង​បញ្ចេញ​ភាព​ទាក់​ទាញជាមន្តស្នេហ៍។ ២. ពូកែយល់ចិត្ត មនុស្ស​ស្រី​ខ្លះ​មិន​ចាំ​បាច់​ស្អាត​ទេ ប៉ុន្តែ​ពួក​គេ​អាច​ឈរ​ចេញ​ពី​គុណ​ប្រយោជន៍​របស់​ខ្លួន។ ការដឹងពីរបៀបស្តាប់ និងយល់ពីចិត្តរបស់មនុស្ស គឺជាសមត្ថភាពដែលមិនមែនគ្រប់គ្នាអាចធ្វើបាននោះទេ។ ពីការយល់ដឹងដល់ការយល់ចិត្ត ស្ត្រីដែលចេះគិតពីដៃគូ តែងតែមានចិត្តស្មោះត្រង់ ចេះផ្តល់ និងមិនទាមទារអ្វីតបស្នងឡើយ។ ៣.…

82690344_471019056896933_2185490165789622272_n
សង្គម

មនុស្សស្រីមិនងាយ បោះបង់ ឬចាកចេញពីមនុស្សនាងស្រឡាញ់ឡើយ តែបើធ្វើឱ្យនាងឆ្អែតចិត្តហើយ សូម្បីតែឈ្មោះអ្នក ក៏នាងមិនរំឭកដែរ

ថាមនុស្សស្រីជាភេទទន់ខ្សោយក៏បាន ថានាងរឹងមាំក៏ថាបានដែរ មនុស្សស្រីមិនងាយដាក់ចិត្តស្រឡាញ់ផ្ដេសផ្ដាសទេ តែបើនាងស្រឡាញ់នរណាម្នាក់ហើយ គឺនាងស្រឡាញ់ខ្លាំង អាចលះបង់គ្រប់យ៉ាងបាន ដើម្បីមនុស្សដែលនាងស្រឡាញ់។ គេថា ” ចិត្តមនុស្សស្រីស្រឡាញ់ពី សូន្យ ដល់ មួយរយ គឺមិនខុសនោះឡើយ “ បើនាងស្រឡាញ់គឺស្រឡាញ់ហើយ មិនងាយនឹងដកចិត្ត បោះបង់ ឬចាកចេញពីមនុស្សដែលនាងស្រឡាញ់នោះទេ តែប្រសិនបើមនុស្សដែលនាងស្រឡាញ់ខ្លាំង ប្រែជាធ្វើឱ្យនាងខកចិត្ត ឈឺចាប់ និងឆ្អែតចិត្តខ្លាំង នៅពេលដែលនាងទ្រាំអស់ចិត្ត នាងក៏នឹងចិត្តដាច់ខ្លាំងដូចគ្នា។ មនុស្សស្រីមិនងាយដាច់ចិត្ត តែនាងជាមនុស្សចិត្តដាច់ណាស់ ប្រសិនបើនាងដើរដល់ចំណុចមួយដែល ទ្រាំលែងបាន នាងនឹងចាកចេញ មិនត្រឡប់ ក៏មិនផ្ដល់ឱកាសឱ្យអ្នកបានកែប្រែ…

82987166_788401675010583_6113303827463536640_n
សង្គម

មិនអាចព្រោះតែភាពឯកា ក៏ព្រមទទួលយកស្នេហាមួយ ជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់នោះឡើយ

ធ្លាប់មានអារម្មណ៍ថា ឯកា ចង់មានអ្នកនៅក្បែរ ចង់មានគ្នាកំដរ បើមានមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំ ស្មោះត្រង់ចំពោះខ្ញុំ ហ៊ានលះបង់ដើម្បីខ្ញុំ ធ្វើអ្វីៗដើម្បីខ្ញុំ ខ្ញុំប្រាកដជាស្រឡាញ់គេវិញ តបស្នងការស្រឡាញ់គេវិញ គិតថា ពេលនោះ​ ជីវិតខ្ញុំប្រាកដជាមានក្ដីសុខមិនខានឡើយ។ តែមកដល់ពេលនេះ ទើបខ្ញុំដឹងច្បាស់ថា វាមិនដូចអ្វីដែលខ្ញុំធ្លាប់គិតនោះទេ ពេលដែលមានមនុស្សស្រឡាញ់ខ្ញុំ ពេលដឹងថា ម្នាក់នោះល្អនឹងខ្ញុំ អាចធ្វើបានគ្រប់យ៉ាងដើម្បីខ្ញុំ ខ្ញុំបែរជាមិនអាចទទួលយកបាន ព្រោះម្នាក់នោះ មិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំមិនអាចចាប់ផ្ដើមជាមួយគេបាន ព្រោះតែមិនមានអារម្មណ៍ស្រឡាញ់គេសូម្បីតែបន្តិច។ ពេលនេះខ្ញុំដឹងច្បាស់ហើយថា ទោះមានមនុស្សល្អនៅក្បែរ អាចមើលថែ ថ្នាក់ថ្នមយើង ក៏មិនប្រាកដថា យើងអាចកក់ក្ដៅ និងមានក្ដីសុខនោះដែរ…

