ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ghgjhj
កីទ្បា

មិន​ចេះ​តែ​ប្តូរ​ទេ! Ole ថា​មាន​យុទ្ធសាស្ត្រ​បែប​នេះ ទើប​សម្រេច​ដក Bruno/Ronaldo ចេញ

នៅ​ការ​ប្រកួត​រវាង Young Boys និង Man Utd ​កាល​ពី​យប់​មិញ សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​ទាំង​ពីរ មាន Bruno Fernandes និង Cristiano Ronaldo ពួក​គេ​ត្រូវ​បាន​ប្តូរ​ចេញ​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា ហើយ​ជំនួស​មក​វិញ​ដោយ Nemanja Matic និង Jesse Lingard។ ជុំវិញ​ការ​ប្តូរ​ចេញ​នេះ លោក Ole Gunnar Solskjaer បាន​ពន្យល់​ក្រោយ​ចប់​ការ​ប្រកួត ថា​វា​ជា​យុទ្ធសាស្រ្ត​ដែល​លោក​ចង់​សន្សំ​កម្លាំង​កីឡាករ​ឆ្នើម​ទុក​ប្រកួត​ក្រោយ មួយ​ផ្សេង​ទៀត​ដាក់​កីឡាករ​លេង​ការពារ​ឲ្យ​មក​ជួយ​ទប់​បន្ថែម។ បញ្ជាក់​បន្តិច United ត្រូវ​លេង…

Jkkj
កីទ្បា

Joe Cole ថា​មើល​ការ​លេង​យប់មិញ ដឹង​តែ​ម្នាក់​នេះ​ហើយ ក្លាយ​ជា​ Top Scorer នៅ UCL

កាល​ពី​យប់​មិញ គឺ​មាន​ការ​ប្រកួត​ចំនួន ៨ គូ ហើយ​យើង​ក៏​ឃើញ​លទ្ធផល​គូ​សំខាន់ៗ​ដូច​ជា Young Boys ២-១ Man Utd, Chelsea ១-០ Zenit, Malmo ០-៣ Juventus និង Barcelona ០-៣ Bayern Munich ​ជា​ដើម។ ក្រោយ​ឃើញ​ការ​ប្រកួត​នៅ​យប់​មិញ លោក Joe Cole ជា​អតីត​កីឡាករ​នៅ​ជម្រើស​ជាតិ​អង់គ្លេស​មួយ​រូប បាន​កោត​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ហើយ​និយាយ​ថា តារា​ឆ្នើម​សញ្ជាតិ​បែលហ្សិក…

Gffgfg
កីទ្បា

ទោះ​ចាញ់ តែ Ronaldo តាម​ស្មើ​កំណត់ត្រា​ខ្នាត​យក្ស ២ នៅ​ប្រកួត​បើក​ឆាក UCL

តារា​ឆ្នើម Cristiano Ronaldo គឺ​ជា​អ្នក​រក​បាន​មួយ​គ្រាប់​ឲ្យ​ក្លឹប Man Utd នៅ​ប្រកួត​ទល់ Young Boys តែ​ស្តាយ​មិន​អាច​ទទួល​បាន ៣ ពិន្ទុ​នោះ​ទេ ក្រោយ​ចាញ់ ១-២។ យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត យើង​ក៏​សរុប​ឃើញ​ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​បង្កើត​នៅ​កំណត់ត្រា​ធំៗ​ដល់​ទៅ ២ ដ្បិត​បើ​ក្រុម​ចាញ់។ ទី ១) គឺ​ការ​ស៊ុត​ទល់​ក្លឹប​ទាំង ៣៦ ផ្សេង​ពី​គ្នា​នៅ UEFA Champions League ដែល​ជា​កំណត់ត្រា​ចាស់​របស់ Lionel Messi។ មាន​ន័យ​ថា…

