ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
ទស្សនៈ

៤ ចំណុច ជាកំណប់របស់មនុស្សឈ្លាសវៃ អ្នកណាធ្វើបានមានទាំងសំណាង មានទាំងឥទ្ធិពល

មនុស្សដែលអាចរស់នៅបានយូរ អាយុវែង ក៏ព្រោះតែមានសុខភាពល្អ នេះជាសំណាងមួយដែលគ្រប់គ្នាតែងប្រាថ្នាចង់បាន។ តែយ៉ាងណាមិញ សម្រាប់មនុស្សដែលមាន ៤ ចំណុចនេះ គឺជាកំណប់ដ៏មានតម្លៃ ដែលជួយឱ្យអ្នកមានទាំងសំណាង មានទាំងអំណាច ឥទ្ធិពល។ តស់! មកដឹងទាំងអស់គ្នា តើអ្នកមានប៉ុន្មានចំណុចដែរ? ១. ដឹងពីរបៀបអនុវត្តច្បាប់កញ្ចក់ នៅពេលដែលសង្គមរីកចម្រើន មនុស្សបន្តិចម្តងៗកាន់តែស្ងៀមស្ងាត់ និងព្រងើយកន្តើយចំពោះគ្នាទៅវិញទៅមក។ ពេល​ខ្លះ​អ្នក​ក្រៅ​តែង​តែ​សប្បាយ​ចិត្ត​ចំពោះ​អ្នក ប៉ុន្តែ​អ្នក​ណា​ដឹង​ថា​គេ​គិត​ពី​ក្រោយអ្នកបែបណាខ្លះនោះ។ មាន​សុភាសិត​មួយ​ឃ្លា​ពោល​ថា​៖ «​ទន្លេ​ និង​សមុទ្រ​ជ្រៅយ៉ាងណា នៅអាចវាស់បាន តែចិត្តគំនិតមនុស្សពិបាកស្មានណាស់​»​។ ចិត្ត​មនុស្ស​មិន​អាច​ទាយ​ទុក​មុន​បាន ប៉ុន្តែ​ក្នុង​ជីវិត​ដ៏​មមាញឹក តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ដឹង​ថា​អ្នក​ណា​ល្អ នរណា​អាក្រក់ នរណា​ស្លូត…

Cover Copy
ទស្សនៈ

មនុស្សត្រូវចេះដឹងគុណ និងសន្សំរបស់៣យ៉ាងនេះក្នុងជីវិត បើខ្ជះខ្ជាយតែ១ចំណុចនឹងធ្វើឱ្យជីវិតវិនាស

ក្នុងការរស់នៅសព្វថ្ងៃ មនុស្សយើងភាគច្រើន តែងតែសប្បាយភ្លេចខ្លួន ទាល់តែជួបទុក្ខលំបាកទើបនឹកស្តាយក្រោយ តែវាក៏ហួសពេលទៅហើយ។ ដូច្នេះទើបចាស់បុរាណបានប្រៀនប្រដៅថា ធ្វើជាមនុស្សត្រូវតែចេះដឹងគុណ និងសន្សំរបស់៣យ៉ាងនេះនៅក្នុងជីវិត ទើបទៅថ្ងៃមុខមិនជួបទុក្ខវេទនា៖ ១.សុខភាព៖ សុខភាពគឺជារបស់ដែលសំខាន់បំផុតក្នុងជីវិតនេះ ព្រោះបើសុខភាពបាត់ទៅហើយ ទោះអ្នកខំប្រឹងយកលុយច្រើនប៉ុណ្ណាទៅទិញ ក៏មិនអាចយកមកវិញបានដែរ។ មិនថាអ្នកមានលុយច្រើនកម្រិតណា មិនយសសក្តិធំប៉ុណ្ណា បើគ្មានសុខភាពគឺស្មើនឹងគ្មានអ្វីទាំងអស់ ព្រោះអ្នកគ្មានឱកាសសោយសុខនូវទ្រព្យសម្បត្តិអស់ទាំងនោះឡើយ។ ដូច្នេះបើអ្នករស់នៅបានសុខហើយ អ្នកត្រូវចេះមើលថែខ្លួនឯងឲ្យបានល្អ បើគ្មានអ្វីធ្វើទេ អ្នកគួរចូលគេងឲ្យបានឆាប់ រៀនកាត់បន្ថយសម្ពាធលើខ្លួនឯង ជាពិសេសហាត់ប្រាណជាប្រចាំដើម្បីជួយអោយកម្លាំងមាំមួនសុខភាពល្អ។ ២.លុយ៖ ក្នុងជីវិតនេះអ្នកត្រូវត្រៀមខ្លួនជាមុន ទោះពេលមានរឿងល្អក៏គួរគិតពីគ្រាលំបាកដែលអ្នកត្រូវប្រឈមនៅថ្ងៃមុខ។ យើងបន្តជីវិតដែលមានគុណភាពខ្ពស់ ប៉ុន្តែនោះមិនមានន័យថាចំណាយលុយទាំងអស់នោះទេ។ ពេលមានលុយ ត្រូវចេះសន្សំ កុំខ្ជះខ្ជាយ…

