
ទស្សនៈផ្លូវចិត្ត! ទម្លាប់ដែលអ្នកតែងតែធ្វើជារឿងរាល់ព្រឹក បន្ទាប់ពីភ្ញាក់ពីគេង នឹងជះឥទ្ធិលពលដល់ស្ថានភាពផ្លូវចិត្តរបស់អ្នក
យោងតាមចិត្តវិទ្យាបានបង្ហាញថា រឿងដំបូងដែលអ្នកធ្វើបន្ទាប់ពីភ្ញាក់ពីគេង នឹងកំណត់ពីកម្ពស់នៃជីវិត និងផ្លូវចិត្តរបស់អ្នក។ តើអ្នកជាមនុស្សដែលមានទម្លាប់ចូលគេងបិទសំឡេងរោទិ៍ ឆែកអ៊ីមែល ឬឆែកហ្វេសប៊ុក? របៀបដែលអ្នកចំណាយពេលប៉ុន្មានម៉ោងដំបូងនៅពេលព្រឹក នឹងកំណត់សន្ទុះពេញមួយថ្ងៃ ហើយអាចជាគន្លឹះនៃភាពជោគជ័យ ក៏ដូចជាវិនិច្ឆ័យចរិតលក្ខណៈរបស់អ្នកបានផងដែរ។ តាមពិតទៅ តើម៉ោងប៉ុន្មានដែលអ្នកក្រោកពីដេក ហើយរឿងដំបូងដែលអ្នកធ្វើនៅពេលអ្នកក្រោកពីដំណេក អាចប្រាប់អ្នកថា អ្នកជាមនុស្សបែបណា របៀបរស់នៅរបស់អ្នក និងអ្វីដែលអ្នកអាចសម្រេចបានក្នុងជីវិត ក៏ដូចជាអនាគតផងដែរ។ ទម្លាប់នាំទៅរកការអនុវត្តន៍ដោយស្វ័យប្រវត្តិ ព្រោះពួកគេបំបាត់ការសម្រេចចិត្តដែលជួយសន្សំសំចៃពេលវេលា និងថាមពលឱ្យអ្នក។ មនុស្សជោគជ័យ និងច្នៃប្រឌិតបំផុតរបស់ពិភពលោកខ្លះ ពឹងផ្អែកលើទម្លាប់ពេលព្រឹករបស់ពួកគេ ដើម្បីធានាបាននូវថ្ងៃសកម្ម និងជោគជ័យ។ ដូច្នេះតាមទស្សនៈផ្លូវចិត្ត រឿងដំបូងបំផុតដែលអ្នកតែងតែធ្វើបន្ទាប់ពីភ្ញាក់ពីដំណេក នឹងជះឥទ្ធិពលដល់ស្ថានភាពផ្លូវចិត្តប្រចាំថ្ងៃ និងប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់ងអ្នកផងដែរ។ ១.…




