Dfdfd
កីទ្បា

មេ​ធំ PSG ថា​ក្លឹប​មួយ​នេះ ដែល​នឹង​ពិបាក​ផ្តួល​បំផុត​នៅ UCL

ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​ប្រកួត​ទល់​ក្លឹប Club Brugge នៅ​រាត្រី​នេះ ដែល​ជា​ជំនួប​ជុំ​ទី ១ វគ្គ​ចែក​ពូល UEFA Champions League រដូវ​កាល ២០២១/២២។ មុន​ឈាន​ដល់​ការ​ប្រកួត អ្នកចាត់ការ​របស់​ក្លឹប​បារាំង បាន​បង្ហើប​ដល់​ឈ្មោះ​ក្លឹប​មួយ​ដែល​គិត​ថា នឹង​ពិបាក​ផ្តួល​បំផុត ឬ​មាន​ក្រុម​ជា​ច្រើន​ចង់​យក​ឈ្នះ​ពួក​គេ​បំផុត ហើយ​នោះ​គឺ​ជា​ក្លឹប​នៅ​ឯ​លីគ​កំពូល​អង់គ្លេស។ អតីត​គ្រូ​ Spurs និយាយ៖ “វា​ពិត​ជា​អាច​ទៅ​រួច ការ​ដែល​គេ​ដាក់​ឈ្មោះ​ក្លឹប Chelsea និង​ក្លឹប​របស់​ពួក​យើង [PSG] ក្នុង​បញ្ជី​ក្លឹប​ដែល​ពិបាក​នឹង​ផ្ដួល ដោយ​ការ​ដែល​យើង​មើល​ទៅ​លើ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​យើង​មាន តែ​សម្រាប់​ក្លឹប…

Dsfas
កីទ្បា

កីឡាករ ៥ រូប​នេះ​ខ្លាំង ផ្ទេរ​មក​ក្លឹប​ថ្មី​ បើក​ឆាក​ប្រកួត​ដំបូង​ភ្លាម រក​បាន​គ្រាប់​បាល់​ភ្លែត

ជឿ​ថា អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ប្រាកដ​ជា​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​នៅ​រដូវ​កាល​ថ្មី ២០២១/២២ ព្រោះ​អី​កាល​ពី​រដូវ​ក្តៅ យើង​ឃើញ​មាន​ការ​ផ្ទេរ​ធំៗ​បាន​កើត​ឡើង ហើយ​ខ្លះ​សឹង​តែ​ជា​រឿង​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ទៀត​ផង។ យ៉ាង​ណា​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ថ្មី សម្រាប់​កីឡាករ​មួយ​ចំនួន​ហាក់​បង្ហាញ​ឥទ្ធិពល​ភ្លាមៗ​តែ​ម្តង ជាក់ស្តែង​នៅ​ប្រកួត​ដំបូង គឺ​ពួក​គេ​អាច​រក​បាន​គ្រាប់​បាល់​បើក​ឆាក​ភ្លែត។ ខាង​ក្រោម ក្នុង​ស្រុក​កីឡា បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង ៥ រូប ដែល​អាច​រក​បាន​គ្រាប់​បាល់​នៅ​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​ថ្មី៖ ៥) Edin Dzeko រក​បាន​មួយ​គ្រាប់​នៅ​ជំនួប Inter Milan – Genoa កាល​ពី​ថ្ងៃ​ទី ២១ ​សីហា ៤) Achraf Hakimi រក​បាន​មួយ​គ្រាប់​នៅ​ជំនួប Troyes…

RTRMADP_SOCCER CHAMPIONS YBO MUN REPORT_2096645090_UP1EH9E1C4045_2021 09 14T171914Zjpg JS679826039
កីទ្បា

Ronaldo និយាយ​ពាក្យ​មួយ​ឃ្លា​នេះ​ភ្លាម​ទៅ​មិត្ត​រួម​ក្រុម ក្រោយ​លេង​ចាញ់​ Young Boys

ការ​ប្រកួត​រវាង Young Boys និង Man Utd បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ២-១ ដែល​នេះ​ជា​ការ​យក​បាន ៣ ពិន្ទុ​ដ៏​តានតឹង​បំផុត ព្រោះ​អី United លេង​គ្នា ១០ នាក់ ទល់​ក្រុម​ម្ចាស់ផ្ទះ​ពេញ​ជើង​រយៈ​ពេល​ជិត ៦០ នាទី។ ក្រោយ​ចប់​ការ​ប្រកួត​មតិ​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ខ្លះ​សោកស្តាយ តែ​ខ្លះ​ក៏​នៅ​តែ​គាំទ្រ​ United ជានិច្ច ព្រោះ​យល់​ឃើញ​ថា ដោយសារ​មាន​កាត​ក្រហម​មួយ​របស់ Aaron Wan-Bissaka ទេ កុំ​អី​លទ្ធផល​មិន​ចេញ​មក​បែប​ហ្នឹង​ឡើយ។ ទៅ​មើល​តារា​ឆ្នើម Cristiano…