Cover Copy
មិត្តអ្នកអាន

មិត្ត ៣ នាក់ ដែលអ្នកត្រូវតែមានក្នុងជីវិតនេះ ព្រោះបើគ្មានពួកគេអ្នកក៏គ្មានសុភមង្គលពេញលេញដែរ

មិត្តខ្លះរាប់អានហើយ ស្រលាញ់មើលថែយើងជាងបងប្អូនសាច់ឈាមបង្កើតយើងទៀត មនុស្សបែបនេះនឹងនៅក្បែរយើងគ្រប់ពេល ជាពិសេសនៅពេលដែលយើងជួបការលំបាក ពួកគេរឹតតែខ្នះខ្នែងចង់ជួយយើងអោយផុតពីបញ្ហាទាំងនោះ។ រីឯពេលយើងជោគជ័យ ពួកគេមានចិត្តសាទរចំពោះយើងដោយស្មោះ ហេតុនេះហើយបានជាយើងត្រូវមានមិត្ត៣ប្រភេទខាងក្រោមនៅក្នុងជីវិត ព្រោះមានមិត្តបែបនេះជីវិតយើងនឹងមានសុភមង្គល និងពោរពេញទៅដោយសេចក្តីស្រលាញ់៖ ១.មនុស្សដែលយល់ពីយើង៖ ចាប់ពីវ័យកណ្តាល មនុស្សភាគច្រើនមានបន្ទុកក្នុងជីវិត មិត្តភក្តិអាចនឹងត្រូវរវល់ មិនសូវមានពេលអោយគ្នាដូចមុនព្រោះទំនួលខុសត្រូវកាន់តែធំរៀងខ្លួន។ តែមិត្តខ្លះទោះបីជាមិនបាននិយាយគ្នារាល់ថ្ងៃ យ៉ាងហោចណាស់ក៏ពួកគេឆ្លៀតសួរសុខទុក្ខគ្នា ពេលដែលមានឱកាស។ មិត្តដែលយល់ពីគ្នា ទោះជាមិនបានស្និទ្ធស្នាលដូចកាលនៅក្មេង តែគេមិនដែលភ្លេចគ្រាល្អៗជាមួយគ្នាឡើយ ហើយក៏មិនដែលស្អប់ខឹងគ្នាព្រោះតែរឿងតូចតាចដែរ។ ២.តែងតែមានឆន្ទៈជួយយើង៖ មានប្រភេទមនុស្សផ្សេងៗគ្នារាប់មិនអស់នៅលើពិភពលោក ហើយមនុស្សជាច្រើនគិតអំពីអត្ថប្រយោជន៍នៅពេលបង្កើតទំនាក់ទំនង។ មនុស្សបែបនេះនឹងនៅក្បែរយើងនៅពេលយើងជោគជ័យ។ ប៉ុន្តែនៅពេលដែលអ្នកជួបការលំបាក ពួកគេនឹងចាកចេញភ្លាមៗ។ ដូច្នេះកុំនៅក្បែរមនុស្សប្រភេទនេះ។ ប៉ុន្តែក្នុងនោះក៏មានមនុស្សដែលពេលគេឃើញអ្នកជោគជ័យ គេមិនទាមទារយកប្រយោជន៍ទេ តែនឹងមើលថែអ្នកក្នុងពេលលំបាក…

