
ក្នុងផ្ទះអ្នកមានអត់? សមាជិកកើតឆ្នាំ ៣ នេះ ជាឆ្នាំហៅទ្រព្យប្រចាំខែឧសភា
តាមហោរាសាស្រ្តបានឲ្យដឹងថា នៅកំឡុងខែឧសភា ជាខែខាងមុខ ប្រសិននៅផ្ទះរបស់អ្នក មានសមាជិកកើតឆ្នាំ ១ ក្នុងចំណោមឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងទទួលបានលាភសំណាង រួចថែមទាំងលើកយីអ៊ុនមនុស្សជុំវីញ ឲ្យជួបតែរឿងល្អថែមទៀតផង។ តើមានប៉ះឆ្នាំសមាជិកក្នុងគ្រួសារអ្នកដែរឬទេ? បើមានក៏កុំភ្លេចជូនសារនេះទៅកាន់ពួកគេឲ្យបានដឹងផង៖ អ្នកកើតឆ្នាំឆ្លូវ – គោ មនុស្សដែលកើតឆ្នាំឆ្លូវ ភាគច្រើនជាមនុស្សឆ្លាតនិងពូកែ ហើយពួកគេចេះបត់បែន និងសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ។ រាល់ពេលជួបបញ្ហា មនុស្សនេះមិនងាយបាក់ទឹកចិត្តទេ ពោលរមែងអាចដោះស្រាយបញ្ហាទាំងនោះបានដោយភាពការប្រើអារម្មណ៍ស្ងប់ស្ងាត់។ យ៉ាងណាពេលវេលាហៅទ្រព្យរបស់អ្នកបានចូលមកដល់ហើយ ក្នុងកំឡុងពេល ១ ខែពេញ នៃខែឧសភា គឺពេញទំហឹងតែម្តងសម្រាប់អ្នកកើតឆ្នាំឆ្លូវ។ ជីវិតពួកគេនឹងល្អប្រសើរឡើង រួមទាំងសមាជិកក្រុមគ្រួសារ…




















