
ចាប់ពីឆ្នាំក្រោយទៅ! បើកទំព័រថ្មីសម្រាប់អ្នកឆ្នាំទាំង ៤ យីអ៊ុនឡើង កើនទ្រព្យគាប់លាភរយៈពេល ៣ ឆ្នាំពេញ
បន្ទាប់ពីដាច់ឆ្នាំនេះទៅ រហូតដល់ ៣ ឆ្នាំពេញ ជាឱកាសកើបលុយ ប្រមូលលាភសម្រាប់អ្នកឆ្នាំទាំង ៤ នេះវិញម្ដង ក្រោយហែលឆ្លងនូវទុក្ខលំបាកឥតស្រាកស្រាន្តប៉ុន្មានឆ្នាំចុងក្រោយនេះរួចមក ដល់វេលាដែលផ្កាយសំណាងរបស់អ្នករះឡើងវិញហើយ។ ១. ឆ្នាំឆ្លូវ ៖ អ្នកឆ្នាំឆ្លូវ ជាមនុស្សដែលឧស្សាហ៍ព្យាយាម។ ពួកគេធ្វើការដោយភាពរីករាយ និងព្យាយាមអស់ពីសមត្ថភាព។ ទោះជាជួបការលំបាកក៏ដោយ ក៏គេមិនខ្លាចក្នុងការប្រឹងប្រែងគិត ស្វែងរកដំណោះស្រាយ និងមិនព្រមចុះចាញ់នឹងវាសនាដែរ។ ការប្រឹងប្រែងរបស់អ្នកកើតឆ្នាំឆ្លូវ ត្រូវបានអ្នករាល់គ្នាទទួលស្គាល់។ ពេលក្រោយ មនុស្សឆ្នាំនេះនឹងទទួលបានការងារសំខាន់ៗនាំមកនូវប្រាក់ចំណេញខ្ពស់ ។ មនុស្សដែលធ្វើការក្នុងមុខតំណែងជាអ្នកដឹកនាំមានចក្ខុវិស័យ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់សមូហភាព។ ដោយសារកត្តាល្អទាំងនេះ ឆ្នាំឆ្លូវ…




