Cover Copy
សង្គម

ចរិត៣យ៉ាងដែលអ្នករាល់គ្នាត្រូវតែបោះបង់ជាបន្ទាន់ បើមិនចង់ឲ្យគេស្អប់ អស់មួយជីវិត

បើមនុស្សមានចរិត៣យ៉ាងនេះ បើជាមនុស្សស្រី ធ្វើឱ្យមនុស្សប្រុសមិនចូលចិត្ត បើជាមនុស្សប្រុស ធ្វើឱ្យមនុស្សស្រីរត់ចោល ហើយបើជាមិត្តរួមការងារ ធ្វើឱ្យមនុស្សដទៃខ្លាចរអារមិនហ៊ាននៅជិតឡើយ។ បើអ្នកសង្កេតឃើញថាខ្លួនមានចំណុចមិនល្អ១ក្នុងចំណោម៣នេះហើយ សូមបោះបង់ចរិតនេះជាបន្ទាន់ បើមិនចង់អោយអ្នកដទៃគេស្អប់ និងរស់នៅក្នុងជីវិតដែលឯកោគ្មានសុភមង្គល៖ ១.មនុស្សដែលតែងតែគិតថាខ្លួនត្រឹមត្រូវ៖ បុគ្គលដែលមិនព្រមស្តាប់ហេតុផល តែងគិតថាខ្លួនត្រូវ ហើយតែងតែបន្ទោសអ្នកដទៃ នឹងធ្វើឲ្យអ្នកដទៃមិនហ៊ាននៅជិតនោះទេ ព្រោះមនុស្សបែបនេះក្រអឺតក្រទមខ្លាំង ចូលចិត្តមើលងាយអ្នកដទៃ និងមិនចេះអោយតម្លៃទៅលើទំនាក់ទំនងឡើយ ជាពិសេសតែងតែទាមទារចង់ខ្សែលើអ្នកដទៃ បើមិនបានដូចចិត្តនឹងបង្កបញ្ហាភ្លាម! សួរថាបើចរិតអាក្រក់បែបនឹង មានអ្នកណាគេមករាប់អានជាមួយបាន? ២.ចូលចិត្តចងគំនុំ៖ បេះដូងអ្នកកាន់តែអត់ធ្មត់ នោះសុភមង្គលនឹងមានកាន់តែច្រើន។ មនុស្សដែលតែងតែចងគំនុំជាមួយអ្នកដទៃនឹងគ្មានថ្ងៃរស់បានសុខទេ ព្រោះមនុស្សបែបនេះនឹងមានតែគំនិតអវិជ្ជមាន។ ក្នុងជីវិត គ្មាននរណាម្នាក់តែងតែជាមិត្តឡើយ គ្មាននរណាម្នាក់តែងតែយល់ស្របជាមួយយើងរហូតនោះទេ ប៉ុន្តែរឿងខ្លះបើអាចបញ្ចប់បានក៏បំភ្លេចវាចោលទៅ…