14
សុខភាព

បន្ទាប់ពីអាយុ៤០ឆ្នាំ ស្រ្តីគួរទទួលទានអាហារប៉ុន្មានប្រភេទនេះ ព្រោះមានឥទ្ធិពលខ្លាំង ជួយបង្កើនការចងចាំ កាត់បន្ថយភាពមិនប្រក្រតីនៃសរីរាង្គ

អាហារដែលមានអនាម័យ សុខភាពល្អ ប្រាកដណាស់ពិតជាអាចជួយធ្វើឲ្យរាងកាយមាំមួន មានកម្លាំងខ្លាំងក្លា ជាពិសេសអាហារដែលសម្បូរទៅដោយវីតាមីនច្រើន ក៏ជួយបង្កើនការចងចាំកាន់តែប្រសើរឡើងទៀតផង។ ដោយឡែក សព្វថ្ងៃនេះ ប្រសិនបើអ្នកសង្កេតឃើញថា អ្នកឧស្សាហ៍ឈឺក្បាល វិលមុខ ស្លេកស្លាំង ស្ពឹកខួរក្បាល សូមកកុំព្រងើយកន្តើយដាច់ខាត ត្រូវតែព្យាបាលជាបន្ទាន់ បើមិនច់ស្ដាយក្រោយទេ។ ខាងក្រោមនេះជាអាហរដែលអ្នកគួរតែពិចារណាឡើងវិញដើម្បីទទួលបានសុខភាពល្អ។ Beets ល្អសម្រាប់ខួរក្បាល យោងតាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ ប៊ីចេងគឺជាអាហារដ៏ល្អសម្រាប់បង្កើនការចងចាំសម្រាប់មនុស្សបន្ទាប់ពីអាយុ៤០ឆ្នាំ។ ប៊ីចេងសម្បូរទៅដោយសារធាតុពណ៌មួយហៅថា “បេតាឡែន” ដែលជួយការពារភាពចាស់នៃខួរក្បាលនិងការបាត់បង់ការចងចាំ ការពារការប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មនិងការរលាក។ លើសពីនេះទៅទៀត នៅពេលដែលអ្នកទទួលទាន “beets” វាក៏ជួយធ្វើឱ្យការរំលាយអាហារមិនល្អតាមរយៈការរំញោចសរសៃប្រសាទនៅក្នុងពោះវៀននិងបង្កើនសមត្ថភាពរាងកាយក្នុងការរំលាយអាហារ។ ខ្លាញ់ត្រី នៅពេលដែលមនុស្សបរិភោគត្រីដែលមានខ្លាញ់ច្រើនវានឹងផ្តល់អូមេហ្គា ៣…

9
សង្គម

បើអ្នកកំពុងរកដើមឈើដាំក្នុងផ្ទះ កុំភ្លេចរុក្ខជាតិបួនប្រភេទនេះ ព្រោះជួយសម្អាតខ្យល់កង្វក់បានល្អណាស់

