
គ្រូហុងស៊ុយផ្ដាំ! របស់ទាំង ៨ នេះ កុំចេះតែបោះចោលផ្ដេសផ្ដាសឱ្យសោះ ប្រយ័ត្នមានគ្រោះ ជួបស៊យ
វត្ថុខាងក្រោមនេះ ដាច់ខាតមិនអនុញ្ញាតឱ្យ ឬបោះចោលឡើយ ព្រោះអាចប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងលាភសំណាងរបស់អ្នក និងសមាជិកក្នុងគ្រួសារទាំងមូល។ ១. អាសនៈដែលប្រើរួច / កំប៉ុងជើងធូប ដោយហេតុផលថា អាសនៈ ឬ ធូប ជាវត្ថុសក្តិសិទ្ធិនៅក្នុងផ្ទះ ហើយត្រូវបានអញ្ជើញឱ្យប្រសិទ្ធិពរជ័យដល់ម្ចាស់ផ្ទះ ដូច្នេះ មិនគួរយកអាសនៈ ឬ ចានធូប ទៅឱ្យអ្នកដទៃឡើយ ក្រែងលោនាំមកវិញនូវសំណាងអាក្រក់ទាំងអ្នកឱ្យ និងអ្នកទទួល។ ២. កាបូប បើទោះជាកាបូបនោះថ្មីក៏ដោយ ក៏មិនគួរប្រគល់ឱ្យអ្នកផ្សេងទេ។ នេះគឺជាវត្ថុហុងស៊ុយដែលតំណាងឱ្យលុយ។ ការផ្តល់កាបូបរបស់អ្នកទៅអ្នកដទៃ គឺជាការផ្តល់លុយរបស់អ្នកទៅហោប៉ៅអ្នកដទៃ។ នៅថ្ងៃខួបកំណើត មនុស្សជាច្រើនចូលចិត្តឱ្យកាបូបទៅមិត្តភ័ក្តិ…




