Cover Copy
ទស្សនៈ

មនុស្សស្រីដែលពូកែ ២ យ៉ាងនេះ ជីវិតរឹតតែមានសំណាង សោយសុខដល់ចាស់

មនុស្សស្រីដែលមានសំណាង ក៏ព្រោះតែចរិត លក្ខណៈ មារយាទរបស់នាង មិនមែនព្រោះតែរូបសម្រស់ ពូកែតែខាងតុបតែងខ្លួនតែម្យ៉ាងនោះឡើយ។ យ៉ាងណាមិញ មនុស្សស្រីដែលពូកែ ២ យ៉ាងនេះ ជីវិតនឹងមានលាភសំណាងកាន់តែច្រើន។ ១. មនុស្សស្រី​​ចេះ​ចាយ​លុយ នឹង​មានសំណាង មនុស្សស្រីចាយលុយមាន ៣ ប្រភេទ ៖ – ប្រភេទទី ១ គឺការចង់បានថោក ឱ្យតែថោក ប្រាកដជាទិញ ទិញរបស់ដែលមិនចាំបាច់ជាច្រើន ទិញហើយមិនប្រើ ចរិតបែបនេះត្រូវបានចាត់ទុកថាជាកាកសំណល់។ – ប្រភេទ​ទី​២ គឺ​ចាយ​លុយ​មិន​ស្តាយ​ក្រោយ គេ​ឃើញ​ចាយ​ដូច​គប់​ដុំ​ថ្ម​ចូល​ទឹក។ នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ចំណាយ​មិន​មាន​គោល​ដៅជាក់​លាក់​ទាល់​តែ​សោះ។…

Cover Copy
ទស្សនៈ

បុគ្គលឆ្លាត និងមាន EQ ខ្ពស់ នឹងមិនឈានជើងចូលផ្ទះមនុស្ស ៣ ប្រភេទនេះឡើយ

ជាការពិតណាស់ ការរាប់អាន និងសេពគប់មនុស្ស គឺត្រូវតែមើលឱ្យបានច្បាស់ បើមិនដូច្នោះទេ ដូចនាំគ្រោះ បង្កបញ្ហាដាក់ខ្លួនអ៊ីចឹង។ យ៉ាងណាមិញ មនុស្សឆ្លាត និងមាន EQ ខ្ពស់ ដាច់ខាតមិនឈានជើងចូលផ្ទះមនុស្ស ៣ ប្រភេទនេះឡើយ។ ១. ផ្ទះដេលគ្រួសារទើបមានបញ្ហា ឈ្លោះទាស់គ្នា មាន​មនុស្ស​ជា​ច្រើន​ ដែល​ពេល​ឃើញ​គេ​មាន​បញ្ហា​ ក៏ចេះតែចូលទៅមើល ចង់ដឹងចង់ឮរឿងអ្នកដទៃ។ ពួកគេមានការចង់ដឹងចង់ឃើញ និងស៊ើបសួររឿងឯកជនក្នុងគ្រួសារអ្នកដទៃ ដោយគ្មានភាពអៀនខ្មាស។ នេះ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ខ្វះសីលធម៌ ព្រោះ​គេ​មិន​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ ចង់ដឹងរឿងគេណាស់។ ប្រសិនបើអ្នកដឹងពីអ្វីដែលកំពុងកើតឡើង នៅក្នុងគ្រួសាររបស់នរណាម្នាក់ វាជាការល្អបំផុតដែលមិនត្រូវរំខានពួកគេ។ រង់ចាំ​គេ​ដោះស្រាយបញ្ហារួចរាល់អស់សិនទៅ…