4
សង្គម

១២ ចំណុចជាអាកប្បកិរិយាដ៏ល្អរបស់ឧត្តមភរិយា ធានាថាប្ដីស្រឡាញ់ ថ្នាក់ថ្នម មិនឱ្យបាត់បង់ទេ

ទម្លាប់ប្រពន្ធល្អ ១២ យ៉ាង ដែលអ្នកគួរតែអនុវត្តដើម្បីធានាថាប្តីទាំងស្រលាញ់ និងថែរក្សាអ្នកយ៉ាងល្អ មិនឱ្យបាត់បង់ឡើយ។ អាពាហ៍ពិពាហ៍ មិនមែនជាការបញ្ចប់នៃទំនាក់ទំនងដ៏សប្បាយរីករាយនោះឡើយ។ ប៉ុន្តែវាគឺជាការសាកល្បងដ៏ធំមួយសម្រាប់មនុស្សពីរនាក់ លើសពីនេះទៅទៀត វាគឺជាការធ្វើតេស្តដ៏លំបាកមួយ។ ក្នុងនាមយើងជាប្រពន្ធតើយើងធ្វើអ្វីបានខ្លះ? ជីវិតប្ដីប្រពន្ធត្រូវជួបប្រទះអ្វីខ្លះ? តោះមករៀនពីគុណសម្បត្តិរបស់ភរិយាល្អ។ បើអ្នកអាចធ្វើបាន ធានាថាប្ដីរបស់អ្នកគ្មានថ្ងៃទៅរកស្រីខាងក្រៅឡើយ។ ១. ភាពស្រស់ស្អាតពីខាងក្នុង ភាពស្រស់ស្អាតនៅខាងក្រៅ គឺមានសារៈសំខាន់ ប៉ុន្តែប្រសិនបើផ្នែកខាងក្នុងមិនស្រស់ស្អាតមិនល្អ អ្នកក៏មិនអាចធ្វើជាប្រពន្ធល្អបានទេ។ បើអ្នកជាមនុស្សស្លូតត្រង់ មានចរិតសុភាពរាបសារ មិនឆេវឆាវ រករឿងដោយគ្មានហេតុផល វាពិតជាល្អក្នុងការបង្កើតបរិយាកាសដែលធ្វើឱ្យមនុស្សជុំវិញខ្លួនសើច។ នេះគឺជាសញ្ញាអាពាហ៍ពិពាហ៍ដ៏ល្អសម្រាប់បុរសដែលជាស្វាមី។ ២. ស្រឡាញ់ប្តីរបស់អ្នកដោយអស់ពីដួងចិត្ត ពាក្យថាស្នេហានៅតែសំខាន់ក្នុងទំនាក់ទំនង។ បើទោះបីជាស្នេហាអាចរសាត់ទៅឆ្ងាយ…

1
សង្គម

មនុស្សស្រី! តែរឹងមាំខ្លាំងពេក ប្រាកដជា ហត់នឿយខ្លាំងណាស់នៅក្នុងជីវិត

មនុស្សស្រីដែលរឹងមាំ គ្មានសំណាងបានដេកស៊ី សោយសុខស្រួល មានអ្នកចិញ្ចឹម បីបាច់ថ្នាក់ថ្នមនោះឡើយ។ ព្រោះមនុស្សស្រីដែលរឹងមាំ នាងជាប្រភេទមនុស្សស្រីដែលរឹងរូស ចូលចិត្តតែធ្វើអ្វីដោយខ្លួនឯង មិនងាយពឹងផ្អែកលើអ្នកណានោះទេ នាងចូលចិត្តជួយខ្លួនឯងច្រើនជាងពឹងអ្នកដទៃ។ មនុស្សស្រីម្នាក់ដែលធ្លាប់តែទន់ជ្រាយ នាងក៏អាចប្រែក្លាយទៅជារឹងមាំខ្លាំង នាងនឹងលែងត្រូវការអ្នកណា ព្រោះតែកន្លងនាងរងនូវការមើលងាយ ការប្រមាថ ការព្រងើយកន្តើយ ឬការបដិសេធក្នុងការសុំជំនួយជាច្រើនលើក គ្រប់ពេលដែលនាងមានបញ្ហា គ្មានអ្នកណាដែលជួយនាង ពេលនោះហើយ ដែលធ្វើឱ្យនាងក្លាយជាមនុស្សដែលរឹងមាំខ្លាំងបំផុត។ ធ្វើជាមនុស្សស្រីដែលរឹងមាំម្នាក់ គឺត្រូវប្រឈមមុខនឹងទុក្ខលំបាកសព្វគ្រប់បែបយ៉ាងតែម្នាក់ឯង ត្រូវហត់នឿយខ្លាំង គ្មានអ្នកមើលថែថ្នាក់ថ្នម ពុំមានសំណាងបានសោយសុខ ដេកស៊ីស្រួលដូចនារីដទៃឡើយ។ ប៉ុន្តែ ធ្វើជាមនុស្សស្រីដែលរឹងមាំ វាល្អប្រសើរជាង ធ្វើជាមនុស្សស្រីដែលធ្វើជាបន្ទុកលំបាកដល់អ្នកជុំវិញខ្លួន។ កុំធ្វើជាមនុស្សស្រីសំណាងតែឯង…