
៩៩% នៃអ្នកមានស្ដុកស្ដម្ភ គឺច្រើនតែមានច្រមុះប៉ុន្មានប្រភេទដូចខាងក្រោមនេះ
ច្រមុះគឺជាផ្នែកមួយដែលតំណាងឱ្យរតនសម្បត្តិ។ នៅពេលយើងចង់ដឹងថា តើអ្នកមាន ឬអ្នកក្រ យើងក៏អាចមើលតាមរយៈប្រភេទច្រមុះបានដែរ។ ភាគច្រើននៃអ្នកដែលមានស្ដុកស្ដម្ភ មានទ្រព្យច្រើន គឺមានច្រមុះដូចប៉ុន្មានប្រភេទខាងក្រោមនេះ។ ១. ខ្ទង់ច្រមុះត្រង់ខ្ពស់ស្មើ ច្រមុះប្រភេទនេះ មិនត្រឹមតែមើលទៅស្អាតប៉ុណ្ណោះទេ តែក៏ជាច្រមុះដែលនាំលាភសំណាងជាច្រើនដល់ម្ចាស់ផងដែរ។ អ្នកដែលមានច្រមុះបែបនេះ ត្រូវបានគេចាត់ទុកថាជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ និងមានសំណាងខ្ពស់ មានថាមពលដ៏អស្ចារ្យថែមទៀផង។ ២. ច្រមុះតោ ច្រមុះតោ គឺជាច្រមុះដែលមានភាពរីកធំត្រង់ស្លាបច្រមុះ មានសាច់ក្រាស់ ដែលមើលទៅរាងដូចច្រមុះរបស់តោអ៊ីចឹង។ សម្រាប់អ្នកដែលមានច្រមុះនេះ ច្រើនតែជាមនុស្សរឹងមាំ ពួកគេជាបុគ្គលដែលមានសំណាងណាស់ និងទទួលបានឱកាសរីកចម្រើនជាច្រើនជាបន្តបន្ទាប់ផងដែរ។ មនុស្សប្រភេទនេះ រមែងទទួលបានឱកាសល្អៗជាច្រើន ដើម្បីធ្វើការរកលុយ តែមនុស្សប្រភេទនេះ ជាមនុស្សដែលសាមញ្ញខ្លាំង…




