ប្រសិនបើអ្នកកំពុងស្វែងរកមើលរុក្ខជាតិដាំក្នុងផ្ទះ ដើម្បីសម្អាតខ្យល់អាកាសកង្វក់ នឹងធ្វើឲ្យមានសុខភាពល្អ សូមកុំព្រងើយកន្តើយនឹងរុក្ខជាតិ ៤ ប្រភេទនេះឲ្យសោះ៖ រុក្ខជាតិអាយវី អាយវីគឺជារុក្ខជាតិដែលត្រូវបានគេបង្ហាញថា អាចកាត់បន្ថយសំណល់ខ្យល់។ លើសពីនេះទៀតអាយវីជួយកាត់បន្ថយជាតិពុលដូចជា បេនហ្សេន, ហ្វ័រដេលីដេ ដែលមានជាទូទៅនៅក្នុងផលិតផលសម្អាតឬស៊ីលលីននិងតូលូអ៊ីន។ មិនតែវប៉ុណ្ណោះ អាយវីក៏ជួយសម្រួលផ្លូវដង្ហើមរបស់អ្នក កាត់បន្ថយការផ្តាសាយ ក្អកនិងហឺត។ ការសិក្សាមួយទៀតបង្ហាញថា វល្លិនេះថែមទាំងអាចកាត់បន្ថយការលូតលាស់របស់ផ្សិតនៅក្នុងផ្ទះរបស់អ្នកទៀតផង។ ដើមអាឡូវ៉េរ៉ា ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថា មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ក្រៅពីព្យាបាលរបួសអាឡូវ៉េរ៉ាក៏ជួយកាត់បន្ថយការរលាកនិងបណ្តេញជាតិពុល ដូចជា ហ្វ័រម៉ីឌីអ៊ីដនិងបេនហ្សេន ដែលមាននៅក្នុងថង់ប្លាស្ទិកនិងសាប៊ូបោកខោអាវ។ លើសពីនេះប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិដែលមានឥទ្ធិពលល្អក្នុងការបន្សុទ្ធខ្យល់ ព្យាបាលរលាកនិងមានប្រសិទ្ធិភាពធ្វើឱ្យស្បែកនិងសក់របស់អ្នកស្រស់ស្អាត។ ដូច្នេះដាំអាឡូវ៉េរ៉ានៅផ្ទះរបស់អ្នកដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងពេលតែមួយ។ ដើមឈើអណ្តាតខ្លា វាមានប្រយោជន៍ក្នុងការកំចាត់សារធាតុដែលបង្កគ្រោះថ្នាក់ដូចជាបេនហ្សេន, ហ្វ័រម៉ង់ឌីហាយនិងស៊ីលលីន…

7
គ្រួសារ

ស្រ្តីត្រូវដឹង! នេះជាភាពខុសគ្នារវាងបុរសដែលស្រឡាញ់ប្រពន្ធ និង បុរសដែលស្រឡាញ់តែខ្លួនឯង

ជាទូទៅស្រ្តីគ្រប់រូបតែងតែប្រាថ្នារៀបការជាមួយស្វាមីដែលស្រឡាញ់នាងពិតប្រាកដ។ យ៉ាងនៅក្នុងជីវិតអាពាហ៍ពិពាហ៍ បុរសមិនតែងតែជាអ្នកដែលនិយាយត្រាប់តាមប្រយោគពីរបីដើម្បីបញ្ជាក់ថា គាត់ពិតជាស្រឡាញ់អ្នកទេ។ ហេតុដូចនេះ ដើម្បីដឹងថា “តើបុរសពិតជាស្រឡាញ់ប្រពន្ធរបស់គាត់ឬអត្មានិយមឬគ្រាន់តែស្រឡាញ់ខ្លួនឯង ស្ត្រីគួរតែចងចាំចំណុចខាងក្រោមនេះ៖ -បុរសម្នាក់ដែលស្រឡាញ់ប្រពន្ធ តែងតែស្វែងរកអ្វីដែលប្រពន្ធគាត់ចង់បាន។ ដោយសារតែពួកគេចង់យល់ពីប្រពន្ធឱ្យបានល្អ ជាងនេះទៅទៀត ពួកគេក៏ជឿជាក់លើប្រពន្ធរបស់ពួកគេថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ប្រសិនបើបុរសជាប្តីចូលចិត្តមើលទូរទស្សន៍ មើលទូរស័ព្ទខណៈពេលដែលប្រពន្ថនិយាយហើយមិនស្តាប់ បង្ហាញថាពួកគេមិនគោរពប្រពន្ធទេ។ -បុរសជាប្ដីនឹងស្រឡាញ់ប្រពន្ធជាជាងខ្លាចប្រពន្ធរបស់ខ្លួន។ ប៉ុន្តែបុរសដែលគ្មានបេះដូងគឺពិតជាអយ្យកោតែងតែបង្ខំប្រពន្ធឲ្យលះបង់អ្វីគ្រប់យ៉ាង ដើម្បីខ្លួន។ -បុរសជាប្ដីដែលស្រឡាញ់ប្រពន្ធ នឹងចង់ចំណាយពេលទាំងអស់របស់ពួកគេជាមួយប្រពន្ធ។ ប៉ុន្តែបុរសអាត្មានិយមបន្ទាប់ពីធ្វើការពួកគេគ្រាន់តែចូលចិត្តដើរលេងនិងផឹកស៊ីជាមួយមិត្តភក្តិជាជាងទៅផ្ទះញ៉ាំបាយជាមួយប្រពន្ធកូន។ -បុរសដែលស្រឡាញ់ប្រពន្ធ ពួកគេតែងតែរមៀលដៃអាវដើម្បីសម្អាតផ្ទះ ធ្វើម្ហូបឱ្យប្រពន្ធនៅក្នុងផ្ទះបាយ ហើយប្រពន្ធមើលថែកូនៗ។ ប៉ុន្តែបុរសអាត្មានិយមគិតតែពីខ្លួនឯងមិនចង់ដឹងថាប្រពន្ធរបស់គេនឿយហត់ឬអត់ទេ។ -បុរសជាប្តីដែលស្រលាញ់ប្រពន្ធគេតែងតែចង់ឱ្យប្រពន្ធមានសេចក្តីសុខ។ សូម្បីតែនៅពេលដែលពួកគេត្រូវលះបង់ច្រើននិងខិតខំធ្វើការក៏ដោយក៏ពួកគេមិនត្អូញត្អែរដែរ។ ព្រោះពួកគេយល់ថា បានលះបង់ច្រើនដើម្បីគ្រួសារ។…

