
តាមចាស់បុរាណ ហាមមិនឲ្យធ្វើរឿងទាំង ៥ នេះទេ ពេលទទួលទាន ព្រោះនាំឲ្យកើតសំណាងអាក្រក់
សកម្មភាពទាំង ៥ ដូចបង្ហាញខាងក្រោម ជាពិសេសសម្រាប់អ្នកដែលទទួលទានប្រើប្រាស់ចង្កឹះ ចាំបាច់ត្រូវតែជៀសឲ្យបាន ព្រោះតាមតំណមពីបុរាណគេជឿថា ជាសកម្មភាពហៅព្រលឹង វិញ្ញាណអាក្រក់ ដែលនាំឲ្យជីវិតជួបសំណាងមិនល្អ ហើយប៉ះពាល់ដល់សុខភាពខ្លួនឯងនិងក្រុមគ្រួសារ៖ ៥) កុំទម្លាប់ញាក់ជើង គ្នាយើងខ្លះពេលលឺភ្លេងគឺមានទម្លាប់ញាក់បាតជើងទៅតាមភ្លេង ប៉ុន្តែតាមតំណមចាស់បុរាណគេថាមិនឲ្យធ្វើសកម្មភាពបែបហ្នឹង កំឡុងពេលនៅតុអាហារនោះទេ ព្រោះវាងាយនឹងនាំឲ្យអ្នកខ្សត់ទ្រព្យទៅពេលខាងមុខ។ ៤) ដាក់ចង្កឹះបញ្ឈរក្នុងចានបាយ អ្នកដែលដាក់ចង្កឹះបញ្ឈរក្នុងចានបាយ ប្រៀបដូចជាកំពុងសែនបាយនោះឲ្យអ្នកដែលបានចែកឋានទៅ ដូច្នេះគេមិនទម្លាប់ឲ្យដាក់បែបហ្នឹងឡើយ។ ៣) យកចង្កឹះគោះចានបាយ តាមទម្លាប់ ការដែលយកចង្កឹះគោះចានបាយ ប្រៀបដូចជាកំពុងបន្លឺសំឡេងហៅព្រលឹងវិញ្ញាណអាក្រក់ នាំឲ្យកើតមានឥទ្ធិពលមិនល្អមកលើខ្លួនអ្នក។ សកម្មភាពនេះគេជឿថា អាចនាំឲ្យអ្នកជួបបញ្ហាសុខភាពនៅពេលខាងមុខ។ ២) ចាប់ម្ហូបពីគ្នាទៅគ្នា ឬភ្ជាប់ចង្កឹះ…




















