
អីយ៉ាស់! ស្ងាត់ៗ កំពូលចុងភៅស្រុកស្រែ ឆម ស្រីផាច បង្ហាញមុខគូស្នេហ៍ និងកំណត់ថ្ងៃចូលរោងការទៀត
ជាដំណឹងល្អ បង្កឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុគ របស់កញ្ញា ឆម ស្រីផាច ដែលត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូ បង្ហាញការធ្វើម្ហូបប្លែកៗ និងទាក់ទាញបែបស្រុកស្រែចម្ការ ស្រាប់តែដាក់ Relationship បង្ហាញមុខគូស្នេហ៍ច្បាស់ៗ។ លើសពីនេះ ក្រឡេកមើលទៅគណនីហ្វេសប៊ុគរបស់បុរសដែលជាគូស្នេហ៍កញ្ញា ដែលមានឈ្មោះថា Tep Vanna ក៏បានបង្ហោះនូវសារមួយ និងថែមទាំងកំណត់ថ្ងៃចូលរោងការថ្ងៃទី ០៦ ០៦ ២០២៦ ដែលកំណត់ថ្ងៃសុទ្ធតែលេខ ៦ ទាំងអស់ នេះក៏បានបញ្ជាក់ថា ពួកគេប្រាកដជាបានភ្ជាប់ពាក្យជាមួយគ្នារួចស្រេចហើយ។ បន្ទាប់ពីបានដឹងដំណឹងជាក់ច្បាស់ តាមការបង្ហោះសារនេះហើយ មានអ្នកគាំទ្រជាច្រើនចូលទៅបង្ហាញការចាប់អារម្មណ៍ និងជូនពរដល់គូស្នេហ៍មួយគូនេះព្រោងព្រាត៕




