2
សង្គម

បើមានមនុស្សថ្លៃថ្នូរ ៦ ប្រភេទនេះលេចមុខក្នុងជីវិត ដាច់ខាតអ្នកត្រូវចេះដឹងគុណគេឲ្យបានល្អ

ជាធម្មតាមានមនុស្ស ៦ ប្រភេទ ដែលអ្នកគួរតែគោរព ឲ្យតម្លៃ នឹងផ្ដល់ភាពសំខាន់ ព្រោះពួកគេជាមនុស្សដែលតែងមានឥទ្ធិពលយ៉ាងខ្លាំងលើផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ ដូច្នេះអ្នកត្រូវចេះដឹងគុណពួកគេឱ្យបានល្អ ប្រសិនបើថ្ងៃណាមួយអ្នកមានសំណាងបានជួប។ ១.អ្នកដែលមានបំណងបង្រៀនអ្នក មិនថាអ្នកទើបតែចូលធ្វើការថ្មី ប្រសិនបើមាននរណាម្នាក់ដែលអ្នកអាចទុកចិត្តបានអ្នកអាចទូរស័ព្ទទៅរកជំនួយនៅពេលអ្នកមានបញ្ហា នោះពួកគេនឹងត្រៀមខ្លួនដើម្បីបង្រៀនឬផ្តល់បទពិសោធន៍ដល់អ្នកជានិច្ច។ មិនថាអ្នកជាមនុស្សជោគជ័យ ឬ គ្រាន់តែជាមនុស្សសាមញ្ញនោះទេ ប្រសិនបើអ្នកធ្លាប់ជួបមនុស្សបែបនេះអ្នកត្រូវតែដឹងគុណ គោរពនិងប្រព្រឹត្តចំពោះបុគ្គលនោះឱ្យបានល្អ។ ២.អ្នកដែលរក្សាការសន្យា បុគ្គលដែលរក្សាការសន្យាគឺជាបុគ្គលដែលដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួន ដែលដឹងថា ខ្លួនអាចបំពេញការសន្យាបានពេញលេញឬអត់។ ដូច្នេះនៅពេលអ្នកជាមិត្តភក្តិពិតប្រាកដជាមួយមនុស្សទាំងនេះ អ្នកក៏ត្រូវដឹងខ្លួនពីការសន្យារបស់អ្នកដែរ នោះបុគ្គលិកលក្ខណៈរបស់អ្នកក៏កាន់តែប្រសើរឡើងបន្តិចម្តងៗ ។ មនុស្សដែលរក្សាការសន្យានិងរក្សាជំនឿ គឺជាមនុស្សដែលតែងតែគោរពអ្នកដទៃ។ អ្នកដែលរក្សាការសន្យាក៏ជាមនុស្សដែលជួយអ្នកឱ្យក្លាយជាមនុស្សល្អនិងប្រសើរជាងមុនដែរ។ ៣.សត្រូវរបស់អ្នក យើងមិនអាចជៀសផុតពីភាពរអាក់រអួលនៅក្នុងការងារនោះទេ តែងតែមានមនុស្សម្នាក់ដែលចូលចិត្តប្រកួតប្រជែងជាមួយអ្នកដើម្បីក្លាយជាគូប្រជែងនៅកន្លែងធ្វើការ។…

