
ចិត្តល្អ ជីវិតក៏បានល្អ! ម្ចាស់ឆ្នាំទាំង ៤ ជាមនុស្សកើតមកមានគុណធម៌ថ្លៃថ្លា មានទេវតាតាមថែរក្សា ជួយចម្រុងចម្រើន
អ្នកដែលកើតក្នុងឆ្នាំទាំង ៤ នេះ គឺជាមនុស្សដែលមានភាពស្មោះត្រង់ សាមញ្ញ ហើយតែងតែមានមនុស្សខ្ពង់ខ្ពស់តាមជួយពួកគេ ដូច្នេះពួកគេអាចមានជីវភាពធូរធារយ៉ាងងាយស្រួល ដោយមិនចាំបាច់ខ្វល់ខ្វាយរឿងលុយកាក់។ ១) ឆ្នាំខាល៖ អ្នកដែលកើតក្នុងឆ្នាំខាលមិនចូលចិត្តជំពាក់គុណគេ ក៏មិនលោភលន់ចង់បានផលប្រយោជន៍ កេងចំណេញលើអ្នកដទៃដែរ។ ពួកគេជាមនុស្សត្រង់ណាស់ មិនដែលចេះមាក់ងាយ ធ្វើបាបអ្នកណាឡើយ។ ប៉ុន្តែ ដោយសារតែបុគ្គលិកលក្ខណៈត្រង់ពេកនេះក៏អាចធ្វើឱ្យមនុស្សមួយចំនួនអន់ចិត្តដែរ។ ពួកគេជាមនុស្សដែលមានគោលការណ៍ ផ្តល់តម្លៃដល់មិត្តភាព និងគ្រួសារ ហើយតែងតែចំណាយពេលដ៏មានតម្លៃជាមួយមនុស្សជាទីស្រលាញ់។ ពួកគេក៏មានចិត្តរាបទាប ស្លូតបូត និងល្អក្នុងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួន។ ដូច្នេះហើយ សូម្បីតែពេលប្រឈមមុខនឹងជម្លោះ និងវិវាទក៏ដោយ ក៏ពួកគេអាចដោះស្រាយបញ្ហាដោយសន្តិវិធី។ អ្នកកើតឆ្នាំខ្លា មានចរិតម៉ឺងម៉ាត់ ឯករាជ្យបំផុត។…




















