
លាភធំចូលមកដោយមិនបានព្រាងទុក! សម្រាប់អ្នកឆ្នាំទាំង ៤ ចាប់ពីពាក់កណ្ដាលខែនេះទៅ ផ្កាយសំណាងរះឡើង ភ្លឺចែងចាំងដូចខែពេញបូណ៌មី
ចាប់ពីពាក់កណ្ដាលខែនេះទៅ ជាពេលវេលាដ៏អស្ចារ្យសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ សម្រុកកើបលាភសំណាងធំ លុយកាក់ មាសប្រាក់ហូរចូលមកឥតស្រាកស្រាន្តនឹកស្មានមិនដល់។ ហេតុដូច្នេះហើយ អ្នកកើតក្នុងឆ្នាំទាំង ៤ ចូរប្រុងប្រៀបខ្លួន កុំឱ្យឱកាសកើបលុយនេះកន្លងផុតទៅឱ្យសោះ។ ១. ឆ្នាំម្សាញ់ ៖ អ្នកកើតឆ្នាំម្សាញ់ នឹងមានលាភធំនៅចុងឆ្នាំនេះ ជាពិសេសចាប់ពីពាក់កណ្ដាលខែនេះតទៅ។ ជាមួយនឹងភាពប៉ិនប្រសប់ និងភាពវៃឆ្លាតពីកំណើត មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ នឹងចាប់យកឱកាសបានយ៉ាងងាយនៅពេលឱកាសទាំងនេះបានកើតឡើង។ ក្នុងអំឡុងពេលនេះ លុយកាក់ធ្លាក់ដូចស្លឹកឈើជ្រុះ ប្រហែលជាបានមកពីការវិនិយោគតូចៗពីមុនៗ ឬអំណោយដែលមិននឹកស្មានដល់ពីសាច់ញាតិ។ អ្នកត្រូវតែចេះទាញយកប្រយោជន៍ពីឱកាសនេះដើម្បីប្រមូលទ្រព្យសកម្ម និងវិនិយោគលើផែនការរយៈពេលវែង។ ២. ឆ្នាំរកា ៖ អ្នកដែលកើតក្នុងឆ្នាំរកា ត្រូវបានគេដឹងថាជាមនុស្សឧស្សាហ៍ព្យាយាម…