Cover
ទស្សនៈ

៣ យ៉ាងដែលមនុស្សស្រីមាន កាន់តែធំ នឹងធ្វើឱ្យមនុស្សប្រុសកាន់តែងប់ងល់

មនុស្សស្រីដែលអាចរក្សា ៣ យ៉ាងនេះបានកាន់តែធំ នឹងធ្វើឱ្យបុរសដែលជាដៃគូកាន់តែស្រឡាញ់ពេញចិត្ត ជីវិតគូក៏កាន់តែមានសុភមង្គល មិនអាចមានអ្នកណាមកជ្រៀតជ្រែក បំបែកស្នេហាអ្នកបានឡើយ។ ១. កាបូបលុយធំ ស្ត្រី​ដែល​មាន​ប្រាជ្ញា​ត្រូវ​តែ​ដឹង​ថា​ហោប៉ៅ ឬ​គ្រួសារ​មានភាព​ពេញលេញ នោះ​នាង​កាន់​តែ​ស្រឡាញ់​ស្វាមី។ ស្ត្រី​ដែល​ចេះ​រក​លុយ​បាន​ច្រើន និង​ចេះ​ប្រព្រឹត្ត​ដោយ​ឈ្លាសវៃ​ជាមួយ​ស្វាមី នឹង​ត្រូវ​បាន​ស្វាមី​ស្រឡាញ់កាន់តែខ្លាំង។ បើ​ប្រភេទ​ស្ត្រី​តែងតែ​ចេះ​វាស់វែង និងចាត់ចែងរាល់ការចំណាយ​ក្នុង​គ្រួសារ មិនខ្ជះខ្ជាយ​ ដឹង​ពី​វិធី​រួម​ចំណែក​ទៅ​ថ្ងៃ​អនាគត ប្តី​នឹងកាន់​តែ​គោរព និងទុកចិត្តនាងកាន់តែខ្លាំង។ ក្នុងនាមជាស្ត្រី ព្យាយាមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក មានការបម្រុងទុក។ ស្ត្រី​ដែល​ចេះ​រក្សា​លុយ​ប្តី​នឹង​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គាត់។ ២. ត្រចៀកធំ ដែលស្ដាប់ និងចែករំលែកជាមួយស្វាមី ស្ត្រី​ដែល​មាន​ប្រាជ្ញា​ មិន​ចេះ​តែ​មាន​ចិត្ត​ឆេវឆាវ​ទេ ហើយក៏មិន​បង្ខំ​ប្តី​ឱ្យ​ធ្វើ​តាម​ឆន្ទៈ​របស់​នាងដែរ។…

Cover Copy
គ្រួសារ

មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ

គ្រួសារគឺជាកន្លែងដែលកក់ក្តៅបំផុតសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះមិនថាគ្រួសារអ្នកមានជីវភាពបែបណាក៏ដោយ អ្នកត្រូវពេញចិត្តចំពោះជីវិតខ្លួនឯង។ វាមិនសំខាន់ថាគ្រួសារអ្នកមានលុយ ឬ គ្រួសារអ្នកក្រលំបាកនោះទេ អោយតែអាចប្រកាន់ខ្ជាប់នូវ៣ចំណុចនេះបាន គ្រួសារអ្នកអាចនឹងធូរធារ ក្លាយជាមនុស្សថ្នៃថ្នូរនៅពេលអនាគតបានយ៉ាងងាយ៖ ១.កុមារដែលខំប្រឹងសិក្សាយ៉ាងលំបាក៖ ការសិក្សាគឺជាផ្លូវដ៏សំខាន់បំផុតឆ្ពោះទៅរកភាពជោគជ័យ ជាពិសេសនៅក្នុងគ្រួសារដែលលក្ខខណ្ឌមិនមានទ្រព្យសម្បត្តិច្រើន ការចាប់អារម្មណ៍របស់កុមារក្នុងការរៀនសូត្រគឺមានសារៈសំខាន់ខ្លាំងណាស់។ អោយតែកុមារមានការតាំងចិត្តខ្ពស់ នោះអនាគតរបស់គេនឹងមិនលំបាកនោះទេ ហេតុនេះវាអាចជាគន្លឹះក្នុងការស្តារគ្រួសារអោយមានជីវភាពល្អប្រសើរទៅថ្ងៃមុខ។ ២.សាមគ្គីភាព៖ គ្រួសារគឺជាកន្លែងកក់ក្តៅដែលអាចបណ្តុះបណ្តាលស្មារតីសម្រាប់សមាជិកគ្រួសារគ្រវាមិនសំខាន់ថាទំហំផ្ទះរបស់អ្នកតូច ឬ ធំទេ អោយតែសមាជិកចេះសាមគ្គីគ្នា មានភាពស្និទ្ធស្នាលជាមួយគ្នា និងចេះជួយគ្នាទៅវិញទៅមកគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ម្យ៉ាងទៀតចំណាំមើលទៅ អោយតែគ្រួសារមួយចេះអោយតម្លៃ គោរពគ្នាទៅវិញទៅមក និងមានគោលដៅរួម មិនយូរមិនឆាប់ពួកគេនឹងជោគជ័យទាំងអស់គ្នា។ ៣.ទម្លាប់នៃការលត់ដំខ្លួន៖ ប្រសិនបើឪពុកម្តាយបង្រៀនកូនឱ្យចេះប្រៀនប្រដៅខ្លួនឯង និងបង្កើតទម្លាប់ឧស្សាហ៍ និងសកម្ម…

