
៩៩ថ្ងៃខាងមុខ! អ្នកឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រចះត្រចង់
ក្នុងចំណោមឆ្នាំទាំង ១២ នេះ មានឆ្នាំចំនួន ៣ ដែលនឹងមានលាភសំណាងក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ រាសីអ្នកនឹងឡើងខ្ពស់ត្រចះ អាចឈ្នះរាល់បញ្ហា ការលំបាកគ្រប់បែបយ៉ាង មិនថាការងារអ្វីក៏រលូន ថែមទាំង មានឱកាសរកលុយបានច្រើនថែមទៀតផង។ ១. ឆ្នាំមមែ អ្នកដែលកើតក្នុងឆ្នាំពពែ គឺជាមនុស្សដែលមានចរិតស្លូតបូត មានក្ដីស្រលាញ់ និងឧស្សាហ៍ព្យាយាម តែងតែចេះឈ្វេងយល់ និងចាប់យកគ្រប់ឱកាស ដើម្បីអាចសាងជីវិតពេញបរិបូរណ៍។ មនុស្សភាគច្រើនកើតក្នុងឆ្នាំពពែ មិនមែនកើតក្នុងត្រកូលអ្នកមានទេ ប៉ុន្តែពួកគេមាននិស្ស័យពុះពារ ដែលអាចក្លាយជាអ្នកមានស្ដុកស្ដម្ភ ឬជាអ្នកធំក្នុងពេលអនាគត។ នៅវ័យជំទង់ អ្នកឆ្នាំពពែបានជួបប្រទះនឹងការលំបាកជាច្រើន ប៉ុន្តែបានសម្រេចទាំងអស់នៅពេលដែលពួកគេចូលដល់ដំណាក់កាលកណ្តាល។ ហោរាសាស្ត្រនិយាយថា ចាប់ពីពេលនេះដល់ចុងឆ្នាំ ឆ្នាំពពែនឹងធ្វើអ្វីៗគ្រប់យ៉ាងដោយរលូន…




