Photos That Can Make Anyone Not Believe Their Eyes FB
ប្លែកៗ

រូបថត ២២ សន្លឹកដែលអាចធ្វើឱ្យអ្នកមិនជឿភ្នែកខ្លួនឯង

តើអ្នកធ្លាប់ឃើញសត្វឆ្កែដែលមើលទៅដូចសត្វកាំប្រមា ឬ ផ្កាដែលមានរាងដូចលលាដ៍ក្បាលមនុស្ស ឬ ខ្មោចជិះកង់ ដែរឬទេ? មិនដែលទេមែនទេ? ចូរត្រៀមខ្លួន ទៅមើលរូបភាពទាំងអស់នោះឥឡូវនេះ។ យើងនឹងបង្ហាញអ្នកនូវរូបថតនៃអព្ភូតហេតុ ដែលបានកើតឡើងដោយសារតែការថតពីមុំផ្សេងៗ ការលេងជាមួយពន្លឺ ឬ ស្រមោល និង ការស្រមើលស្រមៃរបស់យើង។ 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16.…

Successful People
ទស្សនៈ

សញ្ញា ៣យ៉ាង ដែលអ្នកនឹងក្លាយជាមនុស្សជោគជ័យនៅថ្ងៃណាមួយ

ប្រសិនបើអ្នកកត់សម្គាល់មនុស្សជោគជ័យដែលអ្នកស្គាល់ អ្នកនឹងឃេីញពួកគាត់សុទ្ធមានតែចំនុចទាំងបីនេះ។ បេីសិនបេី អ្នកមានចំនុចទាំងអស់នេះខ្ញុំជឿថាអ្នកនឹងជោគជ័យឆាប់ៗ។ បេីសិនជាអ្នកមិនទាន់មានទេ អ្នកអាចព្យាយាមកែប្រែពីព្រោះ វាពិតជាសំខាន់ណាស់ដេីម្បីជោគជ័យ។ ១. ល្បឿននៃការអនុវត្ត គាត់ចាប់ផ្តើមធ្វើអ្វីមួយយ៉ាងឆាប់រហ័ស។ នៅពេលគាត់ទទួលបានព័ត៌មាន ហើយគាត់គិតថាវាគួរតែធ្វេី គាត់នឹងចាប់ផ្តេីមធ្វេីភ្លាមៗតែម្តង គឺ គាត់ធ្វេីដូចអត់មានថ្ងៃ ស្អែកអញ្ចឹង។ ឧទាហរណ៍៖ នៅពេលដែលពួកគេអានសៀវភៅ បន្ទាប់មកគាត់ទទួលបាន ព័ត៌មានល្អដែលគួរតែធ្វេី គាត់នឹងអនុវត្តភ្លាមៗ។ ២. សមត្ថភាពក្នុងការចាប់ផ្តេីមធ្វេីអ្វីមួយនៅពេលដែលមានអារម្មណ៍ថាមិនច្បាស់លាស់ នៅពេលគាត់មានអ្វីត្រូវធ្វើ គាត់ចាប់ផ្តើមធ្វើវា ទោះបីជា មិនសូវច្បាស់លាស់ក៏ដោយ ព្រោះពួកគាត់ដឹងពី តំលៃនៃវេលា គឺ សំខាន់។ ប្រសិនបើគាត់បរាជ័យ…