
មនុស្សស្រីកើតក្នុងឆ្នាំទាំង ៣ ក្លាយជាស្ត្រីស្ដុកស្ដម្ភ នៅអាយុ ៣៥ ឆ្នាំ
សម្រាប់មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ត្រូវបានទេវតាចារទុកមករួចជាស្រេចហើយថា នៅពេលដែលពួកគេឈានដល់វ័យ ៣៥ ឆ្នាំ មនុស្សទាំងនេះ នឹងមានសំណាង ទទួលបានលាភជ័យយ៉ាងច្រើន។ ដោយហេតុតែពួកគេបានឆ្លងកាត់មកនូវសេចក្ដីទុក្ខជាច្រើនមកហើយតាំងពីវ័យក្មេងមក ដូច្នេះ ឈានដល់វ័យ ៣៥ ឆ្នាំពួកគេត្រូវតែទទួលបានមកវិញនូវផលដែលពួកគេបានខំប្រឹង និងកសាងកន្លងមក។ ១. ស្ត្រីឆ្នាំថោះ ស្ត្រីកើតឆ្នាំទន្សាយ មានចរិតស្លូតបូត មានចិត្តសប្បុរស និងមានមនោសញ្ចេតនាជ្រាលជ្រៅ។ ពួកគេតែងតែដាក់ទំនួលខុសត្រូវចំពោះគ្រួសារ និងខ្លួនគេជាមុន។ មនុស្សឆ្នាំទន្សាយនេះមានចិត្តខ្ជាប់ខ្ជួននៅចំពោះមុខបញ្ហាទាំងពួង។ ដូច្នេះហើយអ្នកកើតឆ្នាំទន្សាយតែងតែមានអ្នកនៅជុំវិញជាទីស្រឡាញ់រាប់អាន។ ពួកគេត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរគ្រប់កាលៈទេសៈទាំងអស់ ប្រែក្លាយអំពើអាក្រក់ទៅជាល្អ។ ទោះជាជីវិតជួបការលំបាកខ្លះក៏ដោយ ប៉ុន្តែក្រោយអាយុ ៣៥ ឆ្នាំ…




















