
មនុស្ស ៣ ប្រភេទដែលអ្នកមិនគួរស្និទ្ធ និង ៣ ប្រភេទទៀតដែលអ្នកមិនគួរសុំជំនួយ
អ្នកត្រូវចាំថាមុននឹងរាប់អាន ឬ ទៅស្និទ្ធស្នាលនឹងនរណាម្នាក់ អ្នកគួរគប្បីស្គាល់អត្តចរិតរបស់បុគ្គលនោះអោយច្បាស់សិន ជៀសវាងរាប់អានខុសមនុស្សនាំតែបញ្ហាចូលក្នុងជីវិតរបស់យើង។ ក្នុងនោះមានមនុស្ស ៣ប្រភេទដែលអ្នកគួរតែមិនចូលទៅស្និទ្ធស្នាលជាមួយ និង ៣ ប្រភេទទៀតដែលអ្នកមិនគួរសុំជំនួយពីគេឡើយ៖ #អ្នកក្រ៣ប្រភេទមិនគួរស្និទ្ធជាមួយ ១.មនុស្សអវិជ្ជមាន៖ មានមនុស្សជាច្រើនដែលមានគំនិតទុទិដ្ឋិនិយមភ្លាមៗនៅពេលដែលពួកគេជួបប្រទះនឹងការលំបាកបន្តិចបន្តួចនេះហាក់ដូចជារីករាលដាលដល់គ្នាទៅវិញទៅមក។ ត្រូវចាំថា ប្រសិនបើអ្នកមានគំនិតទុទិដ្ឋិនិយម គ្មានអ្វីអាចផ្លាស់ប្តូរបានទេ ហើយក៏គ្មានអ្នកណាអាចជួយបានដែរ។ ក្នុងលោកនេះមនុស្សគ្រប់គ្នារវល់តស៊ូនឹងការលំបាករបស់ខ្លួន ហើយមានតែអ្នកទេដែលអាចជួយខ្លួនឯងបាន។ ដូច្នេះពេលមានមនុស្សអវិជ្ជមាននៅជុំវិញអ្នក ចូរនៅឲ្យឆ្ងាយពីគេ។ ២.មនុស្សដែលមិនមានឆន្ទៈដើម្បីរីកចម្រើន៖ មនុស្សប្រភេទនេះអាចស្តាប់ទៅស្រដៀងទៅនឹងមនុស្សអវិជ្ជមានខាងលើ ប៉ុន្តែមានភាពខុសគ្នា។ មនុស្សដែលគ្មានឆន្ទៈដើម្បីរីកចម្រើនគឺប្រសើរជាងមនុស្សអវិជ្ជមានបន្តិច។ ប៉ុន្តែនៅតែជាប្រភេទមនុស្សដែលអ្នកមិនគួរដើរលេងជាមួយ។ ៣.មនុស្សដែលគិតថាខ្លួនត្រូវជានិច្ច៖ មិនដូចមនុស្សពីរប្រភេទខាងលើទេ មនុស្សប្រភេទនេះមានទំនុកចិត្តខ្លាំង និងសុទិដ្ឋិនិយមខ្លាំងបំផុត ហើយពួកគេមានអារម្មណ៍ថាពួកគេល្អបំផុត។ បើអ្នកសេពគប់នឹងមនុស្សនេះ…




















