
ស្រ្តីគ្រប់រូបត្រូវតែជៀសវាង ២០ ចំនុចនេះ ដើម្បីក្លាយជាស្រ្តីមានឥទ្ធិពល និងពេញលក្ខណៈ!
គ្រប់ស្រ្តីទាំងអស់តែងតែចង់ក្លាយជានារីដែលស្រស់ស្អាត មានឥទ្ធិពល និងពេញលក្ខណៈក្នុងកែវភ្នែករបស់បុរស និងភាពជឿជាក់លើខ្លួន។ ប៉ុន្តែស្រ្តីគាត់តែងតែមានកំហុសឆ្គងខ្លះដែលគាត់បានធ្វើដោយមិនដឹងខ្លួន រឿងខ្លះធ្វើឲ្យបុរសឆាប់ចាប់អារម្មណ៍ទៅលើចំនុចមិនល្អរបស់ស្រ្តី ។ ដូច្នះហើយយើងសូមផ្ដល់យោបល់និងការណែនាំចំនួន ២០ចំនុច ដែលស្រ្តីត្រូវតែជៀសវាងដើម្បីក្លាយជាស្រ្តីមានឥទ្ធិពល និងពេញលក្ខណៈ។ ១. មិនត្រូវប្រើប្រាស់ផលិតផលចម្លងម៉ាក (ផលិតផល Copy) នេះមិនមានន័យថាអ្នកត្រូវតែចំណាយលុយខ្ជះខ្ជាយក្នុងហោប៉ៅរបស់អ្នកដើម្បីទិញផលិតផលម៉ាកល្បីនិងសំលៀកបំពាក់ថ្លៃៗបំផុតនោះទេ។ យើងចង់មានន័យថាគឺទិញផលិតផល និងសំលៀកបំពាក់ដែលមានគុណភាព(មិនចាំបាច់តែជារបស់ Brand) និងគ្រឿងតុបតែងដែលអ្នកអាចរកបានយ៉ាង សមស្រប និងងាយស្រួល។ មានហាងលក់ទំនិញជាច្រើនដែលលក់សំលៀកបំពាក់ទាន់សម័យ និងសម្ភារៈដើម្បីឱ្យអ្នកមើលទៅទាន់សម័យ។ ក្នុងករណីណាក៏ដោយចូរកុំទិញទំនិញចម្លងម៉ាក (ផលិតផល Copy) ពីអ្នកលក់តាមចិញ្ចើមថ្នល់ព្រោះវាធ្វើឲ្យអ្នកត្រូវបានគេវាយតម្លៃមិនល្អ និងធ្វើឱ្យអ្នកមើលទៅមិនមែនជានារីពេញលក្ខណៈ។ ២. កំហុសឆ្គងក្នុងការជ្រើសរើសម៉ូត មានទំនុកចិត្តលើខ្លួនឯងព្រមទាំងភាពឆើតឆាយ…