New Project (1)
PR

ក្រុមហ៊ុន Vietjet ពង្រីកភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងកម្មវិធីពិព័រណ៍ Farnborough International Airshow 2024

* កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Rolls-Royce ទិញម៉ាស៊ីន និងសេវាកម្មដើម្បីផ្តល់ថាមពលដល់យន្តហោះ 20 A330neos * កិច្ចព្រមព្រៀងគាំទ្រផ្តល់សេវាផ្តាច់មុខ (TCS) ជាមួយក្រុមហ៊ុន Lufthansa Technik សម្រាប់កងនាវាអាកាសចរណ៍ដែលមានស្រាប់ ភ្នំពេញ ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 – បន្ទាប់ពីការបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅឯពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024…

Cover Copy
សង្គម

រឿងសោកស្ដាយបំផុតទាំង៥ក្នុងជីវិត ជឿជាក់ថាមនុស្សគ្រប់គ្នាមានយ៉ាងហោចណាស់មាន១ចំណុចក្នុងនោះ

ក្នុងជីវិតនេះ មានរឿងហេតុជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ ដែលមានទាំងរឿងល្អ រឿងអាក្រក់ រឿងយុត្តធម៌ និង អយុត្តិធម៌សម្រាប់យើង តែយ៉ាងណាយើងត្រូវទទួលយកវាដោយឥតលក្ខខណ្ឌ ព្រោះលើលោកនេះគ្មានរឿងណាដែលសមបំណងយើងរហូតនោះទេ។ ការសម្រេចចិត្តចំពោះរឿងនីមួយៗក៏ដូចគ្នា វាមិនប្រាកដថាយើងគិតត្រូវទាំងអស់នោះទេ ការសម្រេចចិត្តខ្លះក៏ធ្វើអោយយើងមានការសោកស្តាយផងដែរ ជាពិសេសគឺ៥ចំណុចខាងក្រោមនេះ ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានយ៉ាងហោចណាស់១ក្នុងចំណោមនោះ៖ ១.ចំណាយពេលច្រើនពេកលើការងារ៖ ពេញមួយជីវិតរបស់យើង មានមនុស្សជាច្រើនដែលដេញតាម អាជីព ឬ ការងារ។ គ្រប់គ្នាប្រាថ្នាថា ពួកគេអាចរស់នៅបានសុខស្រួលជាងមុន តាមរយៈការធ្វើការច្រើនជាងពេលលំហែរ ប៉ុន្តែប្រហែលពួកគេភ្លេចហើយថា ជីវិតនេះអាចរីករាយបានគ្រប់ពេល ទោះជាយើងមិនមានលុយច្រើនក៏ដោយ ម្យ៉ាងទៀតបើយើងមិនសម្រាកលំហែរខ្លះ ជីវិតនេះនឹងមានតែសម្ពាធប៉ុណ្ណោះ។ ២.មិនបានយកចិត្តទុកដាក់បន្ថែមទៀតចំពោះគ្រួសារ៖ មនុស្សជាច្រើនងប់ងល់នឹងការស្វែងរកកេរ្តិ៍ឈ្មោះ និងអាជីពជាខ្លាំង រហូតដល់ពួកគេភ្លេចទំនាក់ទំនងទាំងអស់របស់ពួកគេ…

Untitled 3
កីទ្បា

គ្រូបង្វឹកកីឡាបាល់ទាត់នារីកាណាដាត្រូវដកចេញពីការប្រកួតកីឡាអូឡាំពិក បន្ទាប់ពីបង្ហោះដ្រូនឈ្លបយកការណ៍លើគូប្រកួត

គណៈកម្មាធិការអូឡាំពិកកាណាដា បានដកតំណែងគ្រូបង្វឹកកីឡាបាល់ទាត់នារី Bev Priestman សម្រាប់ការប្រកួតនៅប៉ារីសដែលនៅសល់ បន្ទាប់ពីបុគ្គលិកត្រូវបានចោទប្រកាន់ថាបានប្រើ Drone ដើម្បីឈ្លបយកការណ៍លើគូប្រកួត។ បុគ្គលិកក្រុមជនជាតិកាណាដាពីរនាក់ ជំនួយការគ្រូបង្វឹក Jasmine Mander និងអ្នកវិភាគ Joseph Lombardi ត្រូវបាន “បញ្ជូនមកផ្ទះភ្លាមៗ” សម្រាប់ការចោទប្រកាន់ថាបានប្រើយន្តហោះគ្មានមនុស្សបើកដើម្បីឈ្លបយកការណ៍លើការហ្វឹកហាត់របស់ជម្រើសជាតិនូវែលសេឡង់។ ប្រទេសកាណាដាបានយកឈ្នះនូវែលសេឡង់ក្នុងលទ្ធផល 2-1 កាលពីថ្ងៃព្រហស្បតិ៍។ Bev Priestman ដែលបានបដិសេធការជាប់ពាក់ព័ន្ធពេលចោទប្រកាន់កាលពីដំបូង បានស្ម័គ្រចិត្តចាកចេញពីជុំរំជម្រើសជាតិមុនការសម្រេចចិត្តរបស់គណៈកម្មាធិការ។ ទោះយ៉ាងណាក៏ដោយ វាមិនមែនគ្រាន់តែជាឧប្បត្តិហេតុនៅនូវែលសេឡង់ប៉ុណ្ណោះទេ។ នាយកប្រតិបត្តិ និងជាអគ្គលេខាធិកាកីឡាបាល់ទាត់កាណាដា លោក Kevin Blue…

Cover Copy
សង្គម

ចរិតចោលម្សៀតទាំង ៤ របស់មនុស្សប្រុស ស្រីឆ្លាត ដាច់ខាតមិនយកខ្លួនបៀតឡើយ

ចរិតទាំង ៤ ចំណុចនេះ ជាភាពចោលម្សៀតបំផុតរបស់មនុស្សប្រុស ដូច្នេះហើយ មនុស្សស្រីត្រូវចំណាំទុក បើអ្នកឆ្លាត ដាច់ខាតកុំយកខ្លួនទៅពាក់ព័ន្ធ ទាក់ទងនឹងមនុស្សប្រុសប្រភេទនេះឱ្យសោះ គ្មានកំណើតទេ។ ១. សាវា ផិតក្បត់ អំពើ​ផិត​ក្បត់​ គឺ​ប្រឆាំង​នឹង​ទំនៀម​ទម្លាប់ និង​សីលធម៌​ដ៏​ល្អ​របស់​មនុស្ស។ អ្នក​រៀបការ​ហើយ​រស់នៅ​ដោយ​មិន​ស្មោះត្រង់​ជាមួយ​ដៃគូ​ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពេល​រស់នៅជាមួយគ្នា តែជីវិតគូ​ពោរពេញដោយភាពកុហក​ដោយ​មិន​ដឹង​ខ្លួន​ វាជាទង្វើដ៏ឈឺចាប់បំផុត។ នៅពេលដែលបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ គាត់នឹងរកហេតុផលគ្រប់គ្រាន់ដើម្បីមើលងាយប្រពន្ធ ហើយបង្ខំនាងឱ្យចាកចេញពីគាត់។ បុរសដែលរៀបការមានប្រពន្ធ មានគ្រួសារត្រឹមត្រូវ ពួកគេនឹងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន។ ប៉ុន្តែនៅពេលដែលពួកគេបាត់បង់ជំនួយពីប្រពន្ធរបស់ពួកគេ ភាពលំបាកដូចជាការបាត់បង់ដៃស្តាំរបស់ពួកគេនៅក្នុងជីវិត អ្វីគ្រប់យ៉ាងនៅក្នុងការងារ និងស្មារតីនឹងកាន់តែលំបាក។ ទោះបីជាប្រពន្ធខ្លះមិនមានសមត្ថភាពខ្លាំងក៏ដោយ…